ភ្នំពេញ ៖ យុវជនវ័យក្មេងម្នាក់សង្ស័យខឹងឪពុកម្តាយរឿងអីនោះទេបានជាសម្រេចជិះម៉ូតូ សង់កូរ៉េមួយគ្រឿងមកពីខេត្តព្រៃវែងទៅលោតទឹកសម្លាប់ខ្លួននៅមុខព្រះអង្គដងកើធ្វើឲ្យ សាច់ញាតិនឹកស្មានមិនដល់នាំគ្នាស្រែកទ្រហោយំបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១១យប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិនៅចំណុចមុខព្រះ អង្គដងកើស្ថិតនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ។
យុវជនដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ឡេងរស្មី អាយុ១៥ឆ្នាំ មុខរបរជា សិស្សថ្នាក់ទី៦ មានស្រុកកំណើតនៅឃុំជ្រៃ ស្រុកកំពង់ត្របែកខេត្តព្រៃវែង មានបងប្រុស បង្កើតឈ្មោះ ឡេង វី ភេទប្រុសអាយុ២៥ឆ្នាំ ស្នាក់នៅជាមួយគ្នា។
តាមប្រភពពត៌មានពីបងប្រុសបង្កើតរបស់ជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1FS9936 ជិះតាំងពីខេត្តព្រៃវែងមកភ្នំពេញដោយជិះម្នាក់ឯងមិនដឹងថាខឹងឪពុកម្តាយរឺបងប្អូននោះទេ
ខណៈពេលជិះមកដល់មុខព្រះអង្គដងកើ បានទូរស័ព្ទទៅប្រាប់បងប្អូននៅខេត្តព្រៃវែងថា អោយមកយកម៉ូតូនៅមុខព្រះអង្គដងកើផងភ្លាមៗនោះដែលបងប្អូននឹកចម្លែកដូច ជាខុសធម្មតាក៏អោយបងប្អូនរស់នៅខណ្ឌច្បារអំពៅនាំគ្នាជិះម៉ូតូទៅមើលគ្រាន់តែឃើញបងប្អូនទៅភ្លាមយុវជនខាងលើបានរត់ចុះមាត់ច្រាំងទន្លេហើយលោតទឹកតែម្តង ទោះបីជាបងប្រុសបង្កើតជនរងគ្រោះបានលោតទៅជួយចាប់ ក៏ចាប់អត់ទាន់បានលេចទឹកបាត់ទៅ
ហើយ។
ក្រោយពេលកើតហេតុសាច់ញាតិបងប្អូនរបស់យុវជនដែលលោតទឹកសម្លាប់ខ្លួនបានមកដល់កន្លែងកើតហេតុហើយស្រែកទ្រហោយំពេញផ្លូវ ចំនែកឯម៉ូតូមួយគ្រឿងដែលបន្សល់ទុកនៅកន្លែងកើតហេតុវិញត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ជ័យជំនះរង់ចាំមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ទើបប្រគល់អោយវិញ៕ ឥនសាន់ដេត