ភ្នំពេញ : បុរសជានិស្សិតម្នាក់ត្រូវមិត្តភក្តិខ្ចីម៉ូតូរួចយកទៅបញ្ចាំបានលុយ៥០០ដុល្លាយកទៅលេងល្បែងនៅ ណាហ្គាគ្មានសល់ហើយចាប់ប្រគល់អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ កាលវេលាម៉ោង៨និង ៣០ព្រឹកថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០១៧នៅចំណុចផ្ទះសំណាក់តាយ ហេង ក្រុម២ ភូមិ១ តាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ញឹម សំអុល ភេទប្រុស អាយុ២៧ឆ្នាំមុខរបរនិស្សិតស្នាក់នៅសាលាព្រះគម្ពីគ្រឹះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិលាជឈូក ឃុំ គោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងជាម្ចាស់មូ៉តូម៉ាកហុងដាសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខកំពត១G ៦៧៥០សេរីឆ្នាំ២០១៣បានប្រាប់សមត្ថកិច្ចដោយមូលហេតុឃាត់បុរសជនសង្ស័យដោយសារតែកាលវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០១៧ទើបនិងចេញពីស្រុកជាមួយគ្នាហើយក៏ជិះម៉ូតូជាមួយ គ្នាមកដល់ភ្នំពេញជនសង្ស័យត្រូវជាមិត្តថាឈប់អានទៅសាលារៀននៅដេកផ្ទះសំណាក់មួយយប់សិនទៅចាំខ្ញុំជាអ្នកចេញលុយអោយក្រោយមកក៏ជនសង្ស័យបានខ្ចីម៉ូតូដោយប្រាប់ថាខ្ចីម៉ូតូទៅដឹកសង្សាដើរលេងបន្តិចតែប្រហែលមួយម៉ោងជនសង្ស័យត្រលប់មកវិញតែគាត់ក៏សួរមូ៉តូរបស់គាត់ម៉េចអត់ឃើញជិះហើយបុរសជាមិត្តភ័ក្រ្តឆ្លើយថាយកដាក់បញ្ចាំយកលុយទៅលេងល្បែងនៅណាហ្គាចាញ់អស់ហើយខ្ញុំំប្រាប់ទៅគាត់វិញថាបើមិនយកមូ៉តូសងវិញទេនិងប្ដឹងសមត្ថកិច្ចហើយក្រោយមករហូតដល់ព្រឹកថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០១៧នៅម៉ោង ៨និង៣០ព្រឹកក៏នៅតែមិនយកមូ៉តូខ្ញុំមកវិញក៏ចាប់ប្រគល់អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យមានឈ្មោះ ឡាយ ធីម ភេទប្រុស អាយុ២៨ឆ្នាំមុខរបរបើករថយន្តដឹកសិស្សសាលាឯក ជនស្នាក់នៅបន្ទប់ជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញមានស្រុកកំណើតភូមិត្បែង ឃុំ គោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានសារភាពចំពោះមុខសមត្ថកិច្ចខ្លួនបានខ្ចីមូ៉តូភ័ក្រ្តថាកុហកទៅ ដឹកសង្សាតែការពិតយកមូ៉តូរបស់ជនរងគ្រោះទៅបញ្ចាំបានតំលៃ៥០០ដុល្លាសហរដ្ឋអាមេរិចហើយក៏យកលុយផឹកសីុខ្លះហើយយកលុយទៅលេងល្បែងនៅណាហ្គាក្រោយមកក៏ចាញ់អស់ហើយក៏ជិះមូ៉តូឌុបទៅផ្ទះសំណាក់វិញក៏មិត្តភ័ក្រ្តសួររកម៉ូតូហើយប្រាប់ម្ចាស់មូ៉តូថាយកទៅបញ្ចាំលេងល្បែងចាញ់អស់ទើបជនរងគ្រោះភ្លឺឡើងក៏ចាប់ប្រគល់អោយសមត្ថកិច្ចតែម្ដង ។
សមត្ថកិច្ចនគរបាលសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានប្រាប់ថាជនរងគ្រោះជាម្ចាស់ម៉ូតូចាប់ បុរសជនសង្ស័យត្រូវជាមិត្តភ័ក្រ្តប្រគល់អោយសមត្ថកិច្ចដោយជនរងគ្រោះចោទពីបទរំលោភសេចក្ដីទុកចិត្តដោយយកមូ៉តូទៅបញ្ចាំហើយក៏សួរនាំជនសង្ស័យបានសារភាពបានយកមូ៉តូជនរងគ្រោះទៅប្រចាំពិតប្រាកដមែនដោយបញ្ចាំនៅក្នុងណាហ្គាក្នុងតំលៃ៥០០ដុល្លាសហរដ្ឋអាមេរិចយកទៅលេងល្បែងចាញ់អស់ហើយក្រោយពីសាកសួរនាំជនសង្ស័យរួចក៏ធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងពីបទរំលោភលើសេចក្ដីទុកចិត្តយកមូ៉តូទៅបញ្ចាំដោយគ្មានការអនុញ្ញាតពីម្ចាស់ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការ បន្ត ៕