ភ្នំពេញ ៖ យុវជន៤នាក់បានទៅចូលរួមកម្មវិធីផឹកស៊ីនៅផ្ទះមិត្តភក្តិ រហូតស្រវឹងធ្លាក់ ភ្នែក ទើបជិះម៉ូតូដឹកគ្នាត្រឡប់មកផ្ទះវិញ ក្នុង ល្បឿនយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែជ្រុលចង្កូតទៅបុករថយន្តយ៉ាងពេញ ទំហឹង បណ្តាលឱ្យអ្នកបើកបរបែកក្បាលស្លាប់ នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និង ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដេករដូក- រណែលនៅកន្លែងកើត ហេតុ។
ករណីយុវជនស្រវឹងស្រាជិះម៉ូតូបុករថយន្ត ស្លាប់១ របួស៣នាក់ បានកើតមានការភ្ញាក់ ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរំលង-អធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០១៧ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ តេលា ស្ថិតក្នុងភូមិអូរបែកក្អម ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុករថយន្តនេះ មាន ឈ្មោះថេន ថាន ភេទប្រុស អាយុ២០ឆ្នាំ ជា អ្នកបើកបរម៉ូតូ មុខរបរធ្វើការក្រុមហ៊ុន គង់ នួន ម្តុំផ្សារដេប៉ូ ស្នាក់នៅកន្លែងធ្វើការ មាន ស្រុកកំណើតភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ចំណែក អ្នករងរបួស ទី១-ឈ្មោះកេម គូយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរដូចគ្នា ជាអ្នកជិះកណ្តាល រងរបួសធ្ងន់ ទី២-ឈ្មោះសែម សុភក្ត្រ អាយុ ២៦ឆ្នាំ ជាអ្នកជិះកណ្តាល រងរបួសធ្ងន់ និង ទី៣-ឈ្មោះដឿន សំរ៉ា ភេទប្រុស អាយុ២៣ ឆ្នាំ ជាអ្នកជិះក្រោយគេ រងរបួសស្រាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជន-រងគ្រោះទាំង៤នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1FE-9934 ធ្វើដំណើរតាម បណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េ ចំណុះ២តោនកន្លះ មួយគ្រឿង មិនចាំពណ៌និងស្លាកលេខ បានបើក ចុះមកពីស្តុបណូគាអូរបែកក្អម ក្នុងទិសដៅពី កើតទៅលិច ហើយរថយន្តបានបត់ឆ្វេងចូល តាមផ្លូវក្បែរស្ថានីយប្រេងឥន្ធនៈតេលា ខណៈ ដែលជនរងគ្រោះកំពុងជិះម៉ូតូក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ បានជ្រុលទៅបុកចំពាក់- កណ្តាលរថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូ រងការខូចខាតខ្ទេចខាងមុខយ៉ាងដំណំ ចំណែក ឯអ្នកបើកម៉ូតូបានហោះទៅបោកក្បាលនឹងទ្រុង រថយន្ត បណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោច-អាធ័ម ចំណែកអ្នករួមដំណើរជាមួយ៣នាក់ ទៀត មាន២នាក់រងរបួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល ដេករដូករណែលនៅកន្លែងកើត ហេតុ។ ចំណែករថយន្តបង្កបានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោល។
តាមសម្តីជនរងគ្រោះរបួសស្រាលបាន ឱ្យដឹងថា មុនពេលកើតហេតុ រូបគេទាំង៤នាក់ ទើបតែមកពីលេងផ្ទះមិត្តភក្តិ ដោយបានផឹកស៊ី បន្តិចបន្តួច ក្រោយមកក៏នាំគ្នាជិះម៉ូតូត្រឡប់ មកកន្លែងធ្វើកាវិញនៅម្តុំផ្សារដេប៉ូ លុះមកដល់ ចំណុចកើតហេតុ ដោយសារតែរថយន្តបង្កបត់ លឿនពេក ម៉្យាងទៀតពួកគេកំពុងជិះម៉ូតូលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពាក់កណ្តាល រថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣ នាក់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរា-ចរណ៍ខណ្ឌសែនសុខ បានចុះមកដល់ទីតាំងកើត ហេតុ និងបានទាក់ទងទៅកាន់រថយន្តសង្គ្រោះ បន្ទាន់របស់គ្លីនិកហុង ហាក់ មកដឹកជនរងគ្រោះ របួសធ្ងន់ពីរនាក់យកទៅសង្គ្រោះបន្ទាន់ តែ ដោយសារម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូន បន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ រីឯសពជនរងគ្រោះ សមត្ថកិច្ចបានទាក់ទងផ្តល់ដំណឹងទៅ ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតខេត្តកំពង់ឆ្នាំង។
ចំណែកម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ច យកមករក្សាទុកបណ្តោះអាសន្ននៅអធិការ- ដ្ឋាននគរបាលខណ្ឌសែនសុខ ហើយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវរករថយន្តបង្ក ដើម្បី ហៅមកធ្វើការដោះស្រាយជាមួយជនរងគ្រោះ តាមផ្លូវច្បាប់ជាក្រោយ៕ សោល វណ្ណៈ