Saturday, April 20, 2024
Homeសេដ្ឋកិច្ចជាតិប្រទេស​ហ្វាំង​ឡង់ បើក​ការ​ហោះ​ហើរ​ត្រង់​មក​កាន់​កម្ពុជា​ឆាប់ៗ​ ខាង​មុខ​នេះ

ប្រទេស​ហ្វាំង​ឡង់ បើក​ការ​ហោះ​ហើរ​ត្រង់​មក​កាន់​កម្ពុជា​ឆាប់ៗ​ ខាង​មុខ​នេះ

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសហូឡង់ គ្រោងនឹងធ្វើការហោះហើរត្រង់មកកាន់ប្រទេសកម្ពុជានាពេលឆាប់ខាងមុខនេះ  នៅក្នុងអ្វីជាការប្រកាសដែលបានធ្វើឡើងក្នុងកិច្ចព្រមព្រៀងពង្រឹងនិងពង្រីកទំនាក់ទំនងវិស័យអាកាសចរណ៍នៃប្រទេសកម្ពុជា។

លោកវ៉ាន់ចន្ទីប្រធាននាយកដ្ឋានដឹកជញ្ជួនតាមផ្លូវអាកាស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងនាព្រឹកថ្ងៃទី១៩ កក្កដានេះថាតាមរយៈកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងលោកម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជានិងលោកស្រីផៃវីចាំហ្សានាយកចចារកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជួនតាមផ្លូវអាកាសនៃអាកាសចរណ៍ស៊ីវិលហ្វាំងឡង់បានប្រាប់ថាភាគីទំាងពីរបានព្រមព្រៀងលើសេចក្តីព្រាងច្បាប់ដោយភាគីហ្វាំងឡង់នឹងធ្វើការហោះហើរមកកាន់កម្ពុជាឆាប់ៗនេះអាស្រ័យលើរដ្ឋាភិបាលនៃប្រទេសទំាងពីរឯកភាពគ្នា។

លោកបន្តថាការហោះហើរត្រង់នេះនឹងមានផលចំណេញច្រើនយ៉ាងដូចជាភាគីហ្វាំងឡង់នឹងនាំភ្ញៀវទេសចរណ៍ប៉ែកអឺរ៉ុបមកកាន់កម្ពុជាពិសេសនឹងដឹកជញ្ជួនជំនិញមកកាន់កម្ពុជាហើយកម្ពុជាក៍នឹងបញ្ជូនទំនិញទៅកាន់ប្រទេសហ្វាំងឡង់វិញដែរ។

78

បច្ចុប្បន្ននេះកម្ពុជាមានក្រុមហ៊ុនហោះហើរជាង៤០ក្រុមហ៊ុនដែលបានភ្ជាប់ជើងហោះហើរមកកាន់កម្ពុជា។

លោកធួន ស៊ីណានប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាបានថ្លែងថា ការពិត ហ្វាំងឡង់ជាទីផ្សារតូចមួយប៉ុណ្ណោះ ប៉ុន្តែហ្វាំងឡង់ជាប្រទេសដែលស្ថិតនៅចំណុ ចកណ្តាលនៃប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប ដូច្នេះប្រសិនជាក្រុមហ៊ុនអាកាសចរណ៍ ហ្វាំងឡង់ហោះហើរត្រង់មកកម្ពុជា ពិតជាល្អណាស់ ព្រោះយើងអាចទាក់ទាញ ភ្ញៀវចេញមកពីបណ្តាប្រទេសនៅជុំវិញហ្វាំងឡង់បាន។លោកបន្តថា ភ្ញៀវទេសចរ ណ៍មកពីអឺរ៉ុប មកទស្សនាកម្ពុជានៅមានកម្រិតនៅឡើយ ដោយសារខ្វះការតភ្ជាប់ ជើងហោះហើរ ដោយសារកង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ឋនានា និងកត្តាសេដ្ឋកិច្ចសាកល។

លោកបន្តថា “បញ្ហាសន្តិសុខសុវត្ថិភាពជាអ្វីដែលយើងមានហើយ ប៉ុន្តែសួរថាតើយើងមានផលិតផលអ្វី ក្រៅពីប្រាសាទអង្គរ ដើម្បីទាក់ទាញគេមកទស្សនាកំសាន្ត និងស្នាក់នៅឲ្យបានយូរនៅប្រទេសនេះ”។លោកបន្តថា “នៅរាជធានីភ្នំពេញ យើងមានអ្វីបង្ហាញគេ? ក្រៅពីសារមន្ទីរ គុកទួលស្លែង និងតំបន់វាលពិឃាតជើង ឯក បើទៅឧត្តុង តើយើងមានភោជនីយដ្ឋានសមរម្យទទួលគេឬទេ? តើមានអ្នកសុំទានប៉ុន្មាន មានសម្រាមប៉ុន្មានតោន នៅជុំវិញនោះ?។

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES