Friday, January 24, 2025
Homeព័ត៌មានជាតិមិត្តហ្វូន រកឃើញអ្នកមានសំណាងឈ្នះលុយសុទ្ធ៨០លានរៀល

មិត្តហ្វូន រកឃើញអ្នកមានសំណាងឈ្នះលុយសុទ្ធ៨០លានរៀល

កាលពីព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុនមិត្តហ្វូន (METFONE) បានរៀបចំកម្មវិធីប្រគល់រង្វាន់ទឹកប្រាក់សុទ្ធ៨០លានរៀល ដល់អតិថិជនរបស់ខ្លួនដែលបានចូលរួមលេងនិងឈ្នះនៅក្នុងកម្មវិធីមិត្តហ្វូនលេខកូដសំណាង។

អ្នកស្រីហាវ គីមឡា អាយុ២៧ឆ្នាំ ដែលមានអាសយដ្ឋាននៅខេត្តកំពង់ធំ គឺជាអ្នកឈ្នះលុយសុទ្ធសន្ធឹកសន្ធាប់ពីកម្មវិធីនេះ។

ក្រោមទឹកសប្បាយរីករាយមុខញញឹមញញែម អ្នកស្រីគីមឡា បានថ្លែងពីអារម្មណ៍រំភើបរីករាយថាគាត់មិននឹកស្មានដល់ថា គាត់មានឱកាសឈ្នះរង្វាន់ធំបែបនេះឡើយ ហើយគាត់នឹងយកប្រាក់នេះទៅទិញដី និងសង់ផ្ទះសម្រាប់គ្រូសារ។ ហើយអ្នកស្រីក៍បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ដែលបានបង្កើតកម្មវិធីនេះឡើង ដែលធ្វើឲ្យគាត់សម្រេចក្ដីស្រមៃបាន។

អ្នកស្រីហាវ គីមឡា បានថ្លែងថា ”ខ្ញុំរំភើបណាស់ វាគឺជាសំណាងដែលខ្ញុំមិនអាចស្រមៃបាន។ ខ្ញុំបានព្យាយាមលេងផ្សងសំណាងក្នុងកម្មវិធីនេះ តាំងពីចាប់ផ្ដើមទទួលបានសារផ្សព្វផ្សាយពីក្រុមហ៊ុន ការព្យាយាមគង់បានសម្រេចមែន។ ឥឡូវនេះខ្ញុំបានឈ្នះលុយសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់”។

លោកឱម តុលារតន៍ ជំនួយការអគ្គនាយករបស់ក្រុមហ៊ុនមិត្តហ្វូន ដែលចូលរួមក្នុងពិធីប្រគល់រង្វាន់នោះ បានមានប្រសាសន៍ថា ”យើងសូមចូលរួមអបអរដល់អតិថិជនដែលមានសំណាងបំផុតពីកម្មវិធីមិត្តហ្វូន លេខកូដសំណាង។ ហើយអតិថិជនផ្សេងទៀត នៅតែមានឱកាសឈ្នះលុយសុទ្ធដូចគ្នា ដោយគ្រាន់តែចូលក្នុងកម្មវិធីនេះ”។

គួរបញ្ជាក់ថា កម្មវិធីមិត្តហ្វូន លេខកូដសំណាង អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់លុយសុទ្ធ១០លានរៀល រៀងរាល់សប្ដាហ៍ ដោយគ្រាន់តែចុច *៦៦៦# ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១០យប់ រៀងរាល់ថ្ងៃ។ រង្វាន់នឹងកើនឡើងជារៀងរាល់សប្ដាហ៍ ប្រសិនបើសប្ដាហ៍នីមួយៗពុំមានអ្នកឈ្នះ។ ក្រៅពីនេះរៀងរាល់សប្ដាហ៍ ប្រសិនបើការចាប់រង្វាន់ធំ ពុំមានអ្នកឈ្នះទេ ក្រុមហ៊ុនមិត្តហ្វូន ក៍មានការចាប់រង្វាន់លួងចិត្ត​២លានរៀល សម្រាប់អតិថិជនដែលបានចូលរួមលេងនៅក្នុងកម្មវិធីនេះ។ ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង១០ព្រឹកនៅក្រុមហ៊ុនមិត្តហ្វូន ព្រមទាំងមានការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនមិត្តហ្វូន ផងដែរ៕

RELATED ARTICLES