Saturday, January 25, 2025
Homeព័ត៌មានជាតិញៀន​ថ្នាំ​គំរាម​កាប់​ឪពុក​ម្តាយ ផ្អើល​ប៉ូលិស​ចុះ​ទៅ​អន្តរាគមន៍

ញៀន​ថ្នាំ​គំរាម​កាប់​ឪពុក​ម្តាយ ផ្អើល​ប៉ូលិស​ចុះ​ទៅ​អន្តរាគមន៍

ភ្នំពេញ ៖ បុរសម្នាក់ ញៀនបែកថ្នាំដល់កម្រិត បង្កអុកឡុកក្រុមគ្រួសារ គម្រាមកាប់សម្លាប់ ឪពុកម្តាយ ហើយកន្លងមកក៏ធ្លាប់ត្រូវបាន នគរបាលចាប់ឃាត់ខ្លួន តាមបណ្តឹងក្រុមគ្រួសារ បញ្ជូនទៅពន្ធនាគារ មណ្ឌលកែប្រែ តែចេញមកវិញនៅតែមិនរាងចាល លើកចុងក្រោយនៅវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ជនខាងលើ ប្រដាប់ដោយកាំបិត គម្រាមអាកម្តាយ អុកឡុកក្រុមគ្រួសារ បង្កឲ្យភ័យខ្លាច ប្តឹងសមត្ថកិច្ចឲ្យជួយអន្តារាគមន៍ ដោយប្រើប្រាស់កម្លាំងប៉ូលីសជាច្រើននាក់ ទាំងប៉ុស្តិ៍ ទាំងកម្លាំងអន្តរាគមន៍ ប្រើប្រាស់ពេលវេលាជាង២ម៉ោង ទើបឡើងទៅចាប់ឃាត់ខ្លួនបាន នៅក្នុងបន្ទប់លើផ្ទះជាន់ទី១ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

បុរសញៀនបែកថ្នាំខាងលើមានឈ្មោះ  ឯក សុវណ្ណារ៉ា ហៅកុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះកើតហេតុខាងលើ ។

តាមឪពុកបុរសខាងលើ សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គាត់រាល់ថ្ងៃ ដោយសារកូនប្រុសម្នាក់នេះ បង្កបញ្ហាក្នុងគ្រួសារ បំផ្លិចបំផ្លាញ សម្ភារៈ របស់របរក្នុងផ្ទះជាញឹកញាប់ គម្រាមកាប់សម្លាប់ បង្កឲ្យភ័យខ្លាច កន្លងមកក៏ធ្លាប់ ប្តឹងសមត្ថកិច្ច ចាប់យកទៅដាក់មណ្ឌលកែប្រែ បន្សាបគ្រឿងញៀន ធ្លាក់ដាក់ពន្ធនាគារ ពាក់ព័ន្ធទៅនឹងគ្រឿងញៀន  តែចេញមកវិញ មិនរាងចាល លើសដើម រហូតដល់ថ្ងៃកើតហេតុនេះ បង្កអុកឡុក គម្រាមកាប់សម្លាប់ ឪពុកម្តាយបងប្អូនក្នុងផ្ទះម្នាក់ៗ ភ័យព្រលឹងចុងសក់ រត់គេចចែកជើងគ្នា ប្តឹងប៉ូលីសឲ្យជួយអន្តរាគមន៍ ប្តើប្រាស់កម្លាំង ពេលវេលាជាង២ម៉ោង ទើបចូលទៅចាប់បាន ខណៈដែល ជនបង្ក ប្រដាប់ដោយ កាំបិត ។

បុរសញៀនថ្នាំខាងលើ ក្រោយពី ឪពុកម្តាយ ក្រុមគ្រួសារប្តឹង ទើបនគរបាល ចុះចាប់ឃាត់ខ្លួនបានយកទៅសាកសួរ នីកសាងសំណុំរឿង នៅប៉ុស្តិ៍ចោមចៅ ដើម្បីបញ្ជូនបន្តទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌចាត់ការបន្តទៅតមនីតិវិធី ៕

RELATED ARTICLES