Wednesday, January 29, 2025
Homeព័ត៌មានជាតិខ្ចី​ម៉ូតូ​ជិះ​ទៅ​បាត់​១៥​ថ្ងៃ ម្ចាស់​កាន់​ឯក​សារ​​ទៅ​ប្តឹង​ប៉ូលិស

ខ្ចី​ម៉ូតូ​ជិះ​ទៅ​បាត់​១៥​ថ្ងៃ ម្ចាស់​កាន់​ឯក​សារ​​ទៅ​ប្តឹង​ប៉ូលិស

ភ្នំពេញ ៖ ស្រ្តីម្នាក់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ ក្រោយពីចាញ់បោក ស្រ្តីម្នាក់ជាអ្នកស្គាល់គ្នា ខ្ចីម៉ូតូជិះមួយភ្លែតបែជាទៅបាត់រហូត  ។ ហេតុការណ៍ខាងលើកើតឡើងតាំងពីល្ងាចថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ នៅផ្ទះជួលភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ អស់រយៈពេល១៥ថ្ងៃ មិនឃើញវិលវិញ តាមរកដល់បនកទប់ជួល គេចបាត់ស្រមោល អស់សង្ឃឹមរត់ទៅប្តឹងប៉ូលីស ។

ស្រ្តីរងគ្រោះមានឈ្មោះ ស្រី ធារុំ អាយុ៣៥ឆ្នាំ មុខរបរលក់បាយម្ហូបមុខរោងចក្រវត្តអង្គត្រគៀត  ស្នាក់នៅផ្ទះជួលភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណកឌពោធិសែនជ័យ មានស្រុកកំណើតភូមិបារាយ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកមូ៉តូ ដែលជនសង្ស័យ ឆបោកយកទៅបាត់ ម៉ាកហុងដា សេរ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FR-2614 ។  ដោយឡែក ជនសង្ស័យវិញ ត្រូវបានជនរងគ្រោះ អះអាងថាមានឈ្មោះ នី ឈុនឡេង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ វត្តអង្គត្រគៀត ស្នាក់នៅផ្ទះជួល ភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកំណើតភូមិណាំគិន ឃុំមៀន ស្រុកព្រៃឈ ខេត្តកំពង់ចាម ។ ជនសង្ស័យកាន់អត្តសញ្ញាណប័ណលេខ 061579014 ។

តាមស្រ្តីរងគ្រោះ បានឲ្យដឹងថា ស្រ្តីសង្ស័យ ជាកម្មកររោងចក្រ កន្លែងដែលខ្លួនលក់បាយ លក់ម្ហូប ស្គាល់គ្នាតាមរយៈបងស្រីរបស់ខ្លួនម្នាក់ទៀត មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧កន្លងមក ខ្លួនបានទៅលេងផ្ទះជួយ ស្រ្តីសង្ស័យនៅភូមិថ្មគោល សង្កាត់ចោមចៅ រួមជាមួយបងស្រី ខណៈពេលនោះ ជនសង្ស័យបានខ្ចីម៉ូតូជិះមួយភ្លែត បែជាបាត់រហូត បានត្រឹមអង្គុយរងចាំ ម៧ខបន្ទប់ អស់ជាច្រើនម៉ោង មិនឃើញវិលវិញ ក៏នាំគ្នាវិលមកផ្ទះជួលនៅ ភូមិអង្គត្រគៀតវិញ រហូតដល់យប់ឡើងថ្ងៃដដែល ទៅតាមរកមើលដល់បន្ទប់ស្រ្តីសង្ស័យ នៅតែមិនឃើញ មិនអស់ចិត្ត អើតមើលក្ន៧ងបន្ទប់ជួល គ្មានឃើញសម្ភារៈអ្វី គួរឲ្យកត់សំគាល់ មិនដឹងថាមានគម្រោង រើបន្ទប់តាំងពីពេលណា អស់សង្ឃឹមនឹងវិលវិញ បានត្រឹមដើរឃ្លាំមើល បន្ទប់ជួល និងក្នុងរោងចក្រ ម៨នឃើញចូលធ្វើការ ទូរស័ព្ទចុចលែងចូល  អូសបន្លាយពេលវេលា ១៥ថ្ងៃ ទើបនៅព្រឹកថ្ងៃទី០៨ ខែមេសា នេះសម្រេចកាន់ឯកសារ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យជួយស្រាវជ្រាវ៕

RELATED ARTICLES