Wednesday, January 29, 2025
Homeព័ត៌មានជាតិឃាត់​ខ្លួន​ជន​សង្ស័យ​ប្រើប្រាស់ និង​ចែក​ចាយ​គ្រឿង​ញៀន​៥​នាក់

ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រើប្រាស់ និង​ចែក​ចាយ​គ្រឿង​ញៀន​៥​នាក់

ភ្នំពេញ​៖ ជនសង្ស័យ​ប្រើប្រាស់​និងជួញដូរ​​សារធាតុ​ញៀន​ប្រុស​ស្រី​ចំនួន​៥នាក់​ ត្រូវ​បាន​នគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យ​សហការជាមួយនគរបាលខណ្ឌមានជ័យចុះទៅបង្រ្កាបទីតាំង ចែកចាយនិងប្រើប្រាស់គ្រឿងញៀន​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យបាន៥នាក់​និងថ្នាំញៀន​ចំនួន​២កញ្ចាប់​ធំ​​​នៅវេលា​ម៉ោង​៥និង​៣០នាទីល្ងាច​ ថ្ងៃ​ទី​៧​ខែ​មេសា​ ឆ្នាំ​២០១៧​ នៅ​ម្ដុំ​ផ្ទះ​ជួល​អត់មានលេខ​ ផ្លូវ​បេតុង​ ភូមិ​ទ្រា​២​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​។

​​ជនសង្ស័យ​ខាងលើ​មានឈ្មោះ​សេង គុណថាភេទប្រុសអាយុ២៩ឆ្នាំមុខរបរអូស ត្រីលក់ស្នាក់នៅផ្ទះជួលភូមិទ្រា២សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យមានស្រុកកំណើតនៅឃុំចកស្រុករំដួលខេត្តស្វាយរៀងជនសង្ស័យទី២​ ចក់វិចិត្រភេទប្រុសអាយុ២១ឆ្នាំ ​មុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិទ្រា២​ សង្កាត់ស្ទឹងមានជ័យខណ្ឌ មានជ័យជនសង្ស័យទី៣ហេងហុងភេទប្រុសអាយុ២០ឆ្នាំមុខរបរកាត់ដេរស្នាក់នៅភូមិថ្មីឃុំពារាំងស្រុកលើដែកខេត្តកណ្តាល​​ ទី៤ភឿងស៊ុកហ៊ាងភេទប្រុសអាយុ១៧ឆ្នាំ ​មុខរបរមេការបំរើKARAOKស្នាក់នៅផ្ទះជួលភូមិថ្មីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ​ ជនសង្ស័ទី៥​​ មករាដាលីនភេទស្រី ​អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយអ៊ុំនៅភូមិCPCសង្កាត់ទឹកថ្លា​​ ខណ្ឌសែនសុខ។

តាមសម្តី​​​នគរបាលប៉ុស្តិ៍​ស្ទឹងមានជ័យ​ បានអោយដឹងថា​ មុន​នឹង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥នាក់​ ​សមត្ថកិច្ច​បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ​រាយការណ៍ប្រាប់​ថា​ទីតាំង​ខាង​លើនេះសំបូរ​ទៅ​ដោយ​ក្រុម​ក្មេង​ស្ទាវ​មានការ​ពពាក់​ពពួន​គ្នា​ ធ្វើ​ការ​ប្រើប្រាស់​និងជួញដូរ​សារធាតុ​ញៀនរាល់យប់​ ទើប​កម្លាំង​​​នគរ​
បាលប៉ុស្តិ៍​ស្ទឹងមានជ័យ​បានតាមដាន​និងធ្វើ​ស្រា​វ​ជ្រាវ​រហូតដល់​ធ្វើ​ការ​ចុះ​ឆែកឆេរ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥នាក់​ ​​ក្នុង​នោះ​មាន​ស្រី​ម្នាក់​ ​​ដកហូត​ថ្នាំ​ក្រាម​ពណ៌ស​ថ្លា​ចំនួន​២កញ្ចាប់​ធំ​ ​​ក៍បាននាំខ្លួន​ជនសង្ស័យ​ទាំង​នោះ​យកទៅ​ធ្វើ​ការសាកសួរ​នៅប៉ុស្តិ៍នគរ​
បាល​ស្ទឹងមានជ័យ​  ។

នៅពេល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​ទាំង​នោះ​បានសារភាពថា​ពួកគេ​ពិត​បាន​ធ្វើ​សកម្ម​ភាព​ប្រើប្រាស់​និងជួញដូរ​សារធាតុ​នូវ​សារធាតុ​ញៀន​ទាំង​នេះ​ពិត​ប្រាកដ​មែន​ ដោយពួកគេ បានទិញថ្នាំញៀនចំនួន២កញ្ចប់ធំតម្លៃ៣០ម៉ឺនរៀលយកមកទុកលក់បន្តនិងប្រើប្រាស់ ។​​​​ជនសង្ស័យ​ព្រមទាំងវត្ថុតាង​ត្រូវ​បានសមត្ថកិច្ច​ជំនាញផ្នែកព្រហ្មទណ្ឌកសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌមា​ន​ជ័យ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​៕ នូផាន់ណា

RELATED ARTICLES