Thursday, September 19, 2024
Homeតារាខ្មែរក្រុម​ហ៊ុន D.P.O ប្រគំ​តន្ត្រី​អបអរ​ខួប៥៥ នៃការ​ផលិត និង​លក់​ទឹក​ដោះគោ​ក្រហម

ក្រុម​ហ៊ុន D.P.O ប្រគំ​តន្ត្រី​អបអរ​ខួប៥៥ នៃការ​ផលិត និង​លក់​ទឹក​ដោះគោ​ក្រហម

ក្រុម​ហ៊ុន Dairy Farming Promotion Organlzation of Thailand (D.P.O) ជាអ្នក ផលិត និងចែកចាយផលិតផល ទឹកដោះគោ គោក្រហម បានរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី “RED COWNIWOW” ដើម្បីអបអរសាទរ ខួបគម្រប់៥៥ឆ្នាំ កាលពីថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងកោះពេជ្រ។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានការចូលរួមពីសំណាក់ តារាចម្រៀង តារាសម្តែង តារាកំប្លែងល្បីៗជា ច្រើន និងមានការពិនិត្យសុខភាពឥតគិតថ្លៃពី មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ព្រមទាំងមានហ្គេម សប្បាយៗ ឈ្នះរង្វាន់ជាច្រើន ជាពិសេសគឺការ លក់ក្នុងតម្លៃពិសេសពី ទឹកដោះគោ គោក្រហម ដោយទទួលបានឆ្នោតផ្សងសំណាងឈ្នះរង្វាន់ជា ច្រើន ដើម្បីបង្កើនបរិយាកាសកាន់តែសប្បាយ រីករាយ។

ព្រឹត្តិការណ៍នេះ បានបើកសម្ពោធដោយ Mr. Sakchai Sriboonsue នាយកប្រតិបត្តិ ក្រុមហ៊ុន D.P.O និងរួមភ្ញៀវ កិត្តិយស Mr. Jirawut Suwannaard អគ្គទីប្រឹក្សាពាណិជ្ជ កម្មនៃស្ថានទូតថៃ ប្រចាំរាជធានីភ្នំពេញ។ លើសពីនេះទៀត ក៏មានការចាក់បង្ហាញ TVC ថ្មី ដែលចូលរួមដោយតារាសម្តែងមានឈ្មោះ បោះសំឡេង នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺលោកយឹម ណារ៉ា ក្នុងន័យបញ្ជាក់ពីគុណភាព សារប្រយោជន៍ពីការទទួលទានទឹកដោះគោ គោក្រហម មានអាយុកាល៥៥ឆ្នាំ នាំមកនូវ សុភមង្គលដល់ប្រជាជនកម្ពុជា ដែលគាំទ្រទឹក ដោះគោ គោក្រហម តាំងពីដើមមក។

ក្រុមហ៊ុន D.P.O លក់ចែកចាយទូទាំងសហគមន៍អាស៊ាន ដូចជា កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ នៅឆ្នាំ២០១៧ ពួកគេបានកំណត់ការ លក់ចូលទីផ្សារអន្តរជាតិ ជាង១,១០០លានបាត (៣១លានដុល្លារ) ក្នុងនោះមាន៧២% ត្រូវបាន ចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះ យើងមានភ្នាក់ងារចែកចាយ ចំនួន៣ក្រុមហ៊ុន កំពុងដំណើរការចែកចាយក្នុង ប្រទេសកម្ពុជា 1.Jirapa Co., LTD 2.Border Plus Co., LTD 3.Buanglee Limited Partnership ផលិតផលទឹកដោះគោ គោក្រហម រសជាតិផ្អែមកំពុងតែពេញនិយមលើទីផ្សារ ដោយ សារអតិថិជនជាច្រើនគាំទ្រ និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូននិងបន្តគាំទ្រផលិតផល ទឹក ដោះគោ គោក្រហម ដែលមានរសជាតិជាច្រើន ប្រភេទទៀតដូចជា រសជាតិបែបធម្មជាតិ សូកូឡា ស្ត្រប៊ឺរី និងប្រភេទទឹកដោះគោ រក្សាទម្ងន់ឱ្យកាន់ តែទាក់ទាញខ្លាំងឡើងនៅ ពេលអនាគត៕

 

RELATED ARTICLES