Friday, September 20, 2024
Homeតារាខ្មែរចន ច័ន្ទលក្ខិណា ត្រូវគេចោទជាស្រីផ្កាមាសនិង​ ជាមនុស្សមុខលុយពូកែបោកប្រាស់

ចន ច័ន្ទលក្ខិណា ត្រូវគេចោទជាស្រីផ្កាមាសនិង​ ជាមនុស្សមុខលុយពូកែបោកប្រាស់

នៅយប់ថ្ងៃទី២៩ កក្កដា មានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីម្ចាស់ហ្វេសប៊ុកម្នាក់ ឈ្មោះ Seng Ratana បានបង្ហោះ ចោទអ្នកនាង ចន ច័ន្ទលក្ខិណា ថាជាស្រីផ្កាមាសជាសាធារហើយក៏ ត្រូវបានគេចែកចាយយ៉ាងគគ្រឹកគគ្រេង ខណៈដែលអ្នកផុសបានទាំងជំរុញអោយអ្នកនាងដាក់បណ្ដឹងទៀតផង បើសិនជាចង់ប្ដឹងនោះ ។ ម្ចាស់គណនីឈ្មោះ Seng Ratana សរសេរថា”ប្រវត្តិពិតរបស់ស្រីផ្កាមាស ចន ចន្ទ័លក្ខិណា———————–នាង ចន​ ចន្ទ័លក្ខិណា​ អតីតប្រពន្ធរបស់ យុត្ថារា ឆានី មានអាយុ​ ពិត​ ៣៨ ឆ្នាំ មាន​ប្រុស​ និង​ សាហាយរាប់ភ្លេច​ ដោយសារតែ​ ចន​ ចន្ទ័លក្ខិណា​ ផ្អែមរលួយ​ពី​មុខ​ តែបោក ឈ្ងុយពីក្រោយ។ ទីបំផុត​ ចាញ់បោក​ ផ្កាយ​បួន​ ជា​ តារា​ ទៅវិញ ! ក្រោយមក ទៀត ចន​ ចន្ទ័លក្ខិណា​ ក៏ទៅទាក់ទង ស្នេហា​ជាមួយ ឧកញ្ញា Heng Loong សំដៅ​បោកប្រាស់ ប៉ុន្តែ​ទៅមិនរួច​ ជាមួយ​ Heng Loong​ ទេ ។ មិនបង្អង់ឡើយ ហើយក៏មិនបញ្ឈប់ដែរ បច្ចុប្បន្ន​ ចន​ ចាន់លក្ខិណា​ ក៏កំពុងទាក់ទង​ស្នេហា​ បោកប្រាស់ ឃ្លាំង​ ហួត​ ដែល ជា​ អភិបាល​ ខណ្ឌ​ ជ្រោយចង្វា ។ ចរិកលក្ខណៈ ​:​ ចន​ ចន្ទ័លក្ខិណា​ ជា​ មនុស្ស​ មុខលុយ ច្រណែន​ ឈ្នានីសភូតភរ​ អួត​អាង ចាក់រុក​ និង​ បង្ក​ បញ្ហា​!”។

បន្ទាប់ពីឃើញការបង្ហោះសម្អុយឈ្មោះនេះអ្នកនាងចន ច័ន្ទលក្ខិណាពុំបានបញ្ចេញប្រតិកម្មអ្វីធ្ងន់ធ្ងរទេដោយបានបង្ហោះសំណេរថា”ទើបតែដល់ផ្ទះបានដាក់ខ្នងដល់កន្ទេល ហើយក៏ឃើញសារលោតចូលជាច្រើន តែខ្ញុំអត់ខ្វល់ទេ ព្រោះដឹងមុនហើយថានិងមានអ្វីកើតឡើង ដូច្នេះខ្ញុំគិតថាមនុស្សមួយចំនួននិងយល់ពីភាពស្ងៀមស្ងាត់របស់ខ្ញុំហើយ ខ្ញុំឈានមកដល់ដំណាក់កាលនេះគឺខ្ញុំមិនអាចធ្វើអ្វីតាមការញុះញង់ដោយភាពក្តៅក្រហាយមិនបានគិតវែងឆ្ងាយឡើយ ថ្វីត្បិតចំណេះវិជ្ជាខ្ញុំមិនខ្លាំងដូចអ្នករៀនបានខ្ពស់តែខ្ញុំមានអ្នកច្បាប់នៅជិតខ្លួនព្រមទាំងការស្តាប់យោបល់ពីក្រុមប្រឹក្សាភិបាលជាច្រើនមុនសំរេចធ្វើអ្វីមួយ ព្រោះអ្នកដែលខ្ញុំជួយគឺមនុស្សទូទៅ តែអ្នកដែលត្រូវគេវាយប្រហារគឺបុគ្គលខ្ញុំ ដូចពេលនេះជាដើម ដូច្នេះ ពេលនេះ គឺមុននិងធ្វើអ្វីខ្ញុំកាន់តែប្រយ័ត្ន តែខ្ញុំជាមនុស្សហ៊ានធ្វើគឺហ៊ានទទួល មិនខ្ចីដៃអ្នកណាមកប្រយុទ្ធឡើយ ខ្ញុំសុខចិត្តអោយគេជេរខ្ញុំម្នាក់ឯងចុះ តែសូមអោយអ្នកសិល្បៈខ្មែរបានសុខ ខ្ញុំសុខចិត្តអោយគេចោទថាជាមនុស្សអាក្រក់ចុះ អោយតែអ្នកសិល្បៈខ្មែរត្រូវបានមហាជនមើលពួកគាត់ក្នងផ្លូវល្អ ពេលនេះចង់អ្នកណាជេរប្រមាថកាតទៀនក៏ខ្ញុំលែងខ្វល់ ព្រោះអ្នកជេរខ្ញុំគឺមុខដដែលៗតែអ្នកដែលខ្ញុំជួយគឺដូរមុខរហូត រឿងអីខ្ញុំត្រូវខ្វល់ ? ឈានមកដល់ដំណាក់កាលនេះចិត្តខ្ញុំស្ងប់ដូចទឹកក្នុងល្អាង ដោយសារខ្ញុំបានជួយមនុស្សកំពុងមានទុក្ខលំបាក ។ goodnight មនុស្សល្អ និង អាក្រក់ទាំងឡាយ”។

មកទល់ពេលនេះមានការចាប់អារម្មណ៍ខ្លាំងចំពោះសំណេរដែលម្ចាស់ហ្វេសប៊ុកឈ្មោះ Seng Ratana បង្ហោះនិងមានការចែករំលែកតៗគ្នាយ៉ាងគគ្រឹគគគ្រេងស្របពេលមានអ្នកបញ្ចេញយោបល់ម៉ាកងាយចោទប្រកាន់អ្នកលក្ខិណា នូវពាក្យសម្ដីធ្ងន់ៗ។ប៉ុន្តែទន្ទឹមនិងនោះក៏មានការងឿងឆ្ងល់ថា ហេតុអ្វីអ្នកនាងលក្ខិណា មិនប្ដឹងខណៈដែលកន្លងមកអ្នកនាងតែងតែព្រមានប្ដឹងចំពោះបុគ្គលដែលរិះគន់ធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះអ្នកនាងបន្តិចបន្តួច៕

RELATED ARTICLES