Monday, December 23, 2024
Homeព័ត៌មានជាតិនាយក​រដ្ឋ​មន្រ្ដី​​​បញ្ជា​​​​ឲ្យ​​​លុប​​កុង​​ត្រូល​​ជជុះ​ ជញ្ជីង​អនាធិបតេយ្យ ​នៅ​បន្ទាយ​មាន​ជ័យ

នាយក​រដ្ឋ​មន្រ្ដី​​​បញ្ជា​​​​ឲ្យ​​​លុប​​កុង​​ត្រូល​​ជជុះ​ ជញ្ជីង​អនាធិបតេយ្យ ​នៅ​បន្ទាយ​មាន​ជ័យ

ខេត្ដបន្ទាយមានជ័យ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ប្រាប់ទៅឧបនាយករដ្ឋមន្រ្ដី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ដបន្ទាយមានជ័យ និងបញ្ជាទៅកម្លាំងប្រដាប់អាវុធទាំងអស់ ទប់ស្កាត់ និងលុបបំបាត់ចោលឲ្យអស់ នៅកុងត្រូលជជុះ និងជញ្ជីងថ្លឹងអនាធិបតេយ្យតាមដងផ្លូវ ក្នុងខេត្ដមួយនេះ ។

ថ្លែងបែបនេះ នៅពេលដែរសម្ដេច អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្រ្តីរាជការ  កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ កក្កដានេះ  សម្តេចតេជោ ហ៊ុន សែន បានព្រមានផងដែរ ចំពោះការដាក់កុងត្រូលទាំងជជុះ ឬមិនជជុះគឺ ត្រូវលុបបំបាត់ឲ្យអស់ រួមទាំងជញ្ជីងថ្លឹង អនាធិបតេយ្យ ។

សម្ដេច ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្ដ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយសេវាសាធារណៈ តម្រូវការចាំបាច់នានា ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ។

សម្ដេចបានបន្ថែមថា ថ្នាក់ដឹកនាំខេត្ដ ត្រូវតែលុបបំបាត់រាល់កំហុសឆ្គង ការថ្នាំងថ្នាក់ ភាពអសកម្មទាំងឡាយ ហើយត្រូវខិតខំកសាង អំពើល្អឲ្យបានច្រើន ដើម្បីឲ្យប្រជាពលរដ្ឋ មានទំនុកចិត្ដលើការដឹកនាំរបស់យើង ៕

RELATED ARTICLES