Sunday, January 19, 2025
Homeព័ត៌មានជាតិប៊័រសណ្តែក សត្រូវរបស់ជំងឺមហារីក !

ប៊័រសណ្តែក សត្រូវរបស់ជំងឺមហារីក !

ប្រសិន​ចង់ទទួលទានអាហារកំដរមាត់ សាកល្បងទទួលទាននំសាន់វិចស្នូលប៊័រសណ្តែកល្អជាង ព្រោះគ្រាន់តែប៊័រសណ្តែកមួយស្លាបព្រា សម្បូរដោយគុណប្រយោជន៍ផ្នែកអាហារដែលល្អចំពោះសុខភាពដែរ ។

-មានវីតាមីន E ខ្ពស់ ជួយបំប៉នស្បែក ខួរក្បាល ភ្នែក និងបង្ការមហារីកបានច្រើនប្រភេទ ទាំងមហារីកពោះវៀន មហារីកសួត និងមហារីកថ្លើម។

-សម្បូរដោយប៉ូតាសស្យូម។ ប្រសិនរាងកាយខ្វះប៉ូតាសស្យូមកម្រិតរាវក្នុងខ្លួននឹងមិនមានតុល្យភាព សម្ពាធនឹងឡើងខ្ពស់ ថែមទាំងអាចមានអាការនៃជំងឺបេះដូងបាន។ ក្នុងប៊័រសណ្តែក ១០០ក្រាម មានប៉ូតាសស្យូមដល់ទៅ ៧០មិល្លីក្រាម ដោយគ្រាន់តែទទួលទានមួយថ្ងៃមួយពេល នឹងទទួលបានប៉ូតាសស្យូមជិតគ្រប់បរិមាណដែលរាងកាយ ត្រូវការក្នុងមួយថ្ងៃ។

-មានប្រូតេអ៊ីន និងអាស៊ីដអាមីណូខ្ពស់ ប៉ុន្តែ ជាប្រូតេអ៊ីនប្រភេទដែលងាយរំលាយ ទើបមិនផ្តល់ភារៈដល់ ពោះវៀនធំ។

-មានខ្លាញ់មិនឆ្អែតដែលជួយរំលាយកូលេស្តេរ៉ូលក្នុងសរសៃឈាម បង្ការជំងឺស្ទះសរសៃឈាម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

-ប្រសិនទទួលទានប៊័រសណ្តែកជាប្រចាំ អាចជួយបង្ការជំងឺក្រួសក្នុងតម្រងនោមបាន។

-មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដូចក្នុងស្រាក្រហម មានគុណសម្បត្តិក្នុងការលាងជាតិពុល និងប្រឆាំងជំងឺច្រើនប្រភេទ ជាពិសេស ជំងឺភ្លេចភ្លាំង ជំងឺបេះដូង ជួយបង្ការមិនឱ្យប្រព័ន្ធប្រសាទខូច។

-ប្រសិនទទួលទានប៊័រសណ្តែកប្រភេទដែលមានស្ករ មួយថ្ងៃ២ស្លាបព្រាបាយជាប់ៗគ្នាយ៉ាងតិច៥សប្តាហ៍ អាចជួយបន្ថយឱកាសក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ២ បាន ៣០%។ ចំណែកអ្នកដែលមានជំងឺស្រាប់ អាការនឹងប្រសើរឡើង៕

RELATED ARTICLES