ខេត្តតាកែវ ៖ ជនសង្ស័យល្មោភកាម និងមានចិត្តកំណាចឃោរឃៅម្នាក់ បានល្បួងនាំ ស្រីស្នេហ៍របស់ខ្លួន ទៅរួមរ័កមេត្រីនៅក្នុងព្រៃ រហូតដល់បានសម្រេច បន្ទាប់មកស្រាប់តែបែក គំនិតវាយសម្លាប់ស្រីស្នេហ៍ ប្លន់យកម៉ូតូមួយ- គ្រឿង រួចព្យាយាមរត់គេចខ្លួន តែរត់មិនរួច ព្រោះនារីរងគ្រោះមិនទាន់ស្លាប់ និងបានប្តឹង សមត្ថកិច្ច ស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗ រួចនាំយកមកផ្តន្ទាទោសតាមច្បាប់។
ករណីល្បួងស្រីស្នេហ៍ទៅរួមភេទ រួចវាយ សម្លាប់ប្លន់ម៉ូតូនេះ បានកើតមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី។
នារីរងគ្រោះ ដែលត្រូវប្រុសស្នេហ៍នាំទៅ រួមរ័ក រួចវាយប៉ុនប៉ងសម្លាប់ប្លន់យកម៉ូតូ មាន អាយុ៣៥ឆ្នាំ មានលំនៅក្នុងខេត្តតាកែវ។ ចំណែក ម៉ូតូដែលជនសង្ស័យប្លន់យកទៅនោះ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1EO-7450។ ដោយឡែក ជនសង្ស័យជាឃាតករដៃឆៅ មាន ឈ្មោះម៉ន វុធថេត អាយុ២៦ឆ្នាំ មានលំនៅ ក្នុងភូមិឱភាសាំ ឃុំកណ្តឹង ស្រុកបាទី ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ បានជិះម៉ូតូម៉ាកស្កុបពី ដឹកនារីរងគ្រោះចូលទៅ ក្នុងព្រៃស្ងាត់មួយកន្លែង (ទីតាំងកើតហេតុ) ខាងលើ តែមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ ថា ពួកគេទាំង២នាក់ ចូលទៅធ្វើអ្វីនោះទេ។ លុះមួយសន្ទុះធំក្រោយមក គេឃើញជនសង្ស័យ បានជិះម៉ូតូចេញពីកន្លែងកើតហេតុមកវិញ តែ ម្នាក់ឯងប៉ុណ្ណោះ ចំណែកនារីដែលរួមដំណើរ ចូលទៅក្នុងព្រៃជាមួយ មិនដឹងជាបាត់ទៅណា នោះទេ។
ប្រភពដដែលបន្តថា ដោយមានការសង្ស័យ ទើបអ្នករស់នៅក្បែរកន្លែងកើតហេតុ បាននាំ គ្នាចូលទៅរកមើល ស្រាប់តែប្រទះឃើញនារី រងគ្រោះដេកស្តូកស្តឹងក្នុងថ្លុកឈាម ដោយទទួល រងការវាយប្រហារត្រង់ក្បាល លុះសួរនាំ ទើប ដឹងថា នារីរងគ្រោះត្រូវប្រុសស្នេហ៍វាយប៉ង សម្លាប់ប្លន់យកម៉ូតូ។ ភ្លាមៗនោះ ប្រជាពលរដ្ឋ ក៏ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ដោយបញ្ជាក់ប្រាប់ពីភិនភាគជនសង្ស័យ និង ម៉ូតូដែលជនសង្ស័យជិះគេចខ្លួន រហូតឈាន ដល់ការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបាន នាំ យកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជា ឃាតករបានសារភាពថា រូបគេពិតជាបានវាយ សម្លាប់នារីរងគ្រោះ ដើម្បីប្លន់ម៉ូតូពីនាងប្រាកដ មែន បន្ទាប់ពីពួកគេបានរួមរ័កជាមួយគ្នារួច។
ជនសង្ស័យបន្តសារភាពថា នៅមុនពេល កើតហេតុ រូបគេបានល្បួងហៅស្រីស្នេហ៍ឱ្យ ជិះម៉ូតូមកដឹករូបគេដើរលេង លុះក្រោយមក រូបគេក៏ដឹកនារីរងគ្រោះជាស្រីស្នេហ៍ ចូលកន្លែង កើតហេតុ ជាកន្លែងស្ងាត់ ដើម្បីរួមរ័កជាមួយ គ្នា។ លុះពេលរួមរ័ករួចហើយ រូបគេបែកគំនិត ចង់ប្លន់យកម៉ូតូនារីរងគ្រោះ ទើបសម្រេចចិត្ត វាយសម្លាប់នារីរងគ្រោះ រួចប្លន់យកម៉ូតូស្តុបពី ជិះគេចខ្លួន តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចចាប់ ក្របួចជាប់តែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបាន សេចក្តីរាយការណ៍ថា មានករណីឃាតកម្មប្លន់ សម្លាប់កើតឡើង សមត្ថកិច្ចបានចេញប្រតិបត្តិការស្ទាក់ចាប់ខ្លួនជនសង្ស័យដោយស្នើសុំកិច្ច- សហការជាមួយសមត្ថកិច្ចស្រុកគងពិសី ខេត្ត កំពង់ស្ពឺ។ ទីបំផុត សមត្ថកិច្ចក៏ស្ទាក់ចាប់ឃាត់ ខ្លួនជនសង្ស័យបាន នៅចំណុចភូមិស្លែងព- ខាងជើង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យជាឃាតករ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ដោយឡែក នារីរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ជីវិត៕