Wednesday, December 4, 2024
Homeព័ត៌មានសិល្បៈបុរសមានប្រពន្ធកូន២ ចង់មឹមដោះនារីមានប្តីកូន១ ត្រូវជាប់ខ្នោះ

បុរសមានប្រពន្ធកូន២ ចង់មឹមដោះនារីមានប្តីកូន១ ត្រូវជាប់ខ្នោះ

ភ្នំពេញ ៖ ​ស្រ្តីម្នាក់អត់សូវស្រួលខ្លួន សុំច្បាប់ប្រធានក្រុមមួយល្ងាច ពេលមកដល់​ផ្ទះកំពុងតែ​អង្គុយចាក់រូប ស្រាប់តែបុរសម្នាក់ដែលស្នាក់នៅបន្ទប់ជួលជាប់គ្នា បានសុំបៅដោះម្តង ដោយ​បីត្រកងចូលទៅក្នុងបន្ទប់ជួល ប៉ុនប៉ងរំលោភមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់​ជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាប់ចោទមាន​ឈ្មោះ​ផន  ផេត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរស្រ្តីរងគ្រោះ​ មានប្រពន្ធមានកូន២នាក់ ។​ ចំណែកស្រ្តីរងគ្រោះមានឈ្មោះ  សួន ស្រីពៅ ​អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ មានប្តីនិងកូនម្នាក់។​

តាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះ ​បាននិយាយថា ​នៅមុនពេលកើតហេតុ នៅថ្ងៃទី០៧ ខែ មិថុនា រូបនាង​ទើបមកពីធ្វើការវិញ ព្រោះមិនសូវស្រួលខ្លួន បានសុំប្រធានក្រុមអត់ធ្វើការ​មួយកំណាត់ថ្ងៃ​ពេលល្ងាច ។ ខណៈពេលមកដល់បន្ទប់ជួល គាត់បានអង្គុយចាក់​រូបនៅមុខ​បន្ទប់របស់ជនសង្ស័យដែលនៅជាប់គ្នា ដោយហេតុថានៅមុខបន្ទប់របស់គាត់ងងឹតជាង​នៅ​មុខបន្ទប់របស់ជនសង្ស័យ ។

ប្រភពដដែលបន្តទៀតថា ​​នៅវេលាម៉ោង៣និង៣០រសៀល ថ្ងៃទី៧ ខែមិថុនា ខណៈពេលដែលកំពង់តែអង្គុយចាក់រូប ស្រាប់តែជនសង្ស័យចេញពីធ្វើការរោងចក្រ ហើយបានសួរថា ស្រីពៅ ឯងអត់ទៅធ្វើការទេអី? នាងបានឆ្លើយ អត់ទៅទេពូ ហើយបុរសខាងលើសួរទៀតចុះប្តី ឯងទៅធ្វើការបាត់ហើយអី ​ចុះម៉េចឯងមិនទៅធ្វើគេបញ្ឈប់ចោលឬ? សួររួចហើយ ជនសង្ស័យបានបើកទ្វារចូលបន្ទប់បាត់បានបន្តិច ជនសង្ស័យ​បានចេញមកវិញ ហើយបាននិយាយពាក្យសម្តីមិនសមរម្យ ដូចជានិយាយថា កាលពីក្រមុំអញចង់មឹមដោះអូនឯងដែរ ​តែពុំបានមឹមសោះ ឥឡូវបងចង់រួមរក្សជាមួយអូនម្តង ភ្លាមៗនោះ រូបគាត់បាននិយាយថា ចង់តែឯងទៅ រួចគាត់ក៏​ងើបដើរចេញទៅបន្ទប់របស់គាត់វិញ ស្រាប់តែជនសង្ស័យបានស្ទុះ ចាប់​បីគាត់ចូលបន្ទប់របស់ជនសង្ស័យ ហើយចាក់សោបន្ទប់មកទៀត ។ ពេលនោះរូប​នាងបាននិយាយ​ថា ​ពូឯងមានប្រពន្ធ ព្រមទាំងមានកូនហើយ ឯខ្ញុំក៏មានប្តីថែមទាំងមានកូនដូចពូដែរ ធ្វើអីចឹងអត់សមទេ ភ្លាមៗនោះ នាងបានរើបម្រះចេញមកខាងក្រៅបន្ទប់វិញ ។

ស្រ្តីរងគ្រោះបានបន្តទៀតថា គាត់ធ្លាប់ស្គាល់ជាមួយជនសង្ស័យ៤ទៅ៥នាក់ ហើយតាំងពីគាត់នៅក្រមុំម្ល៉េះ ប៉ុន្តែមិនសូវជិតស្និទ្ធនឹងគ្នាទេ តែកាលនាងនៅក្រមុំ ធ្លាប់ត្រូវជនសង្ស័យចាប់នាងច្របាច់សុដន់ម្តងរួចមកហើយ ។ បន្ទាប់ពីត្រូវជនសង្ស័យបីយកទៅដាក់ក្នុងបន្ទប់ ប៉ុនប៉ងរំលោភមិនបានសម្រេច ហើយរូបនាងមិនហ៊ានប្រាប់ប្តីភ្លាមៗទេ ខ្លាចទប់កំហឹងមិនបាន ទើបនៅថ្ងៃទី០៨ ខែមិថុនា ទើបប្រាប់ប្តីឲ្យដឹង ហើយពេលដែលឃើញជនសង្ស័យ នាងបានប្តឹងសមត្ថកិច្ចឃាត់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រលប់ថ្ងៃទី៨ ខែមិថុនា ។

ជនសង្ស័យបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តិដូចស្រ្តីខាងលើចោទប្រកាន់ទេ ។ ទោះបី​ជាយ៉ាងណា ស្រ្តីរងគ្រោះបាន​ទាមទារសំណងជំងឺផ្លូវចិត្តចំនួន3ពាន់ដុល្លារ តែដោយសារ​ជន​សង្ស័យមិនមានប្រាក់បង់ឲ្យ ស្រ្តីរងគ្រោះបានប្តឹងអោយសមត្ថកិច្ចធ្វើតាមផ្លូវច្បាប់​៕

RELATED ARTICLES