Friday, September 20, 2024
Homeតារាខ្មែរម៉េង កែវពេជ្ជតា កូនប្រុសស្រី ធ្វើឲ្យរំភើបស្រក់ទឹកភ្នែក

ម៉េង កែវពេជ្ជតា កូនប្រុសស្រី ធ្វើឲ្យរំភើបស្រក់ទឹកភ្នែក

តារាចម្រៀងសំនៀង១គ្មាន២ អ្នកនាងម៉េង កែវពេជ្ជតា​ បានបញ្ជូនកូនប្រុសស្រីទាំង២នាក់ ដែលរៀនសាលាស្រណោះតន្ដ្រីនោះ ឲ្យទៅចូលរួមកម្មវិធី Asian Art Festival 2017 ដោយចេញដំណើរកាលពីថ្ងៃទី២២ ខែកក្កដា ហើយចូលរួមប្រលងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ហើយបានវិលត្រឡប់មកវិញហើយ កាលពីរាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ2017 ដោយអ្នកនាងកែវពេជ្ជតា រំភើបរហូតដល់ស្រក់ទឹកភ្នែកនៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ទៀតផង។

ក្នុងជំនួបផ្ទាល់ តារាចម្រៀងម៉េង កែវពេជ្ជតា បាននិយាយទាំងរំភើបអួលដើមករថា”កូនស្រីខ្ញុំអាយុ៧ឆ្នាំ កូនប្រុសខ្ញុំអាយុ១០ឆ្នាំ ពួកគេទាំង២នាក់ច្រៀងបទ ”បំពេម្ដាយ” ហើយកូនប្រុសខ្ញុំមានជំនាញខាងលេងព្យាណូ កូនស្រីខ្ញុំចេះច្រៀង និងកូដវីយូឡុង។ ខ្ញុំរំភើបណាស់ដែលកូនខ្ញុំទាំង២ បានមដាយមាសលើឆាកអន្តរជាតិហ្នឹង ហើយខ្ញុំគិតថា ពាននោះមិនមែនជាការយោគយល់ទេ តែជាការផ្ដល់លើសមត្ថភាពច្រើនជាង។ ខ្ញុំជឿថា កូនស្រីខ្ញុំនឹងអាចក្លាយទៅជាតារាចម្រៀងអាជីពនាពេលថ្ងៃអនាគត ព្រោះគេច្រៀងខ្លាំងជាងខ្ញុំទៀតផង។ និយាយទៅ ពេលនេះកូនខ្ញុំទាំង២ មានបទពិសោធន៍លើឆាកអន្ដរជាតិ ហើយខ្ញុំនឹងជំរុញគេឲ្យទៅតាមចំណូលចិត្តរបស់គេ លើកទឹកចិត្តឲ្យគេចូលសិល្បៈ ប្រសើរជាងការទំនេរលេងហ្គេម។ តែខ្ញុំក៏មិនឲ្យពួកគេភ្លេចការសិក្សាដែរ ព្រោះវ័យនេះជាវ័យរៀនសូត្រ”។

ចៅស្រីរបស់សម្តេចហ៊ុន សែន និងកូនប្រុសស្រីអ្នកនាងម៉េង កែវពេជ្ជតា ពេលទទួលបានពាន ក្នុងកម្មវិធី Asian Art FestivaL 2017

គួរបញ្ជាក់ថា ក្នុងចំណោមបេក្ខភាពវ័យក្មេង២១រូប ដែលសាលាស្រណោះតន្រ្ដី បានបញ្ជូនទៅប្រលងនោះ គឺទទួលបានពានទាំង២១រូបតែម្ដង ក្នុងនោះមេដាយមាស១៥ និងមេដាយប្រាក់៦៕

អ្នកនាងម៉េង កែវពេជ្ជតា ពេលរួមដំណើរជាមួយកូនប្រុសស្រី ទៅប្រលងនៅសិង្ហបុរី

RELATED ARTICLES