Saturday, January 25, 2025
Homeព័ត៌មានជាតិក្រុម​ហ៊ុន EFG នឹង​បើក​សម្ពោធភោធ​ភោជនីយដ្ឋាន Bar.B.Q plaza នៅ​ផ្សារ​អ៊ី​អន ខែ​មិថុនា

ក្រុម​ហ៊ុន EFG នឹង​បើក​សម្ពោធភោធ​ភោជនីយដ្ឋាន Bar.B.Q plaza នៅ​ផ្សារ​អ៊ី​អន ខែ​មិថុនា

​ក្រុមហ៊ុន ExpressFood Group Co.Ltd (EFG) គឺជាប្រតិបត្តិករភូជនីយ៍ដ្ឋាននាំមុខមួយនៅអាស៊ីអាគ្នេហ៍និងប្រតិបត្តិករខ្សែរសង្វាក់ផលិតចំណីអាហារដ៍ធំបំផុតនៅក្នុងប្រទេសកម្ពុជានឹងរៀបចំបើកដាក់ឲ្យតំណើរការនូវភូជនីយ៍ដ្ឋាន”បាប៊ីឃ្យូផ្លាហ្សា”(Bar.B.Qplaza)ដ៍មានប្រជាប្រិយភាពបំផុតចំនួន១០សាខានៅប្រទេសកម្ពុជានៅឆ្នាំ២០២២ខាងមុខ។

ភូជនីយ៍ដ្ឋានមួយក្នុងចំណោម១០សាខានឹងបើកសម្ភោធនៅក្នុងផ្សារទំនើបអ៊ីអនក្រុងភ្នំពេញនាខែមិថុនាហើយសាខាមួយទៀតក៍នឹងត្រូវបើកនៅទីប្រជុំជនមួយទៀតក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជានៅចុងឆ្នាំនេះដែរ។

លោកKevin Whitcraft នាយកប្រតិបត្តិនៃក្រុមហ៊ុនRMA Groupដែលជាក្រុមហ៊ុននៃមេក្រុមហ៊ុនEFGបានឲ្យដឹងថា”EFGមានបំណងពង្រីកនូវកេរ្ដិ៍ឈ្មោះក្រុមហ៊ុនតាមរយៈការដាក់ឲ្យតំណើរការនូវភូជនីយ៍ដ្ឋានសាច់អាំងដែលកំពុងពេញនិយមបំផុតនៅក្នុងវិស្ស័យភូជនីដ្ឋានអាហារដោយខ្លួនឯងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។បាប៊ីឃ្យូផ្លាហ្សាបានទទួលជោគជ័យយ៉ាងធំធេងនៅប្រទេសថៃនិងបរទេសហើយវានឹងធ្វើឲ្យអតិថិជនកម្ពុជាទទួលបាននូវបទពិសោធន៍ លើអាហារបែប​បាប៊ីឃ្យូ ដ៍ល្អបំផុតតាមរយៈប្រពន្ធ័ចម្អិនដ៍មានប្រសិទ្ធិភាព។បាប៊ីឃ្យូ គឺជាប្រេន(ស្លាកយីហោ)ដ៍មានប្រជាប្រិយភាពបំផុតមួយសម្រាប់អ្នកទេសចរណ៍នៅកម្ពុជាទៅកាន់ប្រទេសថៃ។យុទ្ធសាសន៍ដ៍សំខាន់បំផុតរបស់ក្រុមហ៊ុនគឺផ្ដល់នូវផលិតផល​និងសេវ៉ាដែលមានលក្ខណៈស្ដង់ដានៅក្នុងប្រទេសថៃដល់អតិថិជនកម្ពុជា។ដំបូងយើងគ្រោងរៀបចំថវិកាជាង១៥០លានបាតដើម្បីបើកតំណើរការភូជនីយ៍ដ្ឋានបាប៊ីឃ្យូផ្លាហ្សាយ៉ាងហោចណាស់១០សាខាចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០២២។ឆ្នាំនេះយើងមានផែនការបើកហាងចំនួន២នៅចំបេះដូងនៃរាជធានីភ្នំពេញ៖ហាងទី១ជាគម្រោងដ៍ធំនៅផ្សារទំនើបអ៊ីអននិងទី២បើកនៅក្នុងខណ្ឌទួលគក”។

​​យោងតាមកិច្ចសន្យាអភិវឌ្ឍន៍ក្រុមហ៊ុនEFGជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការធ្វើឲ្យស្លាកយីហោបាប៊ីឃ្យូផ្លាហ្សារីកលូតលាស់នៅក្នុងប្រទេសកម្ពុជា។បច្ចុប្បន្នEFGកំពុងបើកប្រេន(ស្លាកយីហោ)អន្ដរជាតិជាង៥០សាខានៅក្នុងវិស្ស័យឧស្សាហកម្មចំណីអាហានឹងភេសជ្ជះ។

​យោងតាមសេចក្ដីថ្លែងការណ៍របស់លោកKevin Whitecraft ក្នុងឆ្នាំ២០១៦នេះវិស្ស័យភូជនីយ៍ដ្ឋាននៅក្នុងប្រទេសកម្ពុជាមានទឹកប្រាក់ប្រហែល៤០០លានដុល្លាអាមេរិកដោយមានភូជនី៍ដ្ឋានចំនួន២០០០ទៅ២៥០០ភូជនីយ៍ដ្ឋានបានចុះបញ្ជីត្រឹមត្រូវ។សម្រាប់នៅទីក្រុងភ្នំពេញមានភូជនីយ៍ដ្ឋានប្រហែល១០០០ភូជនីយ៍ដ្ឋាន។EFGបានស្វែងរកដៃគូដែលធ្វើឲ្យភូជនីយ៍ដ្ឋានមានកំណើនប្រកបដោយនិរន្ដរភាពនិងបន្ទាប់ពីបានបង្កើតនូវបរពន្ធ័គាំទ្ររួចមកក្រុមហ៊ុនPassionCo.Ltdនឹងធ្វើឲ្យប្រេនBar.B.Qplazaរបស់ខ្លួនឲ្យក្លាយទៅជាប្រេនប្រចាំតំបន់មួយនៅក្នុងឆ្នាំ២០២០។

​​ អ្នកស្រីChatayaSupanpongប្រធានទំនាក់ទំនងរបស់ក្រុមហ៊ុនFoodPassionបានគូសបញ្ជាក់ថា”ក្រុមហ៊ុនយើងបានបើកធ្វើអាជីវកម្មវិស្ស័យភូជនីយ៍ដ្ឋាននេះយ៉ាងហោចណាស់៣០ភូជនីយ៍ដ្ឋាននៅអាស៊ីអាគ្នេហ៍ពិសេសនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់មាវៀតណាមដោយមានទឹកប្រាក់សរុបចំនួន៦០០លានបាទនៅឆ្នាំ២០២០។យើងមានទំនុកចិត្តថាEFGអាចធានាបាននូវជោគជ័យនៅក្នុងការបង្កើតប្រេនBar.B.Qplazaនៅប្រទេសកម្ពុជា។EFGមានអ្នកជំនាញនិងការយល់ដឹងនៅក្នុងវិស្ស័យភូជនីយ៍ដ្ឋាននិងលទ្ធភាពពង្រីកសាខា។ក្រុមហ៊ុននេះអាចរក្សារបាននូវស្ដង់ដារបស់ក្រុមហ៊ុន។សំខាន់ជាងនេះEFGគឺជាអ្នកជំនាញផ្នែកទីផ្សារដោយមានការយល់ដឹងយ៉ាងច្រើនអំពីទីផ្សារនៃប្រទេសកម្ពុជា”៕

RELATED ARTICLES