ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ មានប្តី និងកូន២ ទៅហើយ លុះទំនេរនៅផ្ទះ ខណៈប្តីចេញទៅ ធ្វើការឆ្ងាយ ក៏ទាក់ទងប្រុសសហាយតាមហ្វេស- ប៊ុក រហូតនាំប្រុសមករួមរ័កដល់ផ្ទះ លុះចុង ក្រោយ ត្រូវប្តីតាមទាន់ចាប់ក្របួចជាប់ទាំង២ នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិទន្លេ- បិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរង នគរបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា ប្រុស-សហាយដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ មាន ឈ្មោះជឿ វ៉ារិន អាយុ២៨ឆ្នាំ រស់នៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រីឯស្ត្រី ដែលនាំសហាយឡើងផ្ទះ ពេលប្តីមិននៅនោះ ឈ្មោះស្រេង ស៊ាងលី អាយុ៣២ឆ្នាំ មានប្តីឈ្មោះ ឡន គឹមលាង អាយុ៤៣ឆ្នាំ មានកូន២នាក់ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានពីអ្នកភូមិផងរបងជាមួយ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តី បានទៅធ្វើការងារជាមួយក្រុមហ៊ុនចិន នៅឯ ខេត្តកំពង់ស្ពឺ រកប្រាក់មកចិញ្ចឹមគ្រួសារ ដោយ យូរៗម្តង ទើបបុរសជាប្តីវិលត្រឡប់ចូលផ្ទះជួប មុខប្រពន្ធកូន។ ស្របពេលប្តីមិននៅផ្ទះបែប នេះស្ត្រីជាប្រពន្ធក៏បានទិញទូរស័ព្ទស៊េរីទំនើប លេងហ្វេសប៊ុក រាប់អានមិត្តភក្តិប្រុសៗ និង ឆាតទាក់ទងគ្នាចុះឡើង រហូតធ្វើឱ្យនាងលង់នឹង សម្តីប្រុសក្មេងទប់អារម្មណ៍លែងបាន ក៏ឈាន ដល់ការណាត់ជួបគ្នា នាំប្រុសសហាយឡើងលើ ផ្ទះ លេងល្បែងស្នេហាជាមួយគ្នាជាញឹកញាប់ ស្ទើររាប់ភ្លេច។
ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពី មើលឃើញទង្វើរបស់ស្ត្រីជាប្រពន្ធ ដែលគ្មាន ភាពស្មោះត្រង់ជាមួយប្តី ខណៈប្តីខំទៅធ្វើការ រកលុយមកទំនុកបម្រុងក្នុងគ្រួសារ បែរជាប្រពន្ធ មានតណ្ហាក្រាស់ នាំសហាយឡើងលើផ្ទះទាំង យប់ថ្ងៃ ដោយគ្មានការអៀនខ្មាស ទើបអ្នក ភូមិ បានលួចបង្ហើបប្រាប់រឿងនោះឱ្យបុរសជា ប្តីបានដឹង។ ប៉ុន្តែបើទោះជាអ្នកស្រុកទម្លាយ រឿងអាថ៌កំបាំងយ៉ាងដូច្នេះក្តី ក៏បុរសជាប្តីមិន ក្រេវក្រោធដែរ ដោយសារគេគិតថា ខ្លាចអ្នក ស្រុកច្រណែននិន្ទាឈ្នានីសដល់គ្រួសាររបស់ខ្លួន ក៏ប្រឌិតជារឿងបែបនេះឡើង តែក៏មិនបដិសេធ នូវអ្វីដែលអ្នកភូមិប្រាប់នោះដែរ ទើបបុរសជា ប្តីសម្រេចចិត្តលបឃ្លាំមើលសកម្មភាពប្រពន្ធ របស់ខ្លួន ដោយមិនឱ្យនាងដឹងខ្លួន។ បន្ទាប់ពី តាមដានមួយរយៈមកបុរសជាប្តីបានកត់សម្គាល់ នូវសកម្មភាពប្លែករបស់ប្រពន្ធ ដែលធ្វើឱ្យគេ រឹតតែសង្ស័យ។ លុះមកដល់យប់ថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៦ បុរសជាប្តីបានរង់ចាំឃ្លាំមើល នៅពេលយប់ ស្រាប់តែមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ក៏ឃើញ ប្រុសសហាយនោះ មករកប្រពន្ធរបស់ខ្លួនដល់ ផ្ទះ ក៏ហៅអ្នកភូមិជួយព័ទ្ធចាប់បាន យកទៅ ប្រគល់ឱ្យប៉ូលិសចាត់ការតែម្តង។
លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចនាំទៅសាក- សួរ ប្រុសសហាយនោះបានឆ្លើយសារភាពថា គេធ្លាប់បានរួមភេទជាមួយស្ត្រីខាងលើ ចំនួន ៥ដងរួចហើយ។
ក្រោយពេលឃាត់ខ្លួនជាក់ស្តែងរួច បុរស ជាប្តីបានដាក់ពាក្យបណ្តឹងនៅក្នុងអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ ដោយប្តឹងទាំងប្រពន្ធ និង ប្រុសសហាយ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាម ផ្លូវច្បាប់៕