Sunday, November 24, 2024
Homeសិច និងស្នេហាចំណុចគួរធ្វើ មុនរួមភេទ

ចំណុចគួរធ្វើ មុនរួមភេទ

ទាំងបុរសនិងស្ត្រី តែងមានសេចក្តីសុខ និងភាពស្កប់ស្កល់ចិត្តចំពោះការរួមភេទក្នុងរាត្រី ដ៏រោលរាលនិងរ៉ូមែនទិក។ ប៉ុន្តែបើបានដឹងថា អ្វីដែលអាចមកជួយបង្កើនបទពិសោធន៍ស្នេហា ដល់អ្នកបាននោះ កាន់តែជួយបង្កើនភាពពេញចិត្តជាងមុន ហើយនេះជាចំណុចដែល គូស្នេហ៍ គួរនាំគ្នាធ្វើនៅមុនពេលចាប់ផ្តើមរួមភេទ…
-បន្ទោបង់នោម ៖ មិនមានអ្វីដែលនឹងធ្វើឱ្យអ្នក មានអារម្មណ៍មិនស្រួលចិត្ត ក្នុងអំឡុងពេលរួមភេទបានស្មើនឹងការដែលប្លោកនោមរបស់អ្នកពេញឡើយ។ ក្នុង អំឡុងពេលកំពុងប្រតិបត្តិការ ក៏ប្រហែលជាគ្មានភាគីណាមួយចូលចិត្ត ប្រសិនភាគី ម្ខាងទៀត សុំចូលបន្ទប់ទឹក។ ដូច្នេះ មិនថាភាគីបុរសឬស្ត្រីឡើយ គួរចូលបន្ទប់ទឹក បញ្ចោញកាកសំណល់ក្នុងរាងកាយចោលសិន មុននឹងចាប់ផ្តើមប្រតិបត្តិការលើគ្រែ។
-ត្រៀមពន្យារកំណើត ៖ អ្នកត្រូវប្រាកដចិត្តថា មានស្រោមអនាម័យត្រៀមទុក ប្រើបានគ្រប់ពេល ប្រសិនអ្នកមិនត្រូវការឱ្យមានកូនដោយចៃដន្យនោះ។ ចំណែកស្ត្រី ក៏អាចលេបឱសថពន្យារកំណើត ឬប្រើវិធីការពារដែលជាជម្រើសមួយ ដើម្បីមិនបាច់ មកបារម្ភធ្វើឱ្យអារម្មណ៍កំពុងពុះកញ្ជ្រោល ថយចុះ។
-ត្រៀមចេលឬទឹករំអិល ៖ ប្រសិនគូស្នេហ៍អ្នកមានបញ្ហារឿងទឹករំអិល ឬ ស្ងួតទ្វារមាស ត្រូវមានចេលរំអិលប្រភេទដែលត្រូវនឹងសភាពបញ្ហារបស់អ្នក។
-ផឹកស្រាក្រហមមួយកែវ ៖ មុននឹងផ្តើមល្បែងរោលរាល វាជារឿងល្អ ប្រសិន ពិសាស្រាក្រហម បង្កើនភាពស្រស់ស្រាយក្នុងអារម្មណ៍ជាមួយគូស្នេហ៍ ម្នាក់មួយកែវ ធ្វើឱ្យភាពរ៉ូមែនទិកកើនឡើង និងមានអារម្មណ៍កាន់តែខ្លាំងឡើង។
-ត្រៀមរាងកាយ ៖ ការត្រៀមរាងកាយនេះ សំដៅដល់ការងូតទឹក សម្អាត រាងកាយ ស្លៀកពាក់សិចស៊ី អាចបន្ថែមក្លិនក្រអូបដើម្បីឱ្យគូស្នេហ៍មានអារម្មណ៍ រោលរាល។ ការដែលធ្វើឱ្យរាងកាយស្អាត មានអនាម័យ ក៏ជាការបង្ហាញឱ្យឃើញ ថា អ្នកព្យាយាមបង្កើតភាពពេញចិត្តដល់គូស្នេហ៍របស់អ្នក។
-បបូរមាត់គួរឱ្យចង់ថើប ៖ ព្រោះសិចមិនមែនគ្រាន់តែជាការស៊កបញ្ចូលឡើយ ប៉ុន្តែរួមដល់ការថើបនិងការបបោសអង្អែលរាងកាយគ្នា។ ស្ត្រី មិនគួរប្រើ ក្រែមលាបបបូរមាត់ក្រាស់ឃ្មឹកទេ គ្រាន់តែលាបក្រែមរលោងគឺ គ្រប់គ្រាន់ហើយ កុំធ្វើឱ្យការថើបនោះ ពោរពេញដោយភាព ស្អិតប្រតាក និងមានស្នាមក្រែមបបូរមាត់ ប្រឡាក់ពេញផ្ទៃមុខ។


-ប្រើគ្រឿងលម្អឱ្យ មើលទៅសិចស៊ី ៖ អ្នកខ្លះក៏មាន អារម្មណ៍ខ្លាំងឡើងនៅពេលឃើញគ្រឿងលម្អភ្លឺផ្លេក លើរាងកាយរបស់ស្ត្រី ប៉ុន្តែត្រូវជ្រើសគ្រឿងលម្អដែលមិនមែន ជាឧបសគ្គចំពោះការរួមភេទ អាចជាក្រវិលស្អាតៗ ឬខ្សែដៃជាដើម។
-ស្ត្រីគួរកម្ចាត់រោមសម្ងាត់ខ្លះ ៖ មុនរួមភេទ ស្ត្រីគួរយកចិត្តទុក ដាក់ចំពោះរូបរាងខ្លួនឯងបន្តិច ចាត់ការរោមដៃរោមជើងដែលក្រាស់ៗ និងរោមក្លៀក ព្រោះបុរសមិនចូលចិត្តរួមភេទជាមួយស្ត្រីដែលមាន រោមពេញខ្លួនឡើយ។
-ខាត់ស្បែក ៖ ការខាត់ស្បែកដើម្បីកម្ចាត់កោសិកាងាប់ៗចេញ អាចជួយឱ្យស្បែកទន់ល្មើយគួរឱ្យចង់ប៉ះ។ ចំណុចណាដែលគូស្នេហ៍ អ្នកចូលចិត្តប៉ះពាល់នោះ កុំភ្លេចចំណុចនោះឱ្យសោះ។
-ស្លៀកឈុតសិចស៊ី ៖ រឿងឈុតក្នុង ស្លៀកទៅសិចស៊ីក៏ជួយ បង្កើនរសជាតិក្នុងការរួមភេទបានដែរ។ ប្រសិនបានដោះម្តងមួយៗ ក៏ កាន់តែបង្កើនបទពិសោធន៍សិច គួរឱ្យពេញចិត្ត៕

RELATED ARTICLES