Sunday, November 24, 2024
Homeនយោបាយលោក​សម រង្ស៊ី រំលឹក​ពី​លើក​ដៃ​លោក ជា វិជ្ជា ដូច​លោក​កឹម សុខា

លោក​សម រង្ស៊ី រំលឹក​ពី​លើក​ដៃ​លោក ជា វិជ្ជា ដូច​លោក​កឹម សុខា

ភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានបង្ហាញរូបថតអនុស្សាវរីយ៍ លើកដៃជាមួយលោកជា វិជ្ជា អតីត ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានឃាតករបាញ់សម្លាប់ ដោយលោកបញ្ជាក់ថា ការលើកដៃលោកជា វិជ្ជា ពេលនោះ ដូចលើកដៃជាមួយលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នាពេលនេះ។

លោកសម រង្ស៊ី បានសរសេរ អមជាមួយ ការបង្ហាញរូបថតនៅក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ថា “រូបថតអនុស្សាវរីយ៍ជាមួយលោកជា វិជ្ជា ប្រធាន សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ពេលបុណ្យចូលឆ្នាំខ្មែរ កាលពី១២ឆ្នាំមុន (ឆ្លង ពីឆ្នាំវក ទៅឆ្នាំរកា)។

ខ្ញុំ សម រង្ស៊ី លើកដៃជាមួយលោកជា វិជ្ជា ពេលនោះ ដូចខ្ញុំលើកដៃជាមួយលោកកឹម សុខា ពេលនេះអ៊ីចឹងដែរ។

លោកជា វិជ្ជា ជាគ្រោះថ្នាក់សម្រាប់ របបនយោបាយសព្វថ្ងៃ ដូចលោកកែម ឡី អ៊ីចឹងដែរ។ ហេតុដូច្នេះហើយ បានជាគេត្រូវ សម្លាប់កូនខ្មែរដ៏ឆ្នើមទាំងពីរនាក់នោះ”។

លោកជា មុនី ប្អូនប្រុសលោកជា វិជ្ជា និង ជាអតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជា- ណាចក្រកម្ពុជា ដែលទើបបានលាលែង បាន បង្ហាញចំណាប់អារម្មណ៍ថា ការបង្ហាញរូបថត រវាងលោកសម រង្ស៊ី និងលោកជា វិជ្ជា បងប្រុសរបស់លោក គឺជាការរំលឹកនូវជាអនុស្សាវរីយ៍មួយរវាងលោកសម រង្ស៊ី និងលោកជា វិជ្ជា ជាមួយនឹងកម្មករ-កម្មការិនី តាំងពីបង្កើតគណបក្សជាតិខ្មែរ ដែលក្រោយមក ដូរមកជាគណបក្សសម រង្ស៊ី និងបច្ចុប្បន្ន ជាគណបក្សសង្គ្រោះជាតិ។ ពោលគឺលោកសម រង្ស៊ី នៅតែនឹក អាឡោះអាល័យដល់លោកជា វិជ្ជា ដែលបាន បាត់បង់ជីវិតយ៉ាងអយុត្តិធម៌។

លោកជា មុនី មានប្រសាសន៍ថា “ហ្នឹង គឺគាត់លើកបង្ហាញ ឬគាស់រំលឹករូបថតហ្នឹង ពញ្ញាក់ទៅមេដឹកនាំសហជីព និងកម្មករ-កម្មការិនីដែលធ្លាប់បានចូលរួមចលនាជាមួយលោក។ ទោះបីយ៉ាងណាក៏ដោយ បើសិនជាកម្មករ-កម្ម- ការិនី ឬក៏មេដឹកនាំទាំងអស់បានឃើញរូបថត នៅក្នុងហ្វេសប៊ុក ឬរូបថតនៅក្នុងទំព័រសារព័ត៌- មានដែលលោកសម រង្ស៊ី លើកឡើងហ្នឹង ប្រាកដ ជាមានការក្តុកក្តួលក្នុងចិត្ត នឹកឃើញឡើងវិញ នូវអនុស្សាវរីយ៍ដែលធ្លាប់ធ្វើការតស៊ូ ដើម្បី ប្រទេសជាតិយើង ឱ្យមានលក្ខណៈប្រជាធិបតេយ្យ។ ក្នុងន័យនេះ ជាការពិត ការខិតខំ ប្រឹងប្រែងរបស់លោកសម រង្ស៊ី អស់រយៈពេល ២៥ឆ្នាំ ជាមួយនឹងសកម្មជនគណបក្សជាតិខ្មែរ ទាំងអស់ ក៏ដូចជាមេសង្គមស៊ីវិលនានា ដែល បានចូលរួមចំណែកឱ្យមានលក្ខណៈប្រជាធិបតេយ្យ ចាប់ពីឆ្នាំ១៩៩៦-១៩៩៧ ជាបន្តបន្ទាប់ មកហ្នឹង ក៏បង្ហាញថា ការចាប់ដៃតស៊ូរវាង លោកសម រង្ស៊ី ជាមួយមេដឹកនាំសហជីព លោក ជា វិជ្ជា រហូតដល់លោកជា វិជ្ជា បាត់ជីវិត។ អ៊ីចឹងមានន័យថា ការចាប់ដៃគ្នានេះ មិនបែក បាក់គ្នាទេ មិនមែនមានន័យថា យើងក្បត់គ្នា យើងស្អប់គ្នា យើងឈ្លោះបែកបាក់គ្នាទេ គឺការ ចាប់ដៃនេះ គឺរហូតដល់បាត់បង់ជីវិត។ មានន័យថា យើងនៅតែជាអ្នកតស៊ូដើម្បីប្រទេស ជាតិយើងទាំងអស់ ពីព្រោះឈាមជ័រយើងមិនមែនឈាមជ័រខ្ញុំបម្រើបរទេសណាមួយ។ អ៊ីចឹង សញ្ញានេះ បញ្ជាក់ថា លោកសម រង្ស៊ី ជាមួយ និងលោកកឹម សុខា ហ្នឹងមានអនុស្សាវរីយ៍ ជូរចត់យូរយារមកហើយ។ អ៊ីចឹងមានន័យថា ទោះបីលោកកឹម សុខា ជាប្រធានគណបក្ស សង្គ្រោះជាតិ នាពេលបច្ចុប្បន្ននេះក៏ដោយ ក៏ លោកកឹម សុខា និងលោកសម រង្ស៊ី ជាមនុស្ស តែមួយ ដូចជាវិជ្ជា ជាមួយលោកសម រង្ស៊ី ដែរ”។

លោកជា មុនី មានប្រសាសន៍បន្តថា “យើង ដឹងហើយថា នៅពេលដែលរបបមួយដែល មិនមានលក្ខណៈប្រជាធិបតេយ្យ ប្រាកដជាអ្នក ចូលរួមចលនាប្រជាធិបតេយ្យ រមែងមានការ គ្រោះថ្នាក់បាត់បង់ជីវិត ប៉ុន្តែការការបាត់ជីវិត នេះ គឺជាការបាត់បង់ជីវិតដោយកិត្តិយសណាស់។ អ៊ីចឹងជាសរុបមកវិញ ខ្ញុំគិតថា អនុស្សាវរីយ៍ ដែលលោកសម រង្ស៊ី បង្ហាញហ្នឹង ចង់ឱ្យជនរួម- ជាតិទាំងអស់រួបរួមគ្នាឡើង ដើម្បីធ្វើការបោះ- ឆ្នោត ព្រោះយើងមានតែការផ្លាស់ប្តូរនៃការ បោះឆ្នោតទេ ដែលជាយុត្តិធម៌ត្រឹមត្រូវដែល អាចទទួលយកបាន ស្របតាមសន្ធិសញ្ញាទីក្រុង ប៉ារីស ឆ្នាំ១៩៩១”៕ កុលបុត្រ

RELATED ARTICLES