ខេត្តស្ទឹងត្រែង ៖ បុរសជាមន្ត្រីនគរបាលមួយរូប ព្រោះតែឈឺចាប់នឹងប្រពន្ធផិតក្បត់ លួចលាក់ទាក់ទងជាមួយប្រុសថ្មីម្នាក់ទៀត ក៏ ដាច់ចិត្តទម្លាយរឿងអាស្រូវរបស់ប្រពន្ធពេញ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដោយ បានបង្ហោះនូវរូបភាពស្ត្រីជាប្រពន្ធកំពុងឱបរឹត ស្និទ្ធស្នាល ថើបបឺតជញ្ជក់មាត់គ្នាជាមួយប្រុសសហាយ ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកបញ្ចោញប្រតិកម្មរិះគន់យ៉ាងចាស់ដៃ ព្រមទាំងបានចែករំលែក (Share) តៗគ្នា ផ្អើល ពេញហ្វេសប៊ុកទៀតផង។
បុរសជាប្តីដែលអះអាងថា ត្រូវប្រពន្ធផិតិ ក្បត់ មានគណនីហ្វេសប៊ុកឈ្មោះលន់ ឡែន ជា មន្ត្រីនគរបាលព្រហ្មទណ្ឌបម្រើការនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ចំណែកស្ត្រីជា ប្រពន្ធត្រូវគេដឹងថាមានឈ្មោះស៊ន់ សុគន្ធា ជា មន្ត្រីនគរបាល ទើបនឹងជាប់ក្របខណ្ឌថ្មី និងកំពុង រៀនវគ្គបណ្តុះបណ្តាលនៅសាលាភូមិភាគស្ទឹងត្រែង។ ដោយឡែក បុរសដែលទទួលរងការ ចោទប្រកាន់ថា ជាប្រុសសហាយលួចទាក់ទង ប្រពន្ធគេ និងថែមទាំងមានរូបភាពស្និទ្ធស្នាល ថើបបឺតមាត់ប្រពន្ធគេផងនោះមានឈ្មោះឃួន ដារ៉ា ជាមន្ត្រីនគរបាល មានឋានន្តរស័ក្តិវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) និងមានតួនាទីជាគ្រូបង្គោលនៅសាលាភូមិភាគស្ទឹងត្រែង ផងដែរ។
យោងតាមព័ត៌មាន ដែលទម្លាយចេញពី បុរសជាប្តីឈ្មោះលន់ ឡែន បានឱ្យដឹងថា លោក និងប្រពន្ធរួមរស់ជាមួយគ្នារហូតបង្កើតបានកូន ប្រុសស្រី២នាក់ជាចំណងនិស្ស័យ ដោយក្នុង នោះ កូនប្រុសពៅ មានអាយុ៩ឆ្នាំទៅហើយ។ មួយរយៈចុងក្រោយនេះ ប្រពន្ធរបស់លោក ទើបនឹងជាប់ក្របខណ្ឌជាមន្ត្រីនគរបាលថ្មីៗ និង ត្រូវបានទៅរៀនសូត្រនៅសាលាភូមិភាគស្ទឹងត្រែង ដោយមានមន្ត្រីនគរបាលមួយរូបឈ្មោះ ឃួន ដារ៉ា គឺជាគ្រូបង្គោលនៅទីនោះ ទើបអ្នក ទាំង២ បានឈានដល់ការលួចលាក់បង្កាត់ភ្លើង ស្នេហ៍ក្បត់ផិតចិត្តប្តីប្រពន្ធរៀងៗខ្លួន និងថែម ទាំងបានថតរូបកៀកកើយស្នេហាបឺតជញ្ជក់មាត់ គ្នាដូចត្រីក្រឹមជល់គ្នាទៀតផង។
យោងតាមទំព័រហ្វេសប៊ុកបុរសជាប្តីឈ្មោះ លន់ ឡែន បានបង្ហោះនូវរូបភាពស្ត្រីជាប្រពន្ធ ដែលកំពុងស្និទ្ធស្នាលល្អូកល្អិនជាមួយប្រុសសហាយ រហូតដល់ថើបបឺតជញ្ជក់មាត់គ្នាទៀតផង ប៉ុន្តែ គេមិនដឹងថា លោកលន់ ឡែន បានទទួលរូប- ភាពទាំងនោះមកពីប្រភពណានោះទេ។
លោកលន់ ឡែន បានសរសេរបង្ហោះសារ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ថា “គាត់ ចង់ល្បី ប៉ូលិសថ្មី ទៅរៀននៅសាលាភូមិភាគ ស្ទឹងត្រែង សុខចិត្តផិតប្តី ស្រីមាយាទថោក”។ លោកលន់ ឡែន បន្តថា “គ្រូរបៀបស្ទឹងត្រែង ស្រីផិតប្តីឈ្មោះស៊ន់ សុគន្ធា មានកូនពីរ ហើយ ផិតប្តី ទៅកើត” “សមមុខ ពួកវា អាគ្រូហើយ និងសិស្ស” “ខ្ញុំសូមជូនពរ ពួកវាឆ្នាំថ្មី ថ្ងៃក្រោយ កុំឱ្យផិតប្តីក្រោយទៀត” “ចាំជួបគ្នានៅតុលាការ”។
ដោយឡែក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៧ លោកលន់ ឡែន ថែមទាំងបានបង្ហោះ បន្ថែមនូវសារឆ្លើយឆ្លងរវាងលោក និងស្ត្រីជា ប្រពន្ធដែលផិតក្បត់ដែលព្យាយាមតាមសុំទោស និងលួងលោមអង្វរកុំឱ្យប្តីបង្ហោះនូវរូបភាព សហាយស្មន់រវាងនាង និងប្រុសសហាយនោះ ទៀតផង។ ជាមួយនេះ លោកលន់ ឡែន បាន សរសេរពាក្យមួយឃ្លាថា “ចោរមិនឆ្លើយថា ចោរទេ ទាល់តែមានភ័ស្តុតាងចឹង ឆ្លើយថា ខ្លាចបង”។
តាមរយៈសារឆ្លើយឆ្លងរវាងប្តីប្រពន្ធលោក លន់ ឡែន គេឃើញស្ត្រីជាប្រពន្ធបានព្យាយាម សារភាពទោសកំហុសរបស់ខ្លួន និងបានអះអាង ផងដែរថា នាងបានត្រឹមតែថើបបឺតមាត់គ្នា ប៉ុណ្ណឹងទេ មិនបានធ្វើអ្វីជ្រុលជ្រួសហួសពីនេះ នោះទេ និងបានស្នើឱ្យប្តីកុំបង្ហោះរឿងអាស្រូវ មួយនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកអី ទុកមុខឱ្យនាង ពិសេសទុកឱកាសឱ្យនាងទទួល សញ្ញាបត្រជាមន្ត្រីនគរបាលពេញលេញផង។ ជាមួយនេះ ស្ត្រីជាប្រពន្ធនៅតែព្យាយាមសុំ ជានាជាមួយប្តីដូចដើមវិញ ដោយសំអាងថា ត្រូវគិតដល់កូនៗទាំង២នាក់ផង។ តែយ៉ាងណា បុរសជាប្តីនៅតែប្រកាន់ជំហរដាច់ខាត ត្រូវតែ បង្ហោះទម្លាយរឿងដ៏អាម៉ាស់មួយនេះ ព្រោះ តែមិនអាចទប់ចិត្តនឹងឃើញប្រពន្ធផិតក្បត់នៅ ចំពោះមុខ និងមិនចង់ឱ្យខ្លួនជាប្តីជាប់ឈ្មោះជា អាវែកដាច់ខាត។ លើសពីនេះទៀត បុរសជា ប្តី បានឆ្លើយតបទៅស្ត្រីជាប្រពន្ធវិញថា ការ ទម្លាយរឿងអាស្រូវនេះ គឺដើម្បីទុកជាមេរៀន និងបង្ការកុំឱ្យបុរសជាប្រុសសហាយឈ្មោះឃួន ដារ៉ា (ស៊ីសិស្សក្រោយៗ) ធ្វើឱ្យសិស្សស្រីក្រោយៗ ខូចអនាគតទៀត។ ជាចុងក្រោយ បុរសជាប្តី រូបនេះ បានបញ្ជាក់ជំហរថា នឹងប្តឹងឡើងតុលាការ (ដាក់គុក) ជាមុនសិន ចាំលែងលះគ្នាតាម ក្រោយ។
ជុំវិញរឿងរ៉ាវអាស្រូវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីទាំង ៣ ដែលរួមមានបុរសជាប្តីឈ្មោះលន់ ឡែន ស្ត្រីជាប្រពន្ធឈ្មោះស៊ន់ សុគន្ធា និងបុរសដែល ទទួលរងការចោទប្រកាន់ថាជាប្រុសសហាយ ឈ្មោះឃួន ដារ៉ា បាននៅឡើយទេ កាលពីម្សិល មិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយ បំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕