Thursday, September 19, 2024
Homeតារាខ្មែរតាមពិត អ្នកនាងយុគ ចិន្តា ចង់ឲ្យកូនធ្វើចឹងសោះ តែកូនស្រីមិនចង់

តាមពិត អ្នកនាងយុគ ចិន្តា ចង់ឲ្យកូនធ្វើចឹងសោះ តែកូនស្រីមិនចង់

នៅព្រឹកថ្ងៃទី២២ ខែកក្កដា អ្នកនាងយុគ ចិន្ដា បានជូនកូនស្រីសំណព្វចិត្តរបស់អ្នកនាង យុគដា ពេជ្រ ឡើងទៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ដើម្បីហោះទៅប្រទេសសិង្ហបុរី ក្នុងកម្មវិធីប្រលងចម្រៀង Asian Art Festival 2017 ក្រោមការដឹកនាំពីនាយកសាលាស្រណោះតន្ដ្រី ដែលមានបេក្ខភាពក្មេងៗ២១រូប ចូលរួមប្រកួតនៅថ្ងៃទី២៤ ខែកក្កដា ហើយមាន១១ប្រទេសចូលរួម។

អ្នកនាងយុគ ចិន្ដា មុនឡើងកាំជណ្ដើរយន្ដហោះបានផ្ដល់សម្ភាសន៍ថា អ្នកនាងចង់ឲ្យកូនចូលធ្វើជាអ្នកសារព័ត៌មាន តែកូនស្រីមិនចង់ទេ បែរជាចង់ធ្វើជាអ្នកចម្រៀងវិញ ហេតុនេះហើយអ្នកនាងត្រូវតែជំរុញតាមចិត្តរបស់កូនស្រី។

អ្នកនាងចិន្ដា ប្រាប់ថា ”ខ្ញុំចង់ឲ្យកូនស្រីធ្វើជាអ្នកសារព័ត៌មាន បើទោះជាការងារហ្នឹងពិបាកបន្ដិច ចំពោះគេជាស្រីមែន តែខ្ញុំស្រលាញ់ខាងហ្នឹង។ ម្យ៉ាងទៀតគិតថា កុំឲ្យកូនខ្លាចគេ ធ្វើអ្នកសារព័ត៌មានល្អដែរ តែកូនស្រីខ្ញុំស្រលាញ់សិល្បៈចម្រៀង គេចង់ក្លាយទៅជាអ្នកចម្រៀងអាជីព អីចឹងខ្ញុំមិនមានការខកចិត្តអីទេ គឺមានតែតម្រូវតាមចិត្តកូន ហើយខ្ញុំបានបញ្ជូនកូនស្រីឲ្យទៅរៀនសាលាតន្រ្ដី ៤ឆ្នាំមកហើយ ខាងផ្នែកព្យាណូនិងច្រៀង ដោយ១ខែៗ ចំណាយអស់ពាន់ដុល្លារឯណោះ។ ចំពោះការចេញទៅប្រលងលើឆាកអន្ដរជាតិនេះ ខ្ញុំសង្ឃឹមថា កូនស្រីនិងទទួលបានបទពិសោធន៍ល្អជាមិនខាន ហើយខ្ញុំបានប្រាប់កូនថា នៅលើឆាកកូនផ្ដោតអារម្មណ៍ឲ្យល្អ កុំខ្លាចឆាក ត្រូវគិតថា មានតែយើងម្នាក់ទេដែលអស្ចារ្យជាងគេ។ ខ្ញុំជឿថា កូនស្រីខ្ញុំគេអាចធ្វើបាន បើទោះជាពេលនេះនៅក្មេងមែន តែគាត់មានសំឡេងល្អ ហើយខ្ញុំរំពឹងថា ពេលដែលកូនខ្ញុំធំជាងនេះបន្ដិច សំឡេងនឹងកាន់តែមានការរីកចម្រើនជាងនេះជាមិនខាន អាចធ្វើជាអ្នកចម្រៀងបាន”។

តាមគម្រោង បេក្ខភាពទាំង២១រូប នឹងត្រូវវិលត្រឡប់មកប្រទេសវិញ នៅថ្ងៃទី២៥ ខែកក្កដា នេះ តែអ្នកនាងយុគ ចិន្ដា មិនបានរួមដំណើរមកជាមួយឡើយ ព្រោះនៅបន្ដតំណើតកម្សាន្ដ២ថ្ងៃបន្ថែមទៀត ជាមួយកូនស្រីជាលក្ខណៈឯកជន ហេតុនេះហើយអាចមកថ្ងៃទី២៧ ខែកក្កដា​ព្រោះពេលនេះ អ្នកនាងចិន្ដា​ បានសុំច្បាប់នៅ CTN ដល់ទៅ៥ថ្ងៃ”។

អ្នកនាងយុគ ចិន្ដា ប្រាប់បន្ដថា ”ខ្ញុំសុំច្បាប់ CTN ដល់ទៅ៥ថ្ងៃ អីចឹងខ្ញុំមិនបានត្រឡប់មកវិញនៅថ្ងៃទី២៥ ខែកក្កដា ហ្នឹងទេ ខ្ញុំអាចមកថ្ងៃទី២៧ ខែកក្កដា ព្រោះខ្ញុំបន្ដដើរលេងជាមួយកូនស្រីជាលក្ខណៈឯកជនខ្លះ។ ពេលត្រឡប់ទៅដល់ស្រុកវិញ ខ្ញុំនឹងរៀបចំគោលដៅបន្ថែមទៀត ជាមួយកូនស្រីក្នុងការជំរុញបន្ថែមឲ្យគេកាន់តែយល់ច្បាស់ពីសិល្បៈ ហើយនៅពេលដែលគេធំជាងនេះបន្ដិច ខ្ញុំគាំទ្ររឲ្យស្រីអម ឡើងឆាកបញ្ចេញសមត្ថភាព និងការត្រៀមចូលផលិតកម្មណាមួយដែលអាចធ្វើទៅបាន”៕

RELATED ARTICLES