ខេត្តកំពត ៖ សពស្ត្រីមេម៉ាយម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញហើមស្អុយនៅកណ្តាល ស្រែ និងមានស្លាកស្នាមវះពោះ ដាច់ពោះវៀន ជាកំណាត់ៗ និងត្រូវបានគេសង្ស័យថា ស្ត្រីរងគ្រោះត្រូវបានឃាតករសម្លាប់វះពោះយកគ្រឿង ក្នុង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិ ត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស។
ស្ត្រីរងគ្រោះដែលត្រូវឃាតករសម្លាប់វះ ពោះយ៉ាងសាហាវព្រៃផ្សៃ មានឈ្មោះសៅ លី អាយុ៤៤ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣នាក់ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បាន ឱ្យដឹងថា ជនរងគ្រោះខាងលើ ជាស្ត្រីមេម៉ាយ សព្វថ្ងៃរស់នៅជាមួយកូនស្រីម្នាក់អាយុ១០ឆ្នាំ ចំណែកឯកូន២នាក់ទៀត នាំគ្នាចេញទៅធ្វើការ នៅរោងចក្រកាត់ដេរឯរាជធានីភ្នំពេញ អស់ ទៅហើយ។ នៅមុនពេលកើតហេតុ កាលពី យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះ បានដើរចេញពីផ្ទះ បំណងទៅទិញប្រេងកាត សម្រាប់ដុតបំភ្លឺនៅពេលយប់នៅផ្ទះក្មួយខាង ជើងផ្ទះរបស់ខ្លួន ចម្ងាយប្រហែលមួយគីឡូម៉ែត្រ បន្ទាប់មកក៏បាត់ខ្លួន រហូតមិនដឹងជាទៅទីណា នោះទេ ហើយនៅយប់ដដែលនោះ ក្រុមគ្រួសារ បានចេញដើររកស្ត្រីរងគ្រោះដែរ តែរកមិនឃើញ សោះ។
ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃ ទី១៧ ខែមេសា ឆ្នាំ២០១៧ ស្រាប់តែមានអ្នក ភូមិបានប្រទះឃើញសពស្ត្រីរងគ្រាះត្រូវជន– មិនស្គាល់មុខសម្លាប់នៅកណ្តាលវាលស្រែតែ ម្តង។ ភ្លាមនោះ អ្នកភូមិក៏ប្រញាប់រត់ទៅប្រាប់ ក្រុមគ្រួសារស្ត្រីរងគ្រាះផ្អើលនាំគ្នាមកចោម រោមមើល និងសង្ស័យថា ស្ត្រីរងគ្រោះត្រូវ ឃាតករសម្លាប់វះពោះយកគ្រឿងក្នុងតែម្តង ព្រោះសាកសពមានស្នាមវះពោះ និងមានដាច់ ពោះវៀនជាកង់ៗទៀតផង។
ក្រោយប្រទះឃើញសពស្ត្រីរងគ្រោះត្រូវ គេវះពោះនៅកណ្តាលវាលស្រែ សមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ករណី ខាងលើនេះ ឃាតករមិនមែនសម្លាប់ស្ត្រីរងគ្រោះ ដើម្បីវះយកថ្លើមនិងក្រលៀន ដូចការសន្និដ្ឋាន ផ្សេងៗនោះទេ ប៉ុន្តែសមត្ថកិច្ចកំពុងធ្វើការស៊ើប– អង្កេតស្រាវជ្រាវនៅឡើយ ថាតើឃាតករវះ ពោះស្ត្រីរងគ្រោះក្នុងបំណងអ្វី?។
យ៉ាងណាក្តី ក្រោយត្រួតពិនិត្យជុំវិញការ កន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញពោះវៀនរបស់ស្ត្រីរងគ្រោះមួយកំណាត់ប្រវែងប្រហែល កន្លះម៉ែត្រ ស្ថិតេនៅឆ្ងាយពីសាកសព។
ដោយឡែក តាមប្រភពពីអ្នកភូមិនិយាយ ថា ស្ត្រីរងគ្រោះធ្លាប់តែផឹកស្រាស្រវឹងជាញឹកញាប់ ហើយគេសង្ស័យថា ទំនងត្រូវគេចាប់ រំលោភសេពសន្ថវៈរួចចាក់សម្លាប់ដោយវះពោះ។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕