បន្ទាយមានជ័យៈនារីវ័យក្មេងម្នាក់ បានយំបោកខ្លួនដូចសត្វអកនឹកស្តាយសង្សារដែលគេដឹងថានិងត្រូវចូលរោងការក្រោយចូលឆ្នាំថ្មីនេះមិនគួរប្រុសស្នេហ៍ស្លាប់ចោលដោយសារគ្រោះថ្នាក់ចរាចបង្ករឡើងដោយខ្លួនឯងខណៈកំពុងបើកបររថយន្តធ្វើដំណើរពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែតមកដល់ស្រុកអូរជ្រៅសង្ស័យងងុយដេកបើកធ្លាក់ផ្លូវបុកដើមអំពិលទឹកទាំងព្រឹក។
ហេតុការណ៍ការណ៍ នេះ កើតឡើងកាលពី វេលាម៉ោង៩និង៤០នាទី
ថ្ងៃទី១១មេសាឆ្នាំ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៥ជន្លោះបង្គោលភ្លឺ១៧០ ១៧១ក្នុងភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនរងគ្រោះឈ្មោះចាន់រ៉ាឌីអាយុ៣៦ឆ្នាំមានទីលំនៅក្រុងសិរីសោភ័ណ បន្ទាយមានជ័យ។
នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ បានបើកបររថយន្ត ម៉ាក កាមរី
ពណ៌ទឹកប៊ិច លាយទឹកប្រាក់ ស៊េរីឆ្នាំ 1995 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុង គោលដៅពីទិសខាងកើតឆ្ពោះទៅលិចពោលពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែតមកដល់ស្រុកអូរជ្រៅសង្ស័យងងុយដេកបើកធ្លាក់ផ្លូវបុកដើមអំពិលទឹកបង្ករការភ្ញាក់ផ្អើលទាំងព្រឹកបណ្តាលឲ្យស្លាប់តែម្តង។
ទោះជាយ៉ាងណាសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្ករអោយអ្នកដទៃរងគ្រោះអ្វីទេស្លាប់តែតៃកុងប៉ុណ្ណោះខណៈដែលបើកបរតែម្នាក់ឯងសង្ស័យងងុយដេករេចង្កូតធ្លាក់ផ្លូវបុកដើមអំពិលទឹកតែម្តង។ទោះជាយ៉ាងណាសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងបានប្រមូលរបស់របរថែរក្សាទុកនៅអធិការដ្ឋានជូនសាច់ញាតិជនរងគ្រោះរួចរាល់ហើយ។
គួរបញ្ជាក់ផងដែរថានៅពេលសាច់ញាតិមកទទួលសាកសពគេឃើញនារីវ័យក្មេងម្នាក់បានយំបោកខ្លួនដូចសត្វអកនឹកស្តាយសង្សារដែលគេដឹងថានិងត្រូវចូលរោងការក្រោយចូលឆ្នាំរួចនេះមិនគួរប្រុសស្នេហ៍ស្លាប់ចោលបែបនេះឡើយ៕ ចាន់ សុខលន់