Thursday, March 28, 2024
Homeព័ត៌មានជាតិប្រហែសមួយភ្លេត បាត់បង់ចៅជាទីស្រឡាញ់ !

ប្រហែសមួយភ្លេត បាត់បង់ចៅជាទីស្រឡាញ់ !

ឧត្ដរមានជ័យ៖  ក្មេងប្រុសម្នាក់ បានលង់ទឹកស្រះក្រោយផ្ទះស្លាប់ ខណៈយាយតារវល់ធ្វើកិច្ចការផ្ទះ ភ្លេចគិតពីចៅ ដែលឪពុកម្ដាយបង្កើត បានទុកកូនរបស់ខ្លូន ឲ្យយាយតាមើលថែ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិជើង ទៀន ឃុំជើងទៀន ស្រុកចុងកាល់ ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងរងគ្រោះ បានជិះកង់រុញលេងក្បែផ្ទះ ខណៈដែលលោកយាយ របស់ក្មេងប្រុសនោះមានជំងឺថ្លង់ ហើយកំពុងអង្គុយធ្វើត្រីក្បែផ្ទះ និងជីតាកំពុងធ្វើទ្រុងទា លុះមួយសន្ទុះក្រោយមក ពួកគាត់បាត់ចៅមិនឃើញ ក៏បាននាំគ្នាដើររក ស្រាប់តែពេលនោះឃើញ ចៅស្លាប់អណ្តែតទឹកបាត់ទៅហើយ។ សមត្ថកិច្ចបន្ដថា ក្មេងប្រុសដែលស្លាប់ឈ្មោះ ជើន ណាចេ មានឪពុកឈ្មោះ ចាន់ ជួយ អាយុ២៣ឆ្នាំ និងម្ដាយឈ្មោះ ពឿន ស្រីនី អាយុ២០ឆ្នាំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុភា្លមៗដើម្បីពិនិត្យសាកសព ហើយរកឃើញថាក្មេងប្រុសនេះ ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន និងបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

ឡុង

RELATED ARTICLES