Sunday, December 22, 2024
Homeព័ត៌មានជាតិបង្ក្រាប​​ផ្ទះ​​​ម៉ាស្សា​ កោស​​ជប់​ សង្ស័យ​​​បង្កប់​​​ជួញ​ដូរ​ផ្លូវ​ភេទ​ !​​

បង្ក្រាប​​ផ្ទះ​​​ម៉ាស្សា​ កោស​​ជប់​ សង្ស័យ​​​បង្កប់​​​ជួញ​ដូរ​ផ្លូវ​ភេទ​ !​​

ភ្នំពេញ៖ ស្រ្តីបម្រើ និងប្រកបរបររកស៊ីកោសជប់ និងម៉ាស្សា ចំនួន៥នាក់ ក្នុងនោះមានម្ចាស់ផ្ទះម្នាក់ផងដែរ ត្រូវបាន កម្លាំងនគរបាល ការិយាល័យ ជួញដូរមនុស្ស និងការពាអនីតិជន រាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បង្ក្រាបចាប់ឃាត់ខ្លួន និងដកហូតបានវត្ថុតាងមួយចំនួន ដោយជាប់ពាក់ព័ន្ធលួចបង្កប់រកស៊ីផ្លូវភេទ ។

កិច្ចប្រតិបត្តិការបង្ក្រាបខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះកោសជប់យីហោ ផ្កាច័ន្ទ តាមផ្លូវបេតុង បុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

vffvngfbmnvc
កម្លាំងសមត្ថកិច្ចចុះទៅបង្រ្កាប ប្រមូលវត្ថុតាង និងឃាត់ខ្លួន

ស្រ្តីចំនួន៥នាក់ដែលនគរបាល ឃាត់ខ្លួន មានឈ្មោះ  ទី១ ឈ្មោះ សុខ ហយ អាយុ២១ឆ្នាំ មុខរបរ កោសជប់ ស្នាក់នៅផ្ទះខាងលើ ។ ទី២ ឈ្មោះ ជួន ស្រីណា អាយុ២៣ឆ្នាំ មុខរបរកោសជប់ ដ្នាក់នៅផ្ទះខាងលើ  ។ ទី៣ ឈ្មោះ ជួប ពិសី អាយុ១៨ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅផ្ទះខាងលើ  ។ ទី៤ ឈ្មោះ ខ្លី ស្រីម៉ៅ អាយុ១៩ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅផ្ទះខាងលើ ។ និងទី៥ ឈ្មោះ ប៊ិន ឃឿន អាយិ២៥ឆ្នាំ ជាម្ចាស់ផ្ទះ ។

xfgbghfg
ទីតាំងម៉ាស្សា កោសជប់ ដែលសមត្ថកិច្ចចុះបង្រ្កាប

ក្រៅពីឃាត់ខ្លួននារីទាំង៥រូប រួមទាំងមេខ្យល់ម្នាក់ផង សមត្ថកិច្ចរកឃើញសៀវភៅកត់ត្រាភ្ញៀវចូលមួយក្បាល ស្រោមអនាម័យមិនទាន់ប្រើមួយចំនួន និងស្រោមប្រើប្រាស់រួច មួយចំនួនទៀត ។

ក្រោយឃាត់ខ្លួន ក្រុមស្រ្តីទាំងនោះ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យជួញដូរមនុស្សដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

សូយ សុភា

RELATED ARTICLES