ភ្នំពេញ ៖ មន្រ្តីយោធាមួយរួប ខណៈដែលមិនស្រួលខ្លួនតាំងពីថ្ងៃម្សិល ចូលសង្ងំដេកបាត់អស់រយៈពេល១ យប់១ថ្ងៃ មិនឃើញក្រោកភ្ញាក់ ទ្រាំមិនបានក្រ្មគ្រួសារចូលទៅដាស់ ទើបប្រទះឃើញ ដេកស្លាប់ទៅវិញ បង្កឲ្យភ្ញាក់ផ្អើលក្រុមគ្រួសារ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ តែអ្វីភ្ញាក់ផ្អើល អស់បងប្អូនប្រជាពលរដ្ឋ ពេញភូមិ នៅវេលាម៉ោង៥និង៣០នាទីថ្ងៃដដែលនេះ ថាសាកសពកម្រើកដៃជើង ត្រូវបានក្រុមគ្រួសារ ហៅរថយន្តសង្រ្គោះ គ្រូពេទ្យមកពិនិត្យបនកតទៀត ។
ជនរងគ្រោះមានឈ្មោះ សយ បូរ៉ាល់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាយោធា មានទីលំនៅផ្ទះលេខ1113 ផ្លូវ76k ក្រុម១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
តាមក្រុមគ្រួសារបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១០ ខែមេសា ជនរងគ្រោះ បានចេញទៅទាត់បាល់ រហូតមកដល់វេលាម៉ោង១០យប់ ទើបជនរងគ្រោះចូលផ្ទះ ហើយក៏ចូលសម្រាកបាត់ទៅ ។ ក្រុមគ្រួសារបន្តទៀតថា ជាទម្លាប់របស់ជនរងគ្រោះ រាល់ថ្ងៃ ភ្ញាក់ពីដំណេកនៅវេលាម៉ោង១១ឬ១២ ថ្ងៃត្រង់ទើបងើប តែសម្រាប់ថ្ងៃកើតហេតុ ក្រោយពីជនរងគ្រោះចូលសម្រាន្តតាំងពីយប់រហូតដល់ថ្ងៃត្រង់ ទី១១ ហើយនៅតែមិនឃើញជនរងគ្រោះភ្ញាក់ទៀត មិនបានចាប់អារម្មណ៍ ម៨នហ៊ានដាស់ ខ្លាចក្រែងជនរងគ្រោះ អស់កម្លាំង ទាត់បាល់ ហត់នឿយ លុះរហូតដល់វេលាម៉ោង៣និង៣០នាទីរសៀល ទៅហើយ នៅតែមិនឃើញជនរងគ្រោះភ្ញាក់ទៀត ដោយមិនអស់ចិត្ត ក្រុមគ្រួសារ ស្រែកហៅ ចូលទៅដាស់ ទើបប្រទះឃើញ ដឹងថាជនរងគ្រោះ ដេកស្លាប់ទៅវិញ ។
សាកសពក្រោយពីក្រុមគ្រួសារឆោឡោ រាយការណ៍ប្រាប់ទៅសមត្ថកិច្ច ចុះមកពិនិត្យមើលជាក់ស្តែង ឃើញថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ហើយក្រុមគ្រួសារក៏មិនប្តឹងផ្តល់អ្វីដែរ សុំតែជួយធ្វើលិខិតមរណៈភាព រួចរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។
ខណៈដែលក្រុមគ្រួសារ រៀបចំធ្វើបុណ្យសព ស្រាប់តែនៅវេលាម៉ោង៥និង៣០នាទីថ្ងៃដដែល បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រួសារ ផ្អើលថាសាកសព កម្រើកដៃជើង សាច់ទន់ ខុសប្លែក មិនអស់ចិត្ត ទើបសាច់ញាតិហៅរករថយន្តសង្រ្គោះ គ្រូពេទ្យមកពិនិត្យបន្តទៀត និងធ្វើចលនាដៃជើង តែទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានបញ្ជាក់ហើយ ជនរងគ្រោះពិតជាស្លាប់បាត់ជីវិតទៅហើយ ទើបក្រុមគ្រួសារអស់ចិត្ត ៕