Friday, April 19, 2024
Homeព័ត៌មានជាតិមក​ចូល​រួម​បុណ្យ​សព​ក្មួយ​ គេ​ចាក់​៤​កន្ត្រៃ​ស្លាប់

មក​ចូល​រួម​បុណ្យ​សព​ក្មួយ​ គេ​ចាក់​៤​កន្ត្រៃ​ស្លាប់

ខេត្ដកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ក្រោយពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលមកចូលរួមពិធីបុណ្យសពក្មួយ ហើយដេកលក់ ត្រូវបានជនដៃដល់ម្នាក់ យកកន្ត្រៃចាក់ចំ៤ កន្ត្រៃ ក្រោយចោទថា ចេះអំពើអាបធ្មប់ ។

ហេតុការណ៍ចាក់សម្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិអង្គក្តី ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

fdgbjdfds
ជនដៃដល់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

នគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសវ័យចំណាស់ត្រូវគេចាក់នោះ មានឈ្មោះព្រាប ហួន អាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិត្រពាំងជ្រៃ ឃុំព្រៃវិហា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកជនដៃដល់ដែលឃាត់បាននោះមានឈ្មោះ សែ ស៊ីម អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។ ក្រោយបង្កហេតុ ត្រូវនគរបាលឃាត់ខ្លួនភ្លាមៗ បញ្ជូនមកប៉ុស្ដិ៍សាកសួរតែម្ដង ៕

អ៊ុំ ណន

RELATED ARTICLES