Sunday, January 26, 2025
Homeព័ត៌មានជាតិនេន​តូច ចាប់រំ​លោភ​ក្មេង​ស្រី​ក្នុង​វត្ត

នេន​តូច ចាប់រំ​លោភ​ក្មេង​ស្រី​ក្នុង​វត្ត

ខេត្តព្រៃវែង ៖ ក្មេងស្រីម្នាក់ កំពុងដើរលេងនៅក្នុងបរិវេណវត្តសុខៗ ស្រាប់តែត្រូវកូន នេនមួយអង្គ ល្បួងហៅឱ្យទៅកន្លែងស្ងាត់ រួច ធ្វើសកម្មភាពស្រាតស្បង់ចីវរចាប់រំលោភសេព- សន្ថវៈទាំងកំរោល តែមិនបានសម្រេច ក៏ប្រើ ម្រាមដៃ រុកប្រដាប់ភេទក្មេងស្រីរងគ្រាះលេង រហូតដល់រហែកហូរឈាមរងរបួសធ្ងន់ បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចព្រះវិហារ ខាងត្បូងរូប- សំណាកព្រះពុទ្ធរូប ស្ថិតក្នុងបរិវេណវត្តជ្រោយ- មានជ័យ ភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុក ពោធិ៍រៀង។

ក្មេងស្រីរងគ្រោះ ដែលត្រូវកូននេនចាប់ រំលោភសេពសន្ថវៈ និងប្រើដៃរុកប្រដាប់ភេទ រហូតដល់រងរបួសធ្ងន់ មានឈ្មោះទ.ស.ន.ត អាយុ៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាង- លើ។ ចំណែកជនសង្ស័យជាកូននេន មានឈ្មោះ ម.ល.ហ អាយុ១៣ឆ្នាំ បួសរៀន និងស្នាក់នៅ វត្តជ្រោយមានជ័យ ស្ថិតក្នុងភូមិកើតហេតុ ខាងលើជាមួយគ្នា។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានដើរ ទៅលេង នៅក្នុងបរិវេណវត្តជ្រោយមានជ័យ លុះបន្តិចក្រោយមក ជនសង្ស័យជាកូននេន ខាងលើ បានឱ្យលុយនាងចំនួន៥០០០រៀល និងប្រើឱ្យនាង ទៅទិញប៉េងប៉ោងយកមកផ្លុំ លេង។ លុះពេលនាងទិញប៉េងប៉ោងបានហើយ ត្រឡប់មកដល់ក្នុងវត្តវិញ ជនសង្ស័យក៏ហៅ នាងឱ្យឡើងទៅក្នុងព្រះវិហារ ដែលជាកន្លែង ស្ងាត់ រួចក៏ធ្វើសកម្មភាព យកដៃខាងឆ្វេងមក អង្អែលប្រដាប់ភេទរបស់នាង រួចហើយកូននេន កំហូចបានសើយស្បង់ចីវរ និងបានយកប្រដាប់- ភេទ មកដាក់បញ្ចូលទៅក្នុងប្រដាប់ភេទរបស់ នាង តែមិនបានសម្រេច។ បន្ទាប់មក កូននេន នោះ បានយកចង្អុលដៃរុកបញ្ចូលក្នុងប្រដាប់- ភេទរបស់នាងលេង រហូតដល់រហែក ហូរឈាម ធ្វើឱ្យនាងឈឺចុកចាប់ស្រែកទ្រហោយំ ទើប កូននេននោះ ភ័យក៏រត់គេចចេញពីកន្លែងកើត- ហេតុបាត់ទៅ។

លោកពៅ ជីវី ស្នងការរងនគរបាលខេត្ត ព្រៃវែង បានបញ្ជាក់ថា ក្រោយពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានរត់ទៅប្រាប់អាណាព្យា- បាល និងត្រូវឪពុកម្តាយនាំមកដាក់ពាក្យបណ្តឹង សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ បន្ទាប់មក សមត្ថកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បាន ចុះស្រាវជ្រាវដល់ទីតាំងកើតហេតុ និងឈាន ដល់ព្រះចៅអធិការវត្ត សម្រេចចាប់ផ្សឹកកូននេន ដែលជាជនសង្ស័យ រួចប្រគល់មកឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។ ប៉ុន្តែដោយជនសង្ស័យ ស្ថិតក្នុងវ័យជាអនីតិជន ទើបសមត្ថកិច្ចបានឆ្លង យោបល់ទៅព្រះរាជអាជ្ញាសិន មុននឹងបន្តនីតិវិធី។

ជុំវិញករណីខាងលើនេះ លោកមាស សុភក្កិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង បាន បញ្ជាក់ឱ្យដឹងថា ក្នុងករណីខាងលើនេះ ជន- សង្ស័យស្ថិតក្នុងវ័យ១៣ឆ្នាំ (ជាអនីតិជន) ហេតុនេះគឺពុំអាចឃុំឃាំងបានទេ គឺគ្រាន់តែ ធ្វើការអប់រំ ហើយដោះលែងឱ្យមានសេរីភាពវិញ៕

RELATED ARTICLES