លក់​លត​ឆា​ដណ្ដើម​ម៉ូយ​គ្នា ​លួច​ដុត​រទេះ​មួយ​គ្រឿង​ឆេះ​ផ្អើល​ទាំង​យប់​

dfgghjfsd

ភ្នំពេញ៖ រទេះលក់លតឆាមួយគ្រឿងត្រូវបានអណ្តាតភ្លើងលេបត្របាក់អស់ទាំងស្រុង បន្ទាប់ពីម្ចាស់រទេះលក់លតឆាឈ្លោះប្រកែកគ្នាជាមួយអ្នកលក់ដូរគ្នាហើយជាបងប្អូននឹងគ្នាទៀតលុះ យប់ជ្រៅសង្ស័យថាមានអ្នកលួចដុតបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង២០ នាទីទាបភ្លឺឈានចូលថ្ងៃទី ២២ ខែកក្តដា នៅចំនុចក្បែរកំពង់ចម្លង អរិយក្សត្រ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីក្បាលល្ងាចថ្ងៃទី២១ ខែកក្តដា ម្ចាស់រទេះលក់លតឆានៅកំពង់ចម្លងអរិយក្សត្រ បានឈ្លោះប្រកែកជាមួយអ្នកលក់ប្រហិតចៀន ដែលត្រូវជាបងប្អូននឹងគ្នារហូតឈានដល់ការប្រើ អំពើហិង្សារវាតតប់គ្នាបែករបស់របរជាច្រើននិងខ្ទេចរទេះលក់លតឆានោះ ហើយម្ចាស់រទេះ ក៏បានយករទេះនោះទៅគ្របទុកនៅកន្លែងកើតហេតុ រហូតដល់ម៉ោងខាងលើស្រាប់តែ ឃើញ មានអណ្តាតភ្លើងឆាបឆេះរទេះលក់លតឆាសន្ធោសន្ធៅអស់ទាំងស្រុង ធ្វើឲ្យមាន ការភ្ញាក់ ផ្អើលឆ្លងរាលដាលដល់ការដ្ឋានសំណង់របស់ឌ្រីមលែនដែលនៅក្បែរនោះ ប៉ុន្តែ សំណាងល្អមិនបានឆ្លងរាលដាលទេ ។

ក្រោយពេលកើតហេតុម្ចាស់រទេះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចតុមុខដើម្បីអោយសម្ថកិច្ចជួយរកមុខអ្នកដែលលួចដុតរទេះដើម្បីអោយចេញសងថ្លៃខូចខាត និងជំងឺចិត្តដល់ម្ចាស់រទេះវិញ ។ ជាពិសេសជនរងគ្រោះសង្ស័យទៅលើអ្នកដែលឈ្លោះប្រកែកគ្នាកាលពីក្បាលល្ងាចនេះជាអ្នកលួចដុតផងដែរ ៕

ប៊ុន ស៊ុន្ធី