ស្របពេលដែលបទចម្រៀង Original Song កំពុងតែក្លាយជាទីពេញនិយមពីសំណាក់អ្នកចូលចិត្តវិស័យចម្រៀងជាពិសេសក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន លោក មិញ សុធីវណ្ណជាសិល្បករជើងចាស់ល្បីឈ្មោះស្ទើរគ្រប់ជំនាន់ផ្នែកបទចម្រៀងស្នាដៃដើម និង ត្រូវបានប្រសិទ្ធនាមជា បិតាហ្គីតាសូឡូ ក្នុងអំឡុងទស្សវត្សរ៍ ៩០ និង ដើមសហស្សវត្សឆ្នាំ២០០០ ក៏បានបង្ហាញវត្តមានជាថ្មីផងដែរ។
លោក ម៉ិញ សុធីវណ្ណ និង ក្រុមគ្រួសារ ត្រូវបានជ្រើសរើសជាតួអង្គសំខាន់ក្នុងស្បតពាណិជ្ជកម្មរបស់ទឹកផ្លែឈើដ៏ល្បីឈ្មោះគឺ Yoe’sជាទឹកផ្លែឈើមានពាណិជ្ជសញ្ញាលេខ១ របស់ប្រទេសសាំងហ្គាពួរ ហើយមានអាយុកាលជាង១០០ឆ្នាំ។ ការលេចមុខជាថ្មីរបស់លោកតាមកញ្ចក់ទូរទស្សន៏ធ្វើឲ្យមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីទស្សនិកជន តាមរយៈការបង្ហាញពីគ្រួសារតន្រ្តីករល្អ និង ជោគជ័យគ្រប់ជំនាន់។
អស់រយៈពេល ជាង ៣០ ឆ្នាំ មកហើយ លោក ម៉ិញ សុធីវណ្ណត្រូវបានចាត់ទុកថាជាតន្រ្តីករជើងចាស់ ប្រកបដោយសមត្ថភាពទាំងការនិពន្ធបទភ្លេង ការលេងឧបករណ៏តន្រ្តី និង សំនៀងមានទឹកដមដោយឡែក មិនតែប៉ុណ្ណោះ លោកថែមទាំងជាមេគ្រួសារ ជាស្វាមី និង ជាឪពុកដ៏ល្អ របស់កូន ៣នាក់ ដែលឃុំគ្រងគ្រួសារមួយរស់នៅដោយភាពថ្លៃថ្នូរ និង សុភមង្គលគួរឲ្យច្រណែន។
ទាក់ទងនឹងផលិតផលទឹកផ្លែឈើ Yoe’sលោក ម៉ិញ សុធីវណ្ណបានឲ្យដឹងថា “ ខ្ញុំមានមោទកភាពណាស់ដែលត្រូវបាន Yoe’sជ្រើសរើសជាតួអង្គក្នុងស្ពតពាណិជ្ជកម្ម ព្រោះខ្ញុំនិងក្រុមគ្រួសារផ្ទាល់ ក៏ចូលចិត្តទឹកផ្លែឈើ Yoe’sអស់រយៈពេលជិត៣០ឆ្នាំមកហើយដែរ Yoe’sមានរសជាតិដូចផ្លែឈើស្រស់ពិតៗ ញ៉ាំហើយធ្វើឲ្យមានកម្លាំង និង សុខភាពល្អ” ។ លោកបានបញ្ជាក់ដែរថា “Yoe’sតែងតែជាមិត្តនៅជាមួយពួកយើងគ្រប់ពេល គ្រប់ទីកន្លែង ទោះបីជាពេលដែលពួកខ្ញុំទៅដល់អឺរ៉ុប ទៅទេសចរនៅបណ្តាប្រទេសនៅអាស៊ីយើង ក៏អាចរកបានដោយងាយដែរ។ ដូច្នេះពួកខ្ញុំរីករាយដែលអាចចែករំលែកគន្លឹះថែរក្សាទំនាក់ទំនងគ្រួសារនិងភាពសប្បាយរីករាយទៅកាន់ទស្សនិកជន” ។
លោក ម៉ិញ សុធីវណ្ណ ក៏នឹងត្រៀមចេញអាល់ប៊ុមថ្មីផងដែរ ក្រោមចំណងជើងថា “ស្គាល់បងស្តើងពេកហើយ” ដែលមានចំនួន១១បទ សុទ្ធសឹងជាបទចម្រៀងថ្មី “Original Song” ប្រភេទ រ៉ក់ តាមបែបយុវវ័យ។
គួររំលឹកផងដែរថា ស្នាដៃចម្បងរបស់លោកដែលត្រូវបានមហាជនទទួលស្គាល់និងគាំទ្រតាំងពីទស្សវត្ស៩០រហូតមកដល់បច្ចុប្បន្ន មានដូចជាបទ លក់ស្រែចូលបា Made in Cambodia តារៀនអង់គ្លេស យក្សរាំឌីស្កូ តាំងយូស្នេហ៍ តន្រ្តីធម្មជាតិ និង បទ វណ្ណលីដា។