Monday, December 23, 2024
Homeព័ត៌មានជាតិនាយក​រដ្ឋ​មន្ត្រី​កម្ពុជា ប្រកាស​យុទ្ធ​នា ការ​ចុះ​មូល​ដ្ឋាន​២៥​ខេត្ត​-​រាជ​ធានី

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ប្រកាស​យុទ្ធ​នា ការ​ចុះ​មូល​ដ្ឋាន​២៥​ខេត្ត​-​រាជ​ធានី

ខេត្តបាត់ដំបង ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន ធ្វើការប្រកាសថា សម្តេចនឹងបើកយុទ្ធនាការ ចុះមូលដ្ឋានទូទាំង២៥ខេត្ត-រាជធានី ដើម្បី ជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ ជាមួយនឹងប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំង ប្រទេស ហើយសម្តេចនឹងចាប់ផ្តើមយុទ្ធនាការ មួយនេះ ដោយផ្តើមចេញពីខេត្តបាត់ដំបង មុនគេ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់កាលពី យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ថា បន្ទាប់ ពីខេត្តបាត់ដំបង សម្តេចនឹងបន្តដំណើរទៅខេត្ត បន្ទាយមានជ័យ និងសៀមរាប បន្ទាប់មកគឺ ខេត្តកំពង់ធំ ដែលនេះជាឱកាសក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងមន្ត្រីរាជការផង ព្រម ទាំងជាឱកាសក្នុងការពិនិត្យសមិទ្ធផល និង បញ្ហាប្រឈមនានានៅតាមបណ្តាខេត្តទូទាំង ប្រទេសផង។

សម្តេចហ៊ុន សែន បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់សម្តេច កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ថា “នៅរសៀលថ្ងៃនេះ ខ្ញុំសប្បាយរីករាយណាស់ ដែលបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់យើងនៅ ខេត្តបាត់ដំបង។ នេះជាខេត្តទី១ ដែលខ្ញុំបាន ចាប់ធ្វើពិធីនេះមុនគេ ហើយជាបន្ទាប់មក គឺ នឹងធ្វើនៅគ្រប់ទូទាំង២៥ រាជធានី-ខេត្ត។ បន្ទាប់ពីខេត្តបាត់ដំបងថ្ងៃនេះ គឺថ្ងៃស្អែក ខ្ញុំ នឹងបន្តដំណើរទៅខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប ហើយបន្ទាប់មក គឺខេត្តកំពង់ធំ។ នេះជាឱកាសដែលខ្ញុំត្រូវតែចុះសួរសុខទុក្ខបង ប្អូនមន្ត្រីរាជការ ប្រជាពលរដ្ឋ ព្រមទាំងពិនិត្យ អំពីសមិទ្ធផលនៅតាមបណ្តាខេត្ត និងបញ្ហា ប្រឈមនានា។ ខេត្តបាត់ដំបង ជាអតីតទីសម- រភូមិក្តៅ ដែលយើងមិនស្មានថាបានក្លាយជាខេត្ត ដែលមានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើន មកទល់សព្វថ្ងៃ។ ដោយសារស្មារតីនៃនយោបាយឈ្នះ-ឈ្នះ យើងបានបញ្ចប់សង្គ្រាម ហើយ បាននាំមកនូវសន្តិភាពពេញលេញ និងឯកភាព ជាតិ ដោយបានប្រែក្លាយទីសមរភូមិមរណៈ មកជាទីផ្សារ និងសហគមន៍អភិវឌ្ឍន៍”។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បន្តថា “ខ្ញុំសូមរំព្ញក និងផ្តាំផ្ញើដល់មន្ត្រីរាជការយើង គឺត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយសេវា តម្រូវការចាំបាច់នានាជូនប្រជាពលរដ្ឋ ឱ្យបាន ឆាប់រហ័ស និងមានប្រសិទ្ធភាព។ ត្រូវតែលុបបំបាត់រាល់កំហុសឆ្គង ការថ្នាំងថ្នាក់ ភាពអសកម្ម ទាំងឡាយ ហើយត្រូវខិតខំកសាងអំពើល្អឱ្យ បានច្រើន។ ចំពោះកុងត្រូល ទាំងជជុះឬមិនជជុះ គឺត្រូវលុបបំបាត់ឱ្យអស់ រួមទាំងជញ្ជីងថ្លឹងអនាធិបតេយ្យផងដែរ។ មិនមែនអ្វីៗដែលខាងលើ ដាក់មកសុទ្ធតែត្រូវទាំងអស់នោះទេ ឬចេះតែ ថា ល្អទាំងអស់នោះដែរ។ គឺយើងត្រូវចេះពិនិត្យ និងកែលម្អឡើងវិញ បើមានអ្វីមិនល្អ ឬមិន ប្រក្រតី។ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមគាំទ្រសមត្ថកិច្ចគយ និងពន្ធដារ ក្នុងការប្រមូលចំណូល។ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវយកចិត្តទុក- ដាក់ការពៃព្រឈើ និងដោះស្រាយទំនាស់ដីធ្លី ក្នុងខេត្តនីមួយៗរបស់ខ្លួនឱ្យបានល្អ និងមាន ប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ គឺយើងទាំងអស់គ្នា ត្រូវចូលរួមពង្រឹងនីតិរដ្ឋឱ្យបានរឹងមាំ ហើយ កុំភ្លេចទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗ គ្នា។ ត្រូវមានសាមគ្គីភាពរវាងគ្នាទៅវិញទៅ មក ហើយត្រូវខិតខំរក្សាមិត្តភាព និងសហ- ប្រតិបត្តិការជាមួយប្រទេសថៃ ជាប់ព្រំដែន ជាមួយខេត្តឱ្យបានល្អ។ ខ្ញុំសូមកោតសរសើរនូវ រាល់ការខិតខំប្រឹងប្រែងរបស់ខេត្ត និងសូមជូន- ពរបងប្អូនមន្ត្រីរាជការនៅក្នុងខេត្តបាត់ដំបង ទាំងមូល ជួបតែសេចក្តីសុខ និងសំណាងល្អ គ្រប់ៗគ្នា”។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង និងខេត្តកំពង់ចាម ផងដែរ។

សម្តេចហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុកសម្តេច នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ថា “នៅព្រឹកថ្ងៃទី២១ កក្កដា នេះ ខ្ញុំបានចូល រួមសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ឋផលគម្រោង ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ គម្រោង នេះជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវចំណាយទឹកប្រាក់សរុប ចំនួន ៣.៣៥៥ លានយ៉េន (៣៣.៥៥លានដុល្លារ)ដែលមានកម្លាំងផលិតទឹកជាងបីម៉ឺន ម៉ែត្រគីបក្នុងមួយថ្ងៃ ហើយបើកចេញពីក្បាល រ៉ូប៊ីណេ មកភ្លាម គឺទទួលទានបានតែម្តង។ ក្នុង ពេលដែលយើងកំពុងអភិវឌ្ឍន៍ផ្គត់ផ្គង់ទឹកស្អាត នៅទីរួមខេត្រ គឺយើងបានបន្តជីក និងស្តារ អណ្តូង ប្រឡាយ និងស្រះបន្ថែមទៀត ដើម្បី ទប់ស្កាត់ការខ្វះខាតទឹកប្រើប្រាស់សម្រាប់ ប្រជាពលរដ្ឋយើង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាម ប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមអរគុណមិត្តជប៉ុន ដែល បានផ្តល់នូវជំនួយទឹកស្អាតនេះ និងជំនួយជា ច្រើនទៀតដល់ប្រទេសកម្ពុជាយើង ហើយនៅ ខែកញ្ញា ខាងមុខនេះ នឹងមានជើងយន្តហោះ ហោះត្រង់មកកម្ពុជា ដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់អ្នកទេសចរ និងវិនិយោគិន ដែល នឹងជួយពង្រឹង និងពង្រីកនូវទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរទៀតផង”៕

 

 

RELATED ARTICLES