ភ្នំពេញ ៖ផ្អើលកងរាជអាវុធហត្ថចុះអន្តរាគមន៍បន្ទាប់ពីអ្នកជួលផ្ទះប្តឹងថាម្ចាស់ផ្ទះចាក់សោ បង្ខាំងបុគ្គលិកហាងចំនួន៦នាក់រយៈពេល៥ម៉ោងដាច់បាយទឹកបង្កការឆោឡោនៅវេលាម៉ោង៣រសៀលថ្ងៃទី១១ខែ មេសា ឆ្នាំ២០១៧នៅចំណុចហាងSTEAM FOOD THAIលក់ម្ហូបបែបថៃតាមផ្លូវព្រះមុន្នីវង្ស ក្រុម២២ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកងរាជអាវុធហត្ថខណ្ឌចំការមនបានប្រាប់ថា បន្ទាប់ពីបុរសម្នាក់ជា ម្ចាស់ហាងដែលជាអ្នកជួលផ្ទះបានទៅប្ដឹងថាម្ចាស់ផ្ទះជួលបានយកមេសោចាក់ទ្វារ ផ្ទះបង្ខាំងមិនអោយបុគ្គលិកគាត់ចេញមកក្រៅទេចំនួន៦នាក់ដាច់បាយទឹកចំនួន៥ម៉ោង ។ ក្រោយពីទទួលពាក្យបណ្ដឹងរួចក៏បានសុំគោលការណ៍មេបញ្ជាកងរាជអាវុធខណ្ឌចំការមនបានរាយការណ៍ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញសហការជាកម្លាំងអាវុធក្រុងចុះ មកដល់ទីតាំងមើលឃើញជាក់ស្ដែងសោទ្វារបានចាក់សោជាប់បុគ្គលិកនៅក្នុងនោះមានចំនួន៦នាក់ប្រុស៥ស្រី១ក៏សុំយោបល់លោក សៀង សុខព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញដើម្បីកាត់សោទ្វារចេញដើម្បីរំដោះបុគ្គលិកចេញមកក្រៅរួចក៏នាំយកទៅសួរនាំនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយក៏មិនបានឃាត់ផ្ទះជួលឬអ្នកណាដែរចាំសួរនាំជនរងគ្រោះទាំង៦នាក់និងរួចចាំចាត់ការតាមក្រោយទៀត ។
លោក លឹម ពុទ្ធីឡា ភេទប្រុស អាយុ៤៨ឆ្នាំជាម្ចាស់ហាងSTEAM FOOD THAI បានប្រាប់អ្នកយកព័ត៌មានយើងថាគាត់បានជួលផ្ទះពីម្ចាស់ផ្ទះឈ្មោះ សុខ លីន ភេទស្រី អាយុ៤២ឆ្នាំបើកហាងតាំងពីខែកញ្ញា ឆ្នាំ២០១៦ជួលក្នុង១ខែតំលៃ១៥០០ដុល្លា សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែ មេសា ឆ្នាំ ២០១៧បានបិទទ្វារហាងមិនលក់១ថ្ងៃដើម្បី ហៅជាងមួយកែតម្រូវដាក់ម៉ាស៊ីនត្រជាត់និងរចនាម៉ូដថ្មីថែមទៀតតែពេលគាត់មិននៅហាងនៅម៉ោង១១ព្រឹកបុគ្គលិកគាត់បានទូរស័ព្ទប្រាប់ថាម្ចាស់ផ្ទះដែលជួលគាត់ទាញទ្វាររួចចាក់សោមិនអោយចេញដាច់បាយដាច់ទឹកហើយប្រញាប់មកជួយពួកគាត់ផងភ្លាមៗនោះក៏រត់ទៅប្ដឹងនៅកងរាជអាវុធហត្ថខណ្ឌចំការមនដើម្បីជួយអន្តាគមន៍រំដោះបុគ្គលិកដែលជាប់នៅក្នុងហាងសូម្បីតែទឹកក៏គ្មានផឹកដែរម្ចាស់ផ្ទះឈ្មោះសុខលីនបង្ខាំងបុគ្គលិកគាត់ចំនួន៦នាក់ប្រុស៥ស្រី១នាក់ ។
អ្នកស្រីឈ្មោះ សុខ លីន អាយុ៤០ឆ្នាំមុខរបរថតចំលងឯកសារ ស្នាក់នៅផ្ទះជាប់ហាង STEAM FOOD THAI ដែលបានជួលអោយទៅឈ្មោះ លឹម ពុទ្ធីឡាត្រូវជាប្អូនថ្លៃរបស់ គាត់ដោយគាត់ទទួលស្គាល់ថាបានប្រើបុគ្គលិកយកមេសោទៅចាក់មែនព្រោះអ្នកជួល ផ្ទះគាត់នោះជួសជុលនោះមិនបានរាយការណ៍ប្រាប់មុន ទើបគាត់ហាមឃាត់ទាំង ជាងនិង បុគ្គលិកក្នុងហាងឈប់ធ្វើសិនក្រោយមកក៏បានហៅជាងនិងបុគ្គលិកក្នុងហាងអោយចេញមកក្រៅតែជាងព្រមចេញតែបុគ្គលិក៦នាក់មិនព្រមចេញដោយខ្លាចជាងលួចធ្វើឬយកសំភារះចេញខ្លាចបាត់ក៏អោយបុគ្គលិកហ្វូតូកូពីយកមេសោមកចាក់តែហាងនេះមានទ្វារក្រោយនៅជាន់ឡៅតឿមានច្រកចេញដូចគ្នាហើយច្រកចេញទៅហាងរបស់គាត់ឃើញថាមានច្រកចេញច្រើនចាក់សោមុខមិនមានបញ្ហាអ្វីទេតែបែរជាម្ចាស់ហាងជួលនោះហើយត្រូវជាប្អូនថ្លៃគាត់នោះឆ្លៀតឪកាសដាក់ពាក្យបណ្ដឹងថាខ្ញុំបង្ខាំងមនុស្សទៅវិញហើយបង្ខាំងលុះត្រាតែគ្មានច្រកចេញតែហាងនេះចេញចេញមានគ្រប់កន្លែងហើយគាត់និងប្ដឹងតាមក្រោយបន្ទាប់ពីកម្លាំងកងរាជអាវុធធ្វើការរួចចប់សព្វគ្រប់៕ គួន ចំរើន