Thursday, September 19, 2024
Homeតារាខ្មែរពេជ្រ ខេនឌី បង្ហាញមុខកូនប្រុសច្បងវ័យ១០ឆ្នាំ

ពេជ្រ ខេនឌី បង្ហាញមុខកូនប្រុសច្បងវ័យ១០ឆ្នាំ

នៅរាត្រីថ្ងៃទី៧ ខែកក្កដា ម្សិលមិញនេះតារាសម្ដែងអ្នកនាងពេជ្រ ខេនឌី ដែលមានទ្រព្យនិងមុខជំនួញលេចធ្លោ ក្នុងចំណោមតារាសិល្បៈសម្បូរទ្រព្យមួយចំនួននោះបានធ្វើខួបគម្រប់អាយុ៣២ឆ្នាំ នៅក្នុងខុនដូមួយកន្លែងនៅម្ដុំកោះពេជ្រ ខណៈដែលកន្លងមកគេដឹងថាអ្នកនាងមានតែកូនប្រុសម្នាក់វ័យ១ខួបប៉ុណ្ណោះ ប៉ុន្តែនៅក្នុងថ្ងៃខួបរបស់អ្នកនាងម្សិលមិញនេះ បានបង្ហាញកូនប្រុសម្នាក់ទៀតវ័យជាង១០ឆ្នាំ គួរឲ្យភ្ញាក់ផ្អើល។

អ្នកនាងពេជ្រ ខេនឌី ត្រូវបានគេដឹងថាបានចង់សម្ព័ន្ធស្នេហ៍ជាមួយបុរសជាជនជាតិចិនសម្បូរទ្រព្យមា្នក់ជាយូរមកហើយ ប៉ុន្តែគេគ្រាន់តែដឹងថាអ្នកនាងទើបសម្រាលបានកូនប្រុសម្នាក់កាលពីមួយឆ្នាំមុនក្រោយពេលអ្នកនាងទិញបានវិឡាដ៏ធំស្កឹមស្កៃតម្លៃជាង២០ម៉ឺនដុល្លារ នៅម្ដុំផ្សារហេងលី។ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះយប់មិញនេះអ្នកនាងបានបង្ហាញមុខកូនប្រុសម្នាក់ទៀត។

អ្នកនាងពេជ្រ ខេនឌី បានថ្លែងឲ្យដឹងថា ការពិតអ្នកនាងគ្មានអ្វីត្រូវលាក់បាំងទៀតទេគឺពេលនេះអ្នកនាងមានកូន៣នាក់ហើយ គឺកូនប្រុសច្បងវ័យជាង១០ឆ្នាំ កូនប្រុសទី២វ័យជាង១ខួប ហើយកូនទី៣របស់អ្នកនាងគឺនៅក្នុងផ្ទៃមានវ័យ៦ខែហើយ ប៉ុន្តែមិនទាន់ដឹងថាជាភេទស្រីឬប្រុសនោះទេ។អ្នកនាងខេនឌី បន្ថែមថា”ពីមុខគេដឹងថា ខ្ញុំមានកូនប្រុសម្នាក់ប៉ុណ្ណោះតែខ្ញុំចង់បញ្ជាក់ថាខ្ញុំមានកូនប្រុសច្បងម្នាក់ទៀតវ័យជាង១០ឆ្នាំ ជាមួយស្វាមីខ្ញុំហើយសម្រាប់កូនក្នុងផ្ទៃដែលជាកូនទី៣របស់ខ្ញុំក្រុមគ្រូពេទ្យមិនទាន់ឲ្យខ្ញុំឆ្លុះអេកូពិនិត្យភេទកូនទេគឺទាល់តែគ្រប់៦ខែពេញ ទើបពិនិត្យបាន ហើយប្រសិនបើជាកូនស្រីខ្ញុំឈប់យកកូនទៀតហើយតែបើជាកូនប្រុសខ្ញុំនិងបន្តយកទៀតព្រោះខ្ញុំចង់បានកូនស្រី”។

តារាកូន៣តែសម្រស់នៅតែក្មេងខ្ចីរូបនេះបានឲ្យដឹងដែរថាអ្នកនាងមិនទាន់មានពេលប្រឡូកសិល្បៈវិញទេគឺក្រៅពីមើលថែកូនអ្នកនាងមានមុខជំនួញផ្សេងទៀតដែលអ្នកនាងជាអ្នកគ្រប់គ្រងដូចជាក្រុមហ៊ុនទទួលបញ្ចាំអចលនទ្រព្យ និងរថយន្ត ក្រុមហ៊ុននាំចេញនាំចូលឥវ៉ាន់ក្រៅប្រទេសនិងភោជ្ជនីយដ្ឋានល្បុក្កតោ​ នៅខេត្តសៀមរាបដែលទើបបើកកាលពីថ្មីៗនេះជាដើម។យ៉ាងណាអ្នកនាងអះអាងថាបើទោះបីជោគជ័យលើមុខជំនួញយ៉ាងណាក៏អ្នកនាងមិនបោះបង់អាជីពសិល្បៈចោលដែរ។

ដោយឡែកសម្រាប់ពិធីខួបកំណើតយប់មិញនេះអ្នកនាងខេនឌី បានរៀបចំអញ្ជើញភ្ញៀវតែជាង៧០នាក់ប៉ុណ្ណោះ ដែលជាមិត្តភក្ដិជិតស្និតនៅក្នុងសិល្បៈនិងជាដៃគូធ្វើជំនួញ រួមទាំងក្រុមគ្រួសារពោលគឺអ្នកនាងចំណាយតិចតួប៉ុណ្ណោះជាមួយអាហារ ប៊ូហ្វេតែមើលទៅមានភាពសប្បាយរីករាយនិងកក់ក្ដៅយ៉ាងក្រៃលែង។

គេចាប់អារម្មណ៍ថា អ្នកនាងខេនឌី ហ៊ានបង្ហាញមុខកូនប្រុសច្បងវ័យ១០ឆ្នាំ ប៉ុន្តែអ្នកនាងមិនទាន់មានគម្រោងបង្ហាញមុខស្វាមីនិងចូលរោងការ នៅឡើយទេខណៈដែលអ្នកនាងមានអេតាស៊ីវិលរស់នៅជាមួយប្ដីស្របច្បាប់ទៅហើយនោះ៕

RELATED ARTICLES