Wednesday, April 24, 2024
Homeតារាខ្មែរកែវ និសា ធ្លាយផ្កាយ៤ជ្រែកស្នេហ៍

កែវ និសា ធ្លាយផ្កាយ៤ជ្រែកស្នេហ៍

គេថា ស្រីស្អាតទោះជាគេដឹងថា មានសង្សារហើយ ក៏នៅតែមិនខ្វះប្រុសតាមស្រលាញ់ គឺពិតជាមិនខុសមែន ព្រោះតែមន្តស្នេហ៍ សាយភាយរបស់អ្នកមេម៉ាយកែវ និសា តាំងពីលែងប្តីអាណិកជនខ្មែរ នៅអាមេរិក លោកគាំ វារី កាលពីឆ្នាំ២០០៩ ហើយផ្តាច់ស្នេហ៍តារាក្បាលត្រងោល សាន ផានិត មក និសា ឬសុផាវណ្ណ ហៅប៉ុច នោះ ធ្វើឱ្យប្រុសមានទ្រព្យ និងអំណាចជាច្រើន ជ្រួលជ្រើមស្នេហ៍ អ្នកមេម៉ាយល្បី មានកូនស្រី១រូបនេះ។ ចំណែកអ្នកដែលតែងតែស្រក់ទឹកភ្នែក ហើយអាចបន្តហូរទឹកភ្នែកកាន់តែខ្លាំងថែមទៀតនោះ គឺប្រុសក្មេងលឹម ជាឡាយ ព្រោះពេលនេះ កំពុងមានព័ត៌មាន សាយភាយ ផ្អើលពេញចង្កោមអ្នកសិល្បៈថា លោកផ្កាយ៤ម្នាក់ កំពុងតែតាមស្នេហ៍ កែវ និសា យ៉ាងប្រកិតបំផុត ទើបធ្វើឱ្យជាឡាយ ភ័យបុកពោះកាន់តែខ្លាំង ហើយពេលនេះ ប្រុសក្មេងរូបសង្ហានេះ អាចនឹងកាន់ដបស្រា បំបាត់ទុក្ខជាថ្មីមិនខាន ព្រោះលោកធំនោះចង់ឱ្យនិសា បោះបង់ចោលជាឡាយ។

ប្រភពបានឱ្យដឹងថា កែវ និសា ហាក់នៅរារែកចិត្ត ព្រោះតែនាងនៅមិនទាន់ដាច់អាល័យពីប្រុសក្មេង ជាឡាយ ទេ បើទោះជាកន្លងមក មានភាពរកាំរកូស ជាមួយគ្នាជាបន្តបន្ទាប់ក្តី តែអ្នកទាំង២ នៅតែជាគូស្នេហ៍ មិនអាចបែកគ្នាបានឡើយ។

ប្រភពបានឱ្យដឹងថា ក្រៅពីកែវ និសា លោកធំនោះធ្លាប់ស្នេហ៍តារាស្រីស្អាតល្បីៗជាច្រើននាក់មកហើយ តែចុងក្រោយនេះកំពុងឈ្លក់នឹងសម្រស់កែវ និសា ទោះជាដឹងថា នាងមានសង្សារក្មេងហើយ ក៏នៅតែព្យាយាមតាមថ្ពក់បេះដូងស្រីស្អាតរូបនេះ។

កែវ និសា ពិតជាមានមន្តស្នេហ៍មិនធម្មតាមែន គឺទៅដល់ទីណាមានប្រុស ដេញតាមស្នេហ៍ដល់នោះតែម្តង។ ជាក់ស្តែង គ្រាន់តែកែវ និសា លេចធ្លោក្នុងតំណែងពិធីការិនី នៅ CNC មួយរយៈមុននេះ ស្រាប់តែមានលោកឧកញ៉ាម្នាក់ តាមនិសា ដល់ឆាកតែម្តង ធ្វើឱ្យប្រុសក្មេង ជាឡាយ ខ្ទាតដល់ជញ្ជាំង ហើយជាឡាយ តែងតែកាន់ដបស្រាចូលផឹក នៅហាងពិភពរាត្រី ហើយរៀបរាប់ ប្រាប់មិត្តភក្តិពីរឿងនិសា មានឧកញ៉ាជ្រែកស្នេហ៍នោះ។ ប៉ុន្តែ ក្រោយមក កែវ និសា ក៏ហុឺហា ជិះឡានទំនើប Audi ពណ៌ស តម្លៃជាង៧ម៉ឺនដុល្លារ ហើយតែងតែឱ្យសង្សារក្មេង ជិះរថយន្តនោះ ជាការលួងចិត្ត ទើបធ្វើឱ្យជាឡាយ ព្រមផ្សះផ្សាស្នេហ៍ជាមួយនិសា វិញ។ ប៉ុន្តែ ភាពសប្បាយរីករាយ របស់ជាឡាយ មិនបានប៉ុន្មានផង ស្រាប់តែពេលនេះ ត្រូវប្រឈមការយំ ជាថ្មីទៀតហើយ ព្រោះពេលនេះ លោកធំផ្កាយ៤នោះ ក៏មកជ្រែកស្នេហ៍ទៀត ដែលម្តងនេះ រឹតតែធ្វើឱ្យជាឡាយ ពិបាកទប់ទល់ជាមិនខាន ព្រោះសូម្បីតែលោកឧកញ៉ានោះ ក៏មិនហ៊ានប្រជែងស្នេហ៍និសា ពីលោកផ្កាយ៤នោះដែរ អ៊ីចឹងទម្រាំតែជាឡាយ ដែលមានតែរូបសង្ហា តែខ្សត់ទ្រព្យនោះ ប្រាកដជាពិបាករក្សាបានស្រីស្អាតកែវ និសា មកឱបជាប់ដើមទ្រូងណាស់។

កែវ និសា កំពុងល្បីល្បាញ ទាំងអាជីពសិល្បៈ និងស្នេហាព្រមគ្នាតែម្តង តែថ្មីៗនេះ និសា បានជ្រុះបាត់តំណែង ពិធីការិនីនៅ CNC “កំពូលមហាតន្ត្រី” ប៉ុន្តែ អ្នកមេម៉ាយរូបនេះ ឆក់បានតំណែងតួឯកនៅប៉ុស្តិ៍បាយ័ន រឿង “បន្ទប់មនុស្សរស់”។ មានការសង្ស័យ កែវ និសា អាចត្រូវរងគំនាប ពីលោកផ្កាយ៤ បានជាសុខៗបោះបង់ ចោលតំណែងនៅ CNC នោះ ព្រោះលោកធំនោះ តែងតែហួងហែងតារា ដែលខ្លួនស្រលាញ់ មិនចង់ឱ្យលេងសិល្បៈ យកលុយល្អិតទេ ពិសេសគឺកែវ និសា តែម្តង គឺឱ្យប្រឹងតែ ថែសម្រស់ប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណា កែវ និសា មិនអាចទាក់ទង សុំយោបល់បានទេ កាលពីចុងសប្តាហ៍មុននេះ៕ ហុឹម វិចិត្រ

13434284_747799975322964_1869372667_n

RELATED ARTICLES