Sunday, November 24, 2024
Homeសិច និងស្នេហារួមភេទខណៈមានផ្ទៃពោះបានឫទេ?

រួមភេទខណៈមានផ្ទៃពោះបានឫទេ?

ស្ត្រីជាច្រើនប្រាកដជាសង្ស័យថា ខណៈមានផ្ទៃពោះ អាចរួមភេទបានឬអត់? បើអាចអំឡុងពេលណា បង្កគ្រោះថ្នាក់ដល់កូនទារកផ្ទៃឬទេ? អាចធ្វើឱ្យឈឺពោះ សម្រាលឬអត់?

ខណៈមានផ្ទៃពោះ ស្ត្រីអាចរួមភេទបានតាមប្រក្រតី សូម្បីតាំងពីផ្តើមមានគភ៌ រហូតដល់ជិតសម្រាលគ្រាន់តែមានពេលខ្លះ ដែលត្រូវផ្អាកការរួមភេទខ្លះ ដូចជាពេលមានគភ៌ថ្មីៗ ព្រោះស្ត្រីភាគច្រើនមានអាការចាញ់កូនវិលមុខ និងអស់កម្លាំង។ ហើយក៏មានស្ត្រីមួយចំនួន ដែលគ្រូពេទ្យណែនាំឱ្យផ្អាកការរួមភេទ ខណៈពេលមានគភ៌ដូចជាស្ត្រីដែលធ្លាប់រលូតកូន ឬធ្លាប់សម្រាលមុនកំណត់ ព្រោះអាចធ្វើឱ្យកើតបញ្ហាដដែលៗបាន។ សម្រាប់ស្ត្រីដែលសុកនៅទាប គួរប្រាប់ស្វាមីឱ្យផ្អាកការរួមភេទសិន ព្រោះ អាចជំរុញឱ្យចេញឈាមបាន។

-សិចអាចបង្កគ្រោះថ្នាក់ដល់ទារកឬទេ?

ទារកក្នុងផ្ទៃ មានប្រព័ន្ធការពារសុវត្ថិភាពដ៏ល្អពេលរួមភេទ អវយវៈភេទបុរស អាចទៅប៉ះត្រឹម មាត់ស្បូនប៉ុណ្ណោះ មិនអាចប៉ះដល់ខ្លួនទារកឡើយ ហើយទារកក៏មានប្រព័ន្ធការពាពីការប៉ះទង្គិចល្អបំផុត ដោយឱកាសទទួលរងគ្រោះថ្នាក់មានតិចបំផុត។

-ពេលដល់ចំណុចកំពូល កូនអាចទទួលរង គ្រោះថ្នាក់ឬទេ?

មនុស្សជាច្រើនយល់ច្បាស់ថា ពេលរួមភេទ ខណៈមានគភ៌ មិនបង្កគ្រោះថ្នាក់ដល់ទារក។ ប៉ុន្តែពេលកំពុងឈានដល់ចំណុចកំពូលនេះ តែងមានការប្រឹងរបស់សាច់ដុំ និងស្បូនអាចរមួលបានដែលខ្លាចថា ទារករងគ្រោះថ្នាក់ ប៉ុន្តែផ្នែកវេជ្ជសាស្ត្របានរកឃើញថា មិនពិតឡើយ។

-សិចអាចជំរុញឱ្យឈឺពោះសម្រាលអត់?

តាមភ័ស្តុតាងផ្នែកវេជ្ជសាស្ត្របង្ហាញថា អវយវៈភេទរបស់បុរស ប៉ះជាមួយមាត់ស្បូន រួមទាំងទឹកកាម ដែលបញ្ចោញខណៈរួមភេទ អាចជំរុញឱ្យមាត់ស្បូន ផលិតសារធាតុគីមីមួយឈ្មោះថា ប្រូស្តាគ្លេនឌីន (Prostaglandins) ដែលអាចធ្វើឱ្យមាត់ស្បូនកាន់តែទន់ និងជំរុញឱ្យស្បូនរមួលបាន។ យ៉ាងណាក៏ដោយ សារធាតុដែលផលិតឡើងមកនេះ ក៏មិនគ្រប់គ្រាន់ រហូតធ្វើឱ្យឈឺពោះសម្រាលបានឡើយ លើកលែងជិតដល់ពេលសម្រាលស្រាប់ហើយប៉ុណ្ណោះដែលអាចឈឺពោះសម្រាលបាន។

-ក្បាច់បែបណាទើបល្អ?

ប្រសិនក្នុងអំឡុងទើបមានផ្ទៃពោះហើយចង់រួមភេទក្បាច់ចូលចិត្តអាចធ្វើបាន ប៉ុន្តែនៅពេលពោះកាន់តែធំ គួរជ្រើសក្បាច់ដែលមិនសូវបង្កគ្រោះថ្នាក់។ ក្បាច់ដែលមិនគួរធ្វើសោះ គឺក្បាច់ដែលស្វាមីសង្កត់ក្បាលពោះស្ត្រី ព្រោះអាចដកដង្ហើមមិនរួច។
ចំពោះក្បាច់ដែលល្អគឺ ក្បាច់ស្ត្រីនៅពីលើ (Woman on top) ឬអាចចូលពីក្រោយក្បាច់ចំកោងចំហៀងអ្វីក៏បានតាមចិត្ត ប៉ុន្តែកុំឱ្យប៉ះទង្គិចដល់ក្បាលពោះ៕​

RELATED ARTICLES