-ពោតបារាំងមានគុណសម្បត្តិក្នុងការកែអាការឈឺថ្កាត់ បន្ថយអាការហើម ទប់ទល់ការរលាកក្នុងកោសិកា។ អ្នកដែលទទួលទានជាប្រចាំពុំសូវឈឺ ព្រោះកោសិការឹងមាំ ប្រឆាំងជំងឺបានយ៉ាងល្អ។
-មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ ជួយបង្ការជំងឺមហារីក បំប៉នថ្លើម ឆ្អឹង និងសន្លាក់ ជាពិសេសទទួលទានហើយធ្មេញនឹងកាន់តែសឡើង។
-ជាឱសថអាយុវែង ជួយពន្យារវ័យឱ្យកាន់តែក្មេងបាន។
-ប្រសិនឪពុកម្តាយមានជំងឺទឹកនោមផ្អែម គួរទទួលទានពោតបារាំងជាប្រចាំ នឹងបានបន្ថយការបឺតស្រូបស្ករក្នុងឈាម ព្រមទាំងជួយបន្ថយជំងឺទឹកនោមផ្អែមបានផងដែរ។
-ពេលមានដំបៅ ប្រសិនលាបដោយរំអិលពោតបារាំង ដំបៅនឹងជាសះស្បើយលឿន ព្រោះរំអិល ពោតបារាំង ជួយសម្លាប់មេរោគក្នុងដំបៅស្រស់ ឬប្រសិនទទួលទានចូលទៅ ក៏ជួយព្យាបាលដំបៅក្នុងក្រពះ លាងសារធាតុពុល ក្នុងឈាម និងធ្វើឱ្យប្រព័ន្ធរំលាយអាហារល្អឡើងផងដែរ៕