Monday, January 27, 2025
Homeព័ត៌មានជាតិពលករ​ខ្មែរ៥​នាក់ ថៃបាញ់​ឲ្យស្លាប់​២នាក់ និង​របួសធ្ងន់​ម្នាក់ ២នាក់​ទៀត​រត់គេច​ខ្លួន!

ពលករ​ខ្មែរ៥​នាក់ ថៃបាញ់​ឲ្យស្លាប់​២នាក់ និង​របួសធ្ងន់​ម្នាក់ ២នាក់​ទៀត​រត់គេច​ខ្លួន!

បន្ទាយមានជ័យ៖ជនរងគ្រោះ៣នាក់ ដែលរួចផុតពីការបាញ់ប្រហារពីសំណាក់ក្មេងស្ទាវជនជាតិថៃនោះបានមកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី១១មេសា២០១៧នេះដោយមានការជួយជ្រោមជ្រែងពីភ្នាក់ងារអង្គការក្រៅរដ្ឋាភិបាល និងបុគ្គលិកស្ថានទូតខ្មែរបញ្ជូនមកតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

គួររំលឹកថាៈកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៧ មវេលាម៉ោង៦ល្ងាចពលករខ្មែរ៥នាក់គឺជាមិត្តភក្តិមាន ស្រុកកំណើតនៅខេត្តកំពង់ធំជាមួយគ្នាដែលចូលទៅសុីឈ្នួលកាប់អំពៅ៥នាក់ត្រូវបានក្មេងស្ទាវដែលជាជនជាតិថៃ បាញ់ប្រហារឆៅៗ នៅចំណុចចំការអំពៅមួយកន្លែងស្ថិតក្នុងភូមិទី១០ឃុំ ផ្លាប់ផ្លាឆៃស្រុក អ៊ូថងខេត្តសុផាន់បុរី ប្រទេសថៃ។

ក្រោយពីហេតុការណ៏កើតឡើងសមត្ថកិច្ចថៃបានចុះដល់ទីតាំងខាងលើ ប្រទះឃើញសពយុវជនម្នាក់ មានឈ្មោះ ភឹងអាយុ៣០ឆ្នាំ ជាកម្មករសុីឈ្នួលកាប់អំពៅបានដេកស្លាប់ក្នុងថ្លុកឈាមដោយ មានស្នាមត្រូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ត្រង់ក្បាល ។

ហើយនៅចំងាយប្រមាណ៣០០ម៉ែត្រ ពីសពនោះតម្រួតថៃក៏បានប្រទះឃើញសពមនុស្ស ម្នាក់ទៀតឈ្មោះ ណាង ភេទប្រុសអាយុ២០ឆ្នាំជាកម្មករខ្មែរដូចគ្នាដេកស្លាប់នៅក្នុងចំការអំពៅ គឺបាញ់ត្រូវចំឆ្អឹងជំនីខាងស្តាំ ចំនួន០២គ្រាប់ រីឯម្នាក់ទៀត រងរបួសធ្ងន់ត្រូវត្រង់មាត់មានក្បាលគ្រាប់ ចំនួនមួយគ្រាប់បានបៀមជាប់គល់ករសង្ស័យពិបាកសង្គ្រោះឲ្យរួចផុតពីស្លាប់ ។

តាមការរៀបរាប់ ពីយុវជនម្នាក់ដែលបានរត់រួចពីការបាញ់សម្លាប់បាននិយាយរឿងរ៉ាវទាំងអស់ថា នៅមុនពេលកើតហេតុគឺខ្លួនបានធ្វើដំណើរទៅផ្ទះយុវជន ម្នាក់ដែលជាជនជាតិថៃឈ្មោះបែង អាយុប្រហែល២៦ឆ្នាំដើម្បីបញ្ជាក់ប្រាប់ថាឈើដែលឈ្មោះបែងចង់យកទៅលក់អោយ​ឪពុករបស់ឈ្មោះ ភឹង គឺគាត់ឈប់ទិញ ហើយរួចខ្លួនក៏បានវិលត្រឡប់មកកាន់ទីកន្លែងស្នាក់នៅវិញ ។

ភ្លាមៗនោះដែរស្រាប់តែគេឃើញឈ្មោះ បែង  ជិះម៉ូម៉ាកHONGDAWEAV ពណ៌ទឹកសមុទ្រពាក់ស្លាក លេខ២១១៥ដោយគេបានជិះមកស្ទាក់ពីមុខហើយដកកាំភ្លើងខ្លីចេញពីចង្កេះមកភ្ជង់ដោយធ្វើកាយវិការ ដូចជាចង់បាញ់មកលើពួកខ្លួនប៉ុន្តែខ្លួនបានគិតថាប្រហែលជាគេធ្វើលេងព្រោះសុទ្ធតែ ជាមនុស្សស្គាល់គ្នាផងហើយក៏ធ្លាប់ផឹកសុីជាមួយគ្នាទៀត ។

មិនដូចជាការគិតនោះទេស្រាប់តែឃើញគេបាញ់មកលើ មិត្តភក្តិរបស់ខ្លួនទើបនាំគ្នារត់ចូលចំការអំពៅ រៀងៗខ្លួន ដោយជនជាតិថៃរូបនោះ នៅតែព្យាយាមតាមបាញ់ប្រហាររហូតត្រូវបណ្តាលឲ្យពលករ ស្លាប់០២និងរបួសធ្ងន់ម្នាក់២នាក់ផ្សេងទៀតរត់រួច ។

ប៉ុន្តែតាមការស្រាវជ្រាវរបស់សមត្ថកិច្ចគឺបានបញ្ជាក់ថា ជនសង្ស័យរូបនោះ គឺជាមនុស្សចូលចិត្តផឹក ស្រា ដោយនៅពេលដែលគេស្រវឹងខ្លាំងម្តងៗ តែងតែបាត់បង់ម្ចាស់ការដោយគ្រប់គ្រងសតិខ្លួនឯង មិនបាន ប៉ុន្តែក្រោយពេលកើតហេតុមិនបានប៉ុន្មានផងជនសង្ស័យក៏ត្រូវបានកម្លាំងរបស់ថៃតាម ប្រមាញ់រហូតឈានដល់ការឃាត់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ មកទល់និងថ្ងៃទី១១មេសា២០១៧នេះជនរងគ្រោះទាំង៣នាក់ដែលរួចផុតពីការបាញ់ប្រហារនោះបានមកដល់ប្រទេសកម្ពុជាវិញហើយគឺភ្នាក់ងារអង្គការក្រៅរដ្ឋាភិបាល និងបុគ្គលិកស្ថានទូតខ្មែរបញ្ជូន មកតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះម្នាក់ក្នុងចំណោម៣នាក់ ឈ្មោះចក់បាននិយាយថា ពួកគេមិនបានទទួលសំណងរដ្ឋប្បវេណីពីជនល្មើសដែលជាជនជាតិនៅ ឡើយទេ ហើយក៏មិនសង្ឃឹមថានឹងទទួលបានប្រាក់សំណងនោះដែរ ព្រោះពួកគេជាពលករក្រីក្រ មិនមានអំណាចអ្វីដើម្បីទៅតតាំងជាមួយគេបាននោះទេ ៕ចាន់សុខលន់

RELATED ARTICLES