ភ្នំពេញ ៖ ក្នុងឱកាសក្រោយបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកស្រីមួរ សុខហួរ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជា អគ្គនាយកទំនាក់ទំនងកិច្ចការសាធារណៈនៃ គណបក្សសង្គ្រោះជាតិ រួមដំណើរជាមួយលោក ឡុង រី តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងសហការីចំនួន៣រូបទៀត បានចុះទៅ សួរសុខទុក្ខអ្នកជាប់ឃុំចំនួន១៦នាក់ នៅពន្ធ- នាគារព្រៃស។
អ្នកជាប់ឃុំទាំង១៦នាក់ ដែលលោកស្រី មួរ សុខហួរ ចុះសួរសុខទុក្ខ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នោះ រួមមាន ៖ ១-លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី ២-លោកអ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌល ខេត្តសៀមរាប ៣-លោកមាជ សុវណ្ណារ៉ា ៤- លោកឃិន ជំរឿន (ឃិន រឿន) ៥-លោក ស៊ុំ ពុទ្ធី ៦-អឿ ណារិទ្ធ ៧-អាន បឋម ៨-សាន សីហៈ ៩-សាន គឹមហេង ១០-នាង សុឃុន ១១-រឿន ចាន់ត្រា ១២-ទេព ណារិន ១៣- អ៊ុក ពេជ្រសំណាង ១៤-កែ ឃីម ១៥-យន់ គឺម ហួរ ១៦-យា ថុង។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ ការសួរសុខទុក្ខអ្នកជាប់ឃុំទាំងនោះ លោកស្រី មួរ សុខហួរ បានបញ្ជាក់ថា អ្វីដែលជាជំហរ រឹងមាំរបស់អ្នកជាប់ឃុំទាំងនោះ គឺនៅតែនិយាយ ថា ជាអ្នកទោសមនសិការ ហើយបានផ្តាំឱ្យជន- រួមជាតិទាំងអស់ទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីនាំមកនូវការផ្លាស់ប្តូរ និងនាំមកនូវយុត្តិធម៌ ជូនពួកគាត់ ឬឱ្យពួកគាត់បានរួចពន្ធនាគារវិញ។
លោកស្រីមួរ សុខហួរ មានប្រសាសន៍ថា “ពួកយើងខ្ញុំមានមោទនភាពណាស់ ដែលសហ- ការីមានឧត្តមគតិ មានឆន្ទៈខ្ពស់ ទោះបីជាសហការីយើងទាំង១៦រូប នៅពន្ធនាគារព្រៃស ក៏ ប៉ុន្តែអារម្មណ៍របស់គាត់ ស្មារតីរបស់គាត់នៅ តែគិតពីជាតិ។ ថ្ងៃនេះ សហការីរបស់យើងខ្ញុំ នៃគណបក្សសង្គ្រោះជាតិ សមាជិក អ្នកខ្លះគាត់ ជាសកម្មជន ដែលជាប់ពន្ធនាគារ គាត់នៅតែ និយាយថា គាត់ជាអ្នកទោសមនសិការ។ អ្នក ទោសមនសិការ មានន័យថា ជាប់ពន្ធនាគារ ដោយអយុត្តិធម៌ ដោយសារគាត់មានស្មារតី មានឆន្ទៈជាអ្នកស្នេហាជាតិ ដូច្នេះគាត់នៅតែ ចាត់ទុកខ្លួនគាត់ជាអ្នកទោសមនសិការ។ ចំណុច បន្តទៅទៀត គឺនិយាយសុទ្ធសាធពីរឿងការ បោះឆ្នោតឃុំសង្កាត់ ខាងមុខនេះ ទី១ គាត់សុំ ផ្ញើសារទៅគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត កង្វល់របស់អ្នកទោសមនសិការ សមាជិកនៃអ្នកសកម្មជន គឺសុំឱ្យគ.ជ.ប ពិនិត្យ ហើយប្រុងប្រយ័ត្ននូវបច្ចេកទេសទាំងឡាយ ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ ជាពិសេសបញ្ជី ឈ្មោះអ្នកបោះឆ្នោត។ ទោះបីជាថាសុក្រឹត្យ ក៏ដោយ ក៏ប៉ុន្តែសូមឱ្យមើលឱ្យច្បាស់ តើនឹង អាចមានបញ្ហារបៀបណា? ដូចការបោះឆ្នោត មុនៗទៀត គាត់មិនចង់ឱ្យឃើញអ៊ីចឹងទេ ហើយ ចំណុចបន្តទៅទៀត គឺជាចំណុចបោះឆ្នោតដែរ អ្នកទោសមនសិការ បានផ្តាំទៅដល់បងប្អូន ជន- រួមជាតិ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើស- រើសមេឃុំ ចៅសង្កាត់របស់យើង នៅថ្ងៃទី០៤ ខែ០៦ (មិថុនា) ខាងមុខនេះកុំខានឱ្យសោះ។ បើសិនជាបងប្អូនចង់ឱ្យគាត់ជាអ្នកទោសមន- សិការ ចេញពីព្រៃស ទទួលបានយុត្តិធម៌ លុះ- ត្រាតែបងប្អូនជាជនរួមជាតិ មានឈ្មោះនៅក្នុង បញ្ជីបោះឆ្នោត ហើយត្រូវអញ្ជើញទៅបោះ- ឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ កុំ ខាន។ យុត្តិធម៌នឹងបាន លុះត្រាតែបងប្អូនទៅ ជ្រើសរើសយកអ្នកដឹកនាំនៅក្នុងឃុំសង្កាត់ ចាប់ ពីឃុំសង្កាត់ទៅ ហើយឈានទៅការផ្លាស់ប្តូរ ជាវិជ្ជមាន។ បើសិនជាបងប្អូនចង់ឱ្យអ្នកទោស មនសិការទាំងឡាយ មិនថាតែអ្នកដែលជា សមាជិករបស់គណបក្សសង្គ្រោះជាតិ ទេ អ្នក- ទោសមនសិការ មានទាំងពីសមាជិក មានទាំង មន្ត្រីនៃអង្គការសង្គមស៊ីវិល និងមានអ្នកដទៃ ទៀត អ៊ីចឹង បើសិនជាបងប្អូនចង់ឱ្យអ្នកទោស មនសិការ ចង់ឱ្យជាតិយើងបានទទួលនូវយុត្តិធម៌ ជាថ្មីម្តងទៀត គាត់និយាយថា កុំយករឿងរបស់ គាត់ទៅដោះដូរនឹងរឿងនយោបាយ និងការ ដោះដូរគ្នា។ គឺគាត់សង្ឃឹមទៅលើអ្នកបោះ-ឆ្នោត។ ថ្ងៃនេះជាថ្ងៃពិសេស យើងខ្ញុំក៏មិនស្មាន នឹកដល់ថា គាត់គិតដល់ប៉ុណ្ណឹងដែរ។ យើងដឹង ថា គាត់បារម្ភនៅក្នុងរឿងបោះឆ្នោត ប៉ុន្តែថ្ងៃ ហ្នឹង មានដល់៥០នាទី គឺពេលវេលាទាំងហ្នឹង គាត់និយាយតែពីរឿងការបោះឆ្នោតទេ ហើយ គាត់បានផ្តល់សារជាថ្មីម្តងទៀត សូមឱ្យបង- ប្អូនជនរួមជាតិ ដែលមានឈ្មោះបោះឆ្នោតហើយ ទៅបោះឆ្នោត បើសិនជាចង់ឱ្យមានយុត្តិធម៌ សម្រាប់ខ្លួនគាត់។ គាត់អត់ចង់បានអីទេ សូម ឱ្យតែបងប្អូនទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត គាត់មានមោទនភាពណាស់ ដែលឃើញថា ឯកភាពនៅក្នុងផ្ទៃក្នុងរបស់គណបក្ស រឹតតែ រឹងមាំទៅៗ លទ្ធផលគឺបញ្ជីឈ្មោះ ដែលយើង បានចុះឈ្មោះហ្នឹង មានរហូតទៅដល់១៦៤៦ ឃុំ សង្កាត់ គ្រប់ទាំងអស់ គាត់ថាអស្ចារ្យមែន បង្ហាញឱ្យឃើញថា នៅក្នុងផ្ទៃក្នុងគណបក្ស អត់មានបញ្ហា ឯកភាពគ្រប់ជាន់ថ្នាក់ទាំងអស់ គឺគាត់សប្បាយចិត្ត”។
គួរបញ្ជាក់ដែរ កាលពីមុនចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ កន្លងទៅនេះ អ្នកជាប់ឃុំទាំង១៦នាក់ នោះ ក៏ត្រូវបានតំណាងរាស្ត្រគណបក្សសង្គ្រោះ- ជាតិ មួយចំនួន រួមមានលោកហូរ វ៉ាន តំណាង- រាស្ត្រមណ្ឌលរាជធានីភ្នំពេញ លោកគី វណ្ណដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោកនុត រំដួល តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និង លោកលិម គិមយ៉ា តំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ធំ ជាដើម អញ្ជើញចុះទៅសួរទុក្ខម្តង ហើយ និងបាននាំនូវការផ្តាំផ្ញើរបស់អ្នកទាំងនោះ ដូច គ្នា គឺអំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមខ្លួនទៅ បោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាង មុខនេះ៕កុលបុត្រ