Thursday, September 19, 2024
Homeតារាខ្មែរយុគ ចិន្តា ជំទាស់បំណងកូនស្រី ព្រោះចង់ឲ្យកូនមានបទពិសោធន៍លើឆាកអន្តរជាតិ (មានវីដេអូ)

យុគ ចិន្តា ជំទាស់បំណងកូនស្រី ព្រោះចង់ឲ្យកូនមានបទពិសោធន៍លើឆាកអន្តរជាតិ (មានវីដេអូ)

កូនស្រីអ្នកនាងយុគ ចិន្ដា ឈ្មោះយុគដា ពេជ្រ ហៅ ”អម” ដែលមានអាយុ១២ឆ្នាំនោះ នឹងត្រូវចេញទៅប្រលងចម្រៀងនៅប្រទេសសិង្ហបូរី នៅថ្ងៃទី២២ ខែកក្កដា នេះ ហើយក្នុងកម្មវិធី Asian Art Festival 2017 ដែលមាន១១ប្រទេសចូលរួម ហើយការប្រលងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដា។

កុមារីយុគដា ពេជ្រ ហៅស្រីអម

កូនស្រីអ្នកនាងយុគ ចិន្ដា បានរៀនជំនាញសិល្បៈច្រៀង និងព្យាណូនៅសាលាស្រណោះតន្ដ្រី រយៈពេល៤ឆ្នាំមកហើយ ទើបត្រូវលោកនាយកសាលាបញ្ជូនឲ្យទៅប្រកួតលើឆាកអន្ដរជាតិនេះ ដោយមានការរំពឹងថា នឹងទទួលបានមេដាយមាស។ ប៉ុន្ដែអ្នកនាងយុគ ចិន្ដា មិនផ្ដោតលើកូនស្រីឈ្នះពានឡើយ គឺអ្នកនាងចង់ឲ្យកូនទទួលបានបទពិសោធន៍ច្រើនជាង ហើយអ្នកនាងក៏បានជំទាស់ទៅនឹងកូនស្រីដែលចង់ចូលប្រលងចម្រៀងរបស់ប៉ុស្ដិ៍ហង្សមាស The Voice Kid Cambodia ផងដែរ។

អ្នកនាងយុគ ចិន្តា និងកូនស្រី

យុគ ចិន្ដា ប្រាប់ថា ”កូនស្រីខ្ញុំ ”អម” មានចំណូលចិត្តខាងសិល្បៈ ហើយខ្ញុំបានឲ្យគេរៀនខាងព្យាណូនៅសាលាស្រណោះតន្រ្ដីកាលពី៤ឆ្នាំមុននេះ និងឲ្យរៀនខាងចម្រៀងតាមចិត្តគេចង់។ កូនខ្ញុំមានទឹកដមសំឡេងល្អ ហើយស្រីអម បានសុំខ្ញុំចូលប្រលង The Voice Kids Cambodia តែខ្ញុំមិនឲ្យកូនស្រីប្រលង ព្រោះចង់ឲ្យគេផ្ដោតលើការសិក្សាចំណេះដឹងទូទៅ ច្រើនជាងសិល្បៈ និងម្យ៉ាងទៀតកម្មវិធីនោះ លើសពីសមត្ថភាពកូនស្រីខ្ញុំ ទើបខ្ញុំខ្លាចមិនបានលទ្ធផលល្អ នាំតែកូនស្រីមានអារម្មណ៍មិនល្អ។ តែការដែលកូនស្រីខ្ញុំត្រូវសាលាស្រណោះតន្ដ្រី ជ្រើសរើសឲ្យទៅប្រលងក្នុងព្រឹត្តិការណ៍ Asian Art Festival 2017 នេះខ្ញុំមានការលើកទឹកចិត្ត ហើយបើទោះជានាយកសាលារំពឹងថា ស្រីអម បានមេដាយមាសក្ដី តែខ្ញុំមិនរំពឹងលើពានទេ ខ្ញុំចង់ឲ្យកូនស្រីមានបទពិសោធន៍ច្រើនជាង”។

អ្នកនាងយុគ ចិន្ដា ដែលជំទាស់នឹងបំណងកូនស្រីចង់ចូលប្រលងចម្រៀង The Voice Cambodia នោះនឹងជូនដំណើរកូនស្រីអ្នកនាងទៅប្រលងជាលក្ខណៈអន្តរជាតិនោះ ហើយអ្នកនាងចិន្ដា ថា ថ្វីត្បិតតែអ្នកនាងជាពិធីការិនីដែលមានប្រជាជនជាច្រើនទទួលស្គាល់ក្ដី តែអ្នកនាងគ្មានបំណងជំរុញកូនស្រីឲ្យចូលរៀនជំនាញផ្នែកពីធីការិនីឡើយ គឺអ្នកនាងតម្រូវតាមចិត្តកូនស្រីដែលចង់ និងដុងរបស់កូនស្រីវិញ។

លោកសូ ស្រណោះ នាយកសាលាស្រណោះតន្រ្ដី បានឲ្យដឹងថា ”បេក្ខភាពដែលត្រូវបញ្ជូនទៅប្រកួតមាន២១រូប ក្នុងនោះក៏មានកូនស្រីអ្នកនាងយុគ ចិន្ដា ផងដែរ។ កូនស្រីអ្នកនាងយុគ ចិន្ដា មានជំនាញខាងព្យាណូ និងច្រៀង ហើយស្រីអម មានទឹកដមសំឡេងល្អ ទើបខ្ញុំជំរុញឲ្យគេប្រលងខាងច្រៀង ដោយរំពឹងថា នឹងទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍អាស៊ាននោះ ដែលយើងនឹងចេញដំណើរទៅនៅថ្ងៃទី២២ ខែកក្កដា ហើយថ្ងៃប្រលងនៅថ្ងៃទី២៤ ខែកក្កដា ហើយយើងទាំងអស់គ្នានឹងត្រឡប់មកកម្ពុជា វិញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧”៕

https://www.facebook.com/angkorthommagazine/videos/227922271064164/

RELATED ARTICLES