ខេត្តបន្ទាយមានជ័យ ៖ បុរសពោះម៉ាយម្នាក់ ឆ្លៀតពេលនៅចាំផ្ទះតែ២នាក់ បងស្រីបង្កើត ខណៈក្រុមគ្រួសារចេញទៅចូលរួមពិធី បុណ្យចូលឆ្នាំថ្មីនៅឯស្រុកកំណើតអស់ ដល់ពាក់ កណ្តាលយប់ ក៏លបចូលទៅធ្វើសកម្មភាពចាប់ រំលោភសេពសន្ថវៈលើបងស្រីបង្កើតរបស់ខ្លួន រហូតដល់បានសម្រេច លុះបងស្រីខឹងប្តឹងប៉ូលិស ចាប់យកទៅចាត់ការតាមច្បាប់។
ករណីបុរសពោះម៉ាយចាប់រំលោភសេពសន្ថវៈបងស្រីបង្កើតខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លុះស្ត្រីរងគ្រោះ ជាបងស្រីបង្កើតដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ច ចុះចាប់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។ ហើយត្រូវកម្លាំងនគរបាលក្រុង ប៉ោយប៉ែតបញ្ជូនខ្លួនទៅស្នងការដ្ឋានខេត្តបន្ទាយ- មានជ័យ។
ជនសង្ស័យល្មោភកាម ដែលចាប់រំលោភ សេពសន្ថវៈបងស្រីបង្កើតខ្លួនឯង មានឈ្មោះគង់ សំអេន អាយុ២៩ឆ្នាំ ជាបុរសពោះម៉ាយ រស់នៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ ជាបងស្រីមានឈ្មោះគ.ស.អ អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ ឪពុកម្តាយ រួមនិង បងប្អូនរបស់នាងផ្សេងទៀត បាននាំគ្នាធ្វើដំណើរ ទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ- ពៃណីខ្មែរអស់ទៅហើយ ហើយនៅក្នុងផ្ទះសល់ តែនាង រួមនិងប្អូនប្រុស (ជនសង្ស័យ) តែ២ នាក់ប៉ុណ្ណោះ។
ស្ត្រីរងគ្រោះបន្តថា លុះមកដល់វេលា ម៉ោង១១យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ខណៈដែលនាងកំពុងដេកលង់លក់ ស្រាប់តែ លេចមុខប្អូនប្រុសពោះម៉ាយ (ជនសង្ស័យ) បាន លបចូលមកក្នុងបន្ទប់របស់នាង រួចធ្វើសកម្មភាព ចាប់នាងរំលោភសេពសន្ថវៈរហូតដល់បានសម្រេច តែម្តង ទោះជានាងស្រែកអង្វរយ៉ាងណាក៏ប្អូន ប្រុសនេះ មិនព្រមលើកលែងឱ្យនាងជាបងស្រី ដាច់ខាត។
ស្ត្រីរងគ្រោះ បានបញ្ជាក់ថា បន្ទាប់មក នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នាងក៏ សម្រេចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលប៉ោយប៉ែត ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនប្អូនប្រុសល្មោភកាមរូបនេះ យកទៅចាត់ការតាមច្បាប់។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះរួចមក សមត្ថកិច្ចក៏ចុះស្រាវជ្រាវ រហូត ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យដល់ផ្ទះ រួចនាំយកមកសាកសួរតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាង លើបានព្យាយាមឆ្លើយបដិសេធថា រូបគេមិន បានប្រព្រឹត្តដូចអ្វីដែលបងស្រីប្តឹងចោទប្រកាន់នោះទេ។
សមត្ថកិច្ចបញ្ជាក់ថា បើទោះជាជនសង្ស័យ ព្យាយាមឆ្លើយដោះបន្ទុកយ៉ាងណាក៏សមត្ថកិច្ច នៅតែសម្រេចរៀបចំកសាងសំណុំរឿង បញ្ជូន ខ្លួនជនសង្ស័យទៅស្នងការខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តតាមនីតិវិធី៕