Wednesday, January 29, 2025
Homeព័ត៌មានជាតិយុទ្ធនា​ការ “ចែក​រំលែក​ភាព​រីក​រាយ និង​ក្តី​ស្រ​លាញ់” របស់​ក្រុម​ហ៊ុន កូកា​-​កូឡា

យុទ្ធនា​ការ “ចែក​រំលែក​ភាព​រីក​រាយ និង​ក្តី​ស្រ​លាញ់” របស់​ក្រុម​ហ៊ុន កូកា​-​កូឡា

អស់រយៈពេលជាងបីសប្តាហ៍ហើយ យុទ្ធនាការ “ចែករំលែកភាពរីករាយ និង ក្តីស្រលាញ់” របស់ក្រុមហ៊ុនកូកា-កូឡា បានឡើងដល់បញ្ចប់ហើយក្នុងការប្រកាស អ្នកឈ្នះចុងក្រោយរបស់ខ្លួននៅថ្ងៃទី 04 ខែមេសា ក៏ដូចជាលទ្ធផលគួរឲ្យចាប់ អារម្មណ៍ខ្លាំងផងដែរ។

អ្នកចូលរួមទាំងអស់សរុបចំនួន 3,500 នាក់ បានបង្កើត នូវឃ្លាជូនពរ 360 ដឺក្រេ ជាង 7,000 ឃ្លា តាមរយៈទំព័រហ្វេសប៊ុក កូកា-កូឡា ជាមួយឃ្លាជូនពរចំនួន 77% បានផ្ញើជូនឪពុកម្តាយ ចំនួន 11% ផ្ញើជូនមិត្តភក្តិ និងចំនួន 12% ផ្ញើជូនមនុស្ស ពិសេស។  យោងតាមអ្នកស្រី គង់ កុសល នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាបាន ឲ្យដឹងថាលទ្ធផលលើសពីការរំពឹកទុក។

អ្នកស្រីបានឲ្យបន្ថែមទៀតថា “យើងពិតជា រីករាយណាស់ជាមួយភាពជោគជ័យនៃយុទ្ធនាការ ‘ចែករំលែកភាពរីករាយ និង ក្តីស្រលាញ់’ ហើយយើងសូមអគុណយ៉ាងខ្លាំងដល់អ្នកចូលរួមទំាងអស់ ដែលបានចែក រំលែកភាពរីករាយ និងក្តីស្រលាញ់ជាមួយអ្នកជាទីស្រលាញ់។ការចែករំលែក និងការ ស្រលាញ់ជាគុណតម្លៃដ៍ធំធេងមិនអាចកាត់ថ្លៃបានចំពោះប្រជាជនកម្ពុជា និង ក្រុមហ៊ុន កូកា-កូឡា ហើយយើងសង្ឃឹមថា យុទ្ធនាការនេះនឹងបន្តជំរុញឲ្យអ្នក ចូលរួមទាំងអស់ចែករំលែកក្តីស្រលាញ់របស់ពួកគាត់ពេញមួយឆ្នាំនេះ ដោយមិន សម្រាប់តែក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះ។”  យុទ្ធនាការ “ចែករំលែកភាពរីករាយ និងក្តីស្រលាញ់” លក្ខណៈពិសេសនោះ App link 360 ដឺក្រេ នៅលើទំព័រហ្វេសប៊ុក កូកា-កូឡា។

អ្នកចូលរួមទាំងអស់មានឱកាសបង្កើត នូវឃ្លាជូនពរ 360 ដឺក្រេ និងជ្រើសរើសពាក្យជូនពរទៅកាន់ឪពុកម្តាយ មិត្តភក្តិ ឬមនុស្សពិសេស។ អ្នកចូលរួមកម្មវិធីអាចចែករំលែកឃ្លាជូនពរនៅលើ Timeline ហ្វេសប៊ុក របស់ពួកគាត់ ដោយមានសរសេរ hashtag CocaColaKH វានឹងធ្វើការចាប់ រង្វាន់ដោយស្វ័យប្រវត្តិសម្រាប់សំបុត្ររថយន្តក្រុង 1,000 រង្វាន់នៅលើរថយន្តក្រុង កូកា-កូឡា។

RELATED ARTICLES