Sunday, January 26, 2025
Homeព័ត៌មានជាតិបង​ប្រុស​សួរ​ពី​ក្បាច់​រួម​ភេទ ប្អូន​ស្រី​ទាញ​ដំបង​សំពង​ស្លាប់

បង​ប្រុស​សួរ​ពី​ក្បាច់​រួម​ភេទ ប្អូន​ស្រី​ទាញ​ដំបង​សំពង​ស្លាប់

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ក្រោយផឹកស្រាស្រវឹងជោក បានដើរទៅផ្ទះប្អូនថ្លៃស្រី រួចក៏សួរនាំពីរឿងក្បាច់រួមភេទជាមួយ ប្តី រហូតដល់ស្ត្រីជាប្អូនថ្លៃទប់កំហឹងមិនបាន ក៏ ទាញដំបងប្ញស្សី វាយសំពងរហូតដល់ស្លាប់ក្នុង ថ្លុកឈាម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាល ពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅ ក្រោមផ្ទះស្ត្រីដៃដល់ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំ វត្តតាមឹម ស្រុកសង្កែ។

ស្ត្រីដៃដល់ ដែលវាយសម្លាប់បងថ្លៃប្រុស ព្រោះតែខឹងរឿងផឹកស្រវឹង សួរនាំឌឺដងរឿង អាសអាភាស មានឈ្មោះម៉ៃ ម៉ាច អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ។ ចំណែកបុរសរងគ្រោះ មានឈ្មោះ ចាន់ មុត អាយុ៧០ឆ្នាំ មុខរបរកសិករ មាន លំនៅក្នុងភូមិជាមួយគ្នា (ផ្ទះក្បែរគ្នា)

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា រវាងជនរងគ្រោះ និងស្ត្រីដៃដល់ គឺត្រូវជា សាច់ថ្លៃនឹងគ្នា ហើយនៅរាល់ពេលដែលជនរងគ្រោះផឹកស្រាស្រវឹង តែងតែដើរទៅនិយាយ ឌឺដងឱ្យស្ត្រីដៃដល់ជាប្អូនថ្លៃពីរឿងរួមភេទ ដោយ ចេះតែសួរដដែលៗ ពីរឿងប្អូនថ្លៃស្រីនេះ រួមរ័ក ជាមួយប្តីប្រើក្បាច់អី? ចំណែកស្ត្រីដៃដល់ ដោយសារតែខឹងនឹងបងថ្លៃប្រុស ឱ្យតែផឹកស្រាស្រវឹង ចេះតែមកសួរនាំ ឌឺដងរឿងអាសអាភាសបែប នេះមិនឈប់ ទើបឈានដល់ការវាយសម្លាប់ តែម្តង។

ដោយឡែក តាមសាក្សីដែលប្រទះឃើញ ហេតុការណ៍ផ្ទាល់ភ្នែកបានបញ្ជាក់ថា នៅមុន ពេលកើតហេតុ ជនរងគ្រោះបានមកអង្គុយ ផឹកស្រាជាមួយប្អូនប្រុស ដែលជាប្តីរបស់ស្ត្រីដៃដល់នៅខាងក្រោមផ្ទះ។ លុះក្រោយពីផឹក ស្រាស្រវឹងស្រឿងៗ ប្អូនប្រុស (ប្តីស្ត្រីដៃដល់) បានងើបចេញទៅមើលគោ ដែលចងនៅខាង ក្រោយផ្ទះ។ លុះពេលប្អូនប្រុសចេញផុត ជនរងគ្រោះដែលកំពុងស្រវឹងស្រាធ្លាក់ភ្នែក ក៏ចាប់ ផ្តើមនិយាយសាកសួរប្អូនថ្លៃស្រី (ស្ត្រីដៃដល់) ពីរឿងក្បាច់រួមភេទជាមួយប្តី ទើបធ្វើឱ្យប្អូន ថ្លៃស្រីផ្ទុះកំហឹង ក៏ស្ទុះទៅទាញដំបងប្ញស្សី វាយ ត្រូវកញ្ចឹងកជនរងគ្រោះ ១ដំបង ប្រកាច់ស្តូក បន្ទាប់មក ដោយមិនទាន់រំសាយកំហឹងអស់ ស្ត្រីដៃដល់បានស្ទុះទៅវាយបន្ថែម ទៅលើជនរងគ្រោះ ចំនួន២ដំបងលើក្តោងច្រមុះទៀត បណ្តាលឱ្យជនរងគ្រោះ ប្រកាច់ស្លាប់នៅនឹង កន្លែងតែម្តង។ ចំណែកស្ត្រីដៃដល់ ក្រោយពី វាយបងថ្លៃស្លាប់ហើយ មិនបានរត់គេចខ្លួនទៅ ណានោះទេ។ ដោយឡែក ប្តីស្ត្រីដៃដល់ពេល ត្រឡប់មកពីមើលគោវិញ ប្រទះឃើញបងប្រុស ត្រូវប្រពន្ធខ្លួនឯងវាយស្លាប់បាត់ទៅហើយ ទើប និយាយលែងចេញ បានត្រឹមតែឈរមើ់លប៉ុណ្ណោះ។

លោកជេត វណ្ណនី ស្នងការរងនគរបាល ខេត្តបាត់ដំបង បានបញ្ជាក់ថា ករណីនេះជា អំពើមនុស្សឃាតដោយចេតនា ដែលកើតឡើង ដោយសារតែការប៉ះទង្គិចពាក្យសម្តី រវាងបង ថ្លៃនិងប្អូនថ្លៃ ដែលមានផ្ទះនៅក្បែរគ្នា។ លោក ស្នងការរង បញ្ជាក់ថា ជនដៃដល់មិនបានរត់ គេចខ្លួនទេ ក្រោយពីវាយសម្លាប់មនុស្សហើយ ត្រូវកម្លាំងមូលដ្ឋានចុះអន្តរាគមន៍ ឃាត់ខ្លួនភ្លាមៗ ដែរ។

ស្ត្រីដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ ខ្លួននាំយកទៅសាកសួរ និងរៀបចំកសាងសំណុំ រឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បី ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES