Monday, January 27, 2025
Homeព័ត៌មានជាតិកាមរី​ជែង​ល្បឿនលឿន បុក​​ស្លាប់​ម្នាក់ រួច​រត់​គេច​ខ្លួន​បាត់

កាមរី​ជែង​ល្បឿនលឿន បុក​​ស្លាប់​ម្នាក់ រួច​រត់​គេច​ខ្លួន​បាត់

     កំពង់ធំ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០,១៥នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅចំនុចលើផ្លូវជាតិលេខ៦ ក្នុងភូមិជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តកាមរីពណ៍ខ្មៅគ្មានស្លាកលេខដែលបើកបរដោយលោក មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបារាយណ៍ឈ្មោះ សន សំនៀង អាយុ៣៧ឆ្នាំរស់នៅភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ បើកបរក្នុងល្បឿនយ៉ាងលឿនលុះទៅដល់ចំនុចកើតហេតុខាងលើក៏បានបើកជែងជាមួយនិងរថយន្ត១គ្រឿងទៀតនៅក្នុងស្ថានភាពគ្រោះ ខណៈនោះក៏បានវាក់អឺនឹងមនុស្សធ្វើដំណើរឆ្លងផ្លូវពេលនោះរថយន្តបង្ករក៏បានជាន់ហ្វ្រាំងធ្វើឲ្យវិលទទឹងថ្នល់ក៏ត្រូវបានម៉ូតូ១គ្រឿងទៀតបើកបរក្នុងទិសដៅបញ្ច្រាសទៅគ្នាជាមួយរថយន្តបង្ករបានបុកចំគូតរថយន្តខាងឆ្វេងពេញទំហឹងប៉ើងមនុស្សជាច្រើនត្រឡប់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រថយន្តបង្ករក៏ជ្រុលចង្កូតធ្លាក់ថ្នល់ ពេលនោះគេឃើញលោក សន សំនៀង បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ ជនរងគ្រោះដែលស្លាប់ឈ្មោះ សេង ម៉ាប់ ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិឃុំកើតហេតុបើកម៉ូតូសេ១២៥ពណ៍ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1EH 3352 ត្រូវបានប្រគល់ជូនសាច់ញាតិយកទីធ្វើបុណ្យតាមប្រពៃណីសមត្ថកិច្ចបញ្ជាក់ថាករណីខាងលើនេះបង្ករឡើងដោយរថយន្តរបស់លោកមេបញ្ជាការរងបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រោយកើតហេតុរថយន្តបង្ករ និងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកបារាយណ៍ដើម្បីចាត់ការតាមផ្លូវប្បាប់!។
សូមចឥបញ្ជាកលផងដែរថា:លោកសន  សំនៀង ធ្លាប់មានអាស្រូវជាច្រើន​​លើកដូចជារឿងចាប់ក្រញូងចំរឹកទាប្រាក់រាប់ម៉ឺនដូល្លាករណីយ៍ផ្សេងៗជាច្រើន​ទៀតហើយឈ្មោះសន សំនៀងនេះក៍ធ្លាប់ ដកចេញពីកងរាជអាវុធហត្ថម្តងរួច
មកហើយ។ អ៊ុង សំអាត

RELATED ARTICLES