Friday, September 20, 2024
Homeព័ត៌មានជាតិប្រពន្ធដើមនៅបារាំងផ្តាំឲ្យយកប្រពន្ធ តាយកប៉ះចំប្រពន្ធក្មេង ត្អូញបាក់កម្លាំង

ប្រពន្ធដើមនៅបារាំងផ្តាំឲ្យយកប្រពន្ធ តាយកប៉ះចំប្រពន្ធក្មេង ត្អូញបាក់កម្លាំង

ធម្មតាបុរសវ័យចំណាស់ ទោះជាមានម្ហូបចំណីបំប៉នយ៉ាងណា ក៏គ្មានកម្លាំងបំពេញកាមកិច្ចបានខ្លាំងដូចកាលពីក្មេងនោះឡើយ។ យ៉ាងណាមិញ តាអតីតនាយទាហានម្នាក់នេះ ប្រពន្ធដើមគាត់រត់ទៅស្រុកបារាំង មិនព្រមវិលវិញ ទើបគាត់សម្រេចចិត្តយកប្រពន្ធទី២ នៅក្មេងសាច់ខ្ចី ជាក្រមុំសៅកែ តែគាត់ខ្លាំងពីដំបូង លុះពេលនេះ ក៏ត្អូញត្អែរពីរឿងបាក់កម្លាំង…។

លោកតាប្រាក់ សារ៉ាយ អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃត្រាង ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា គាត់កើតក្នុងត្រកូលកសិករមួយ ដែលមានជីវភាពធូរធារ។ បន្ទាប់ពីរៀនចប់មធ្យមសិក្សាមក គាត់បានចូលរៀនឆ្នាំទី១ នៅសាកលវិទ្យាល័យនារាយណ៍ ដែលមានព្រំប្រទល់ជាប់ខេត្តកំពត និងខេត្តតាកែវ ប៉ុន្តែរៀនមិនបានប៉ុន្មានផង ស្រុកទេសក៏មានសង្គ្រាម។ ក្រោយមក គាត់បានចូលបម្រើកងទ័ពសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់ នល់ តាំងពីអនុសេនីយ៍ឡើងដល់ឧត្តមសេនីយ៍។ បានជាគាត់ឡើងស័ក្តិលឿន ព្រោះមានសញ្ញាបត្រចេញពីមហាវិទ្យាល័យ ចូលក្របខ័ណ្ណប៉ូលិសបាន២ឆ្នាំ លុះផ្ទេរចូលយោធាក៏បានឡើងផ្លោះថ្នាក់ ដោយចេញទៅបម្រើការងារប្រចាំការនៅកំពង់ផែក្រុងព្រះសីហនុ។

លោកតាប្រាក់ សារ៉ាយ ពេលផ្តល់សម្ភាសន៍

លោកតាប្រាក់ សារ៉ាយ បន្តថា ចូលដល់សម័យប៉ុល ពត ដោយសារគាត់លាក់ប្រវត្តិ ក៏បានរស់រានមានជីវិតដល់សព្វថ្ងៃ និងមានសំណាងបានប្រពន្ធ២។ ប្រពន្ធទី១. ឈ្មោះសៀង សុខ បានរៀបការពីកំលោះក្រមុំ និងរួមរស់ជាមួយគ្នាបានជាង២០ឆ្នាំ បង្កើតបានកូន៥នាក់ (ប្រុស១ ស្រី៤)។ ក្រោយមក ប្រពន្ធនេះ ត្រូវបងប្អូនធានាយកទៅលេងនៅប្រទេសបារាំង ក៏លែងវិលមកវិញ ដោយផ្ញើសំបុត្រប្រាប់គាត់ឱ្យយកប្រពន្ធទៀតទៅ។ ដោយពិបាកទ្រាំដេកឱបដៃពេក ទើបគាត់សម្រេចចិត្តយកប្រពន្ធទី២ ជាក្រមុំសៅកែ ឈ្មោះសូ គឹមសេង សព្វថ្ងៃមានអាយុ៣៧ឆ្នាំ ក្មេងជាងគាត់ឆ្ងាយណាស់។

នាងសូ គឹមសេង ពេលផ្តល់សម្ភាសន៍

លោកតាប្រាក់ សារ៉ាយ បានឱ្យដឹងទៀតថា គាត់រួមរស់ជាមួយភរិយាទី២ នេះបាន៤ឆ្នាំហើយ គឺចាប់ផ្តើមនៅពេលគាត់មានអាយុ៥៩ឆ្នាំ ឯប្រពន្ធអាយុ៣៣ឆ្នាំ។ ផ្សំដំណេកដំបូង ហេតុតែខានយូរជូរមាត់ គាត់លោតរួច៣-៤ដងឯណោះ ព្រោះគោចាស់ប៉ះស្មៅខ្ចី ក៏ឆីមិនសំចៃកម្លាំង។ គាត់ធ្វើឱ្យប្រពន្ធក្មេងមានផ្ទៃពោះភ្លាម និងបង្កើតបានកូន២នាក់ តែជាអកុសល ខូចកូន១ទៅហើយ។ សព្វថ្ងៃគាត់គ្មានមុខរបរអ្វីក្រៅពីធ្វើស្រែចម្ការនោះឡើយ ព្រោះមិនអាចធ្វើទាហានប៉ូលិសដូចកាលពីក្មេង ទន្ទឹមនឹងរូបកាយកាន់តែចាស់ទៅៗ។ គាត់សារភាពថា សព្វថ្ងៃគាត់បាក់កម្លាំងលោតលែងរួចទៅហើយ មិនអាចបម្រើកាមកិច្ចបានទៀតទេ តែប្រពន្ធក្មេងនៅតែខ្លាំង បើសិនជាគាត់នៅរឹងប៉ឹង អាចធ្វើឱ្យនាងមានកូនទៀត។ លុះគាត់បម្រើនាងមិនកើត ធ្វើឱ្យប្រពន្ធអន់ចិត្ត តែយ៉ាងណាក៏នាងមិនហ៊ានក្បត់ចិត្តប្តីចាស់នេះដែរ។

លោកតាប្រាក់ សារ៉ាយ និងនាងសូ គឹមសេង ជាមួយកូន

ដោយឡែក នាងសូ គឹមសេង អាយុ៣៧ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា កាលនៅក្រមុំអាយុ១៨-១៩ឆ្នាំ រូបនាងមិនខ្វះទេប្រុសតាមសុំស្នេហ៍ តែគ្មាននិស្ស័យ ទើបនាងចេះតែប្រកែក រហូតក្លាយជាក្រមុំសៅកែ។ លុះអាយុបាន៣៣ឆ្នាំ ស្រាប់តែលេចតាអតីតនាយទាហានជាន់ខ្ពស់សម័យលន់ នល់ ចូលស្តីដណ្តឹង ដោយត្អូញត្អែរថា ប្រពន្ធដើមគាត់រត់ទៅនៅស្រុកបារាំង មិនវិលវិញទេ ធ្វើឱ្យនាងអាណិតគាត់ជាពន់ពេក ក៏យល់ព្រមរៀបការជាមួយគាត់ទៅ។ តាមពិត កាលនោះមកពីតាមានលុយដែលបងប្អូនកូនចៅក្រៅប្រទេសផ្ញើមក ម៉្យាងទៀតគាត់នៅកម្លាំងរកស៊ីបាន ទើបនាងមិនប្រកែក និងជឿថា យកប្តីចាស់គ្រាន់បើជាងប្តីក្មេង។

ផ្ទះលោកតាប្រាក់ សារ៉ាយ និងនាងសូ គឹមសេង

នាងសូ គឹមសេង បន្តទៀតថា រួមរស់ជាមួយគ្នាដំបូង នាងទទួលស្គាល់ថា ប្តីចាស់នេះខ្លាំងណាស់ និងប្រសប់ថ្នមផង ចងចិត្តនាងឱ្យស្រលាញ់គាត់ស្ទើរបាត់មុខមិនបាន។ រួមរស់ជាមួយគ្នាជាង៤ឆ្នាំកន្លងមកនេះ គាត់ធ្វើឱ្យនាងមានផ្ទៃពោះ២ដង និងបង្កើតបានកូន២នាក់ (ស្លាប់១) ប៉ុន្តែមកទល់ពេលនេះ ប្តីចាស់ចេះតែត្អូញត្អែរអស់កម្លាំង។ គាត់មិនអាចចុះភ្ជួររាស់ ដកស្ទូង រែកកណ្តាប់បានឡើយ ទើបការងារស្រែត្រូវធ្លាក់មកលើនាងធានារ៉ាប់រងទាំងអស់ ដោយឱ្យប្តីនៅតែផ្ទះមើលកូនបានហើយ។ ទោះយ៉ាងណា ក៏ប្តីនៅតែអាចបម្រើនាងម្តងៗបានដែរ មិនដល់ថ្នាក់បាក់រទេះ ប្រើការលែងកើតនោះឡើយ គ្រាន់តែមិនសូវរហ័សរហួនដូចមុនតែប៉ុណ្ណោះ។

អ្នកស្រីសូ ម៉ាលី

អ្នកស្រីសូ ម៉ាលី អាយុ៥៥ឆ្នាំ ជាបងបង្កើត និងលោកយាយអ៊ុច ឃន អាយុ៧៥ឆ្នាំ ជាម្តាយខាងស្រី បានឱ្យដឹងស្របគ្នាថា តាមពិតទៅ កូនស្រីនិងប្អូននេះ បានប្តីចាស់មានសំណាងទៅវិញទេ ព្រោះប្តីជាអ្នកចេះដឹង មានការពិសោធន៍ក្នុងជីវិត ពូកែថ្នាក់ថ្នមប្រពន្ធ។ សព្វថ្ងៃ បើប្រពន្ធចេញធ្វើស្រែ វិលមកវិញ ប្តីធ្វើបាយសម្លឆ្អិនស្រេច និងផ្ងូតទឹកថែទាំកូន មិនឱ្យប្រពន្ធពិបាកទេ ទើបពួកគាត់យល់ថា នាងគឹមសេង មានសំណាងណាស់ ព្រោះបើប៉ះប្តីក្មេង ជួនកាលជួបតែអំពើហិង្សាក្នុងគ្រួសារ។

លោកយាយអ៊ុច ឃន

ចំណែកអ្នកភូមិមួយចំនួន បានឱ្យដឹងស្របគ្នាថា តាសារ៉ាយ អាយុ៦៣ឆ្នាំនោះ មិនទាន់ចាស់ប៉ុន្មានទេ គាត់នៅតែអាចធ្វើការងារយប់ព្រលប់បានដដែល ប៉ុន្តែដោយខ្មាសអ្នកកាសែតពីរឿងគាត់បានប្រពន្ធក្មេង ក៏កុហកថា បាក់កម្លាំងអីចឹងទៅ ដើម្បីកុំឱ្យគេដេញដោលពេក។

គួរបញ្ជាក់ថា បុរសអាយុ៨០ឆ្នាំ ក៏នៅខ្លាំងដែរ បើសិនជាសុខភាពគាត់ល្អ មានម្ហូបឆ្ងាញ់ជាប្រចាំ។ ដូច្នេះលោកតាម្នាក់នេះដែលមានមាឌធំដំបង និងជាអតីតនាយទាហានផងនោះ ប្រហែលជាមិនងាយបាក់កម្លាំងទេ តែបើគាត់អួតអាងពីរឿងកាមកិច្ច ក៏មិនសមដែរ ម៉្លោះហើយមានតែដាក់ខ្លួនដាក់កាយ កុហកខ្លះៗទៅ ព្រោះធម្មតាវ័យល្មមចូលវត្តវ៉ា បើអួតពីរឿងលើគ្រែ នាំឱ្យក្មេងៗសើចចំអក៕

 

RELATED ARTICLES