Saturday, December 21, 2024
Homeព័ត៌មានជាតិបញ្ជូន​ជន​សង្ស័យ​រំលោភ​ ពី​ករណី​ផ្សេង​គ្នា ​ទៅ​តុលា​ការ​ នៅ​រសៀល​​នេះ​ !

បញ្ជូន​ជន​សង្ស័យ​រំលោភ​ ពី​ករណី​ផ្សេង​គ្នា ​ទៅ​តុលា​ការ​ នៅ​រសៀល​​នេះ​ !

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ក្នុងសំណុំរឿង រំលោភសេពសន្ទវៈ ដោយម្នាក់គំរាមរំលោភក្មេងស្រី អាយុទើប១០ ឆ្នាំ និងម្នាក់ទៀត ចាប់រំលោភនារីបម្រើការងារនៅហាងខារ៉ាអូរខេ ត្រូវបាននគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ នាំខ្លួនបញ្ជូនទៅតុលាការ ដើម្បីសាកសួរនិងចោទប្រកាន់ ដាក់បន្ទុកជាផ្លូវការ នៅវេលាម៉ោង២ និង៣០នាទីនារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នេះក្រោយពីបញ្ចប់ការសាកសួរ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យ ទី១ ឈ្មោះ ពិន សុចិន្តា ហៅ ចិន  ភេទប្រុស អាយុជាង២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួល លេខ ៥សេ១ ជាន់ទី១ ផ្លូវលំ ក្រុមទី១៣  ក្បែរបន្ទប់ ក្មេងស្រីរងគ្រោះ មានស្រុកកំណើត ភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ជនសង្ស័យរូបនេះ ត្រូវបាននគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦កន្លងមក ទៅតាមបណ្តឹង ជនរងគ្រោះ បទគម្រាម រំលោភ បានសម្រេចរហូតដល់ទៅ៥លើក ទៅលើ កុមារី ឈ្មោះ ម ល អាយុ១០ឆ្នាំ នៅបន្ទប់ជួលជាន់ទី១ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យទី២ មានឈ្មោះ ទិត្យ សុធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជម្រៅ ឃុំជម្រៅ ស្រុកព្រះស្តេចខេត្តព្រៃវែង។ ជនសង្ស័យរូបនេះ បានចោទប្រកាន់ បទរំលោភសេពសន្ទវៈ រហូតបានសម្រេច ខណៈដែលចូលផឹកសុីនីក្នុងហាងខាងលើ ទៅលើនារី ឈ្មោះ ច ស អាយុ១៨ឆ្នាំ មុខរបរ ជាបុគ្គលិក ខារា៉អូរខេ ហុីយោ រាជនី KTV ស្នាក់នៅកន្លែងកើតហេតុ ត្រូវបាន នគរបាលឃាត់ខ្លួនបាន ទៅតាមបណ្តឹងជនរងគ្រោះ កាលពីវេលាម៉ោង២រំលងអាធ្រាត ចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ ក្នុងសំណុំរឿង រំលោភ២ករណីផ្សេងគ្នា ក្រោយពីជំនាញ បញ្ចប់កសរសាកសួរ នៅអធិការដ្ឋសននគរបាលខណ្ឌពោធិ៍សែនជ័យ រួចកសាងសំណុំរឿង នាំខ្លួនទៅកាន់តុលាកា ដើម្បីសាកសួរ និងចោទដាក់បន្ទុកជាផ្លូវការ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នេះ ទៅតាមទង្វើរដែលជនល្មើសបានប្រព្រឹត្ត ៕

សូយ សុភា

 

RELATED ARTICLES