Tuesday, November 26, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា នៅតែបន្តយុទ្ធនាការប្រឆាំងការសម្លាប់សត្វខ្លាធំ

ឱក សុគន្ធកញ្ញា នៅតែបន្តយុទ្ធនាការប្រឆាំងការសម្លាប់សត្វខ្លាធំ

តារាចម្រៀងល្បីៗរបស់ផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា, រ៉េត ស៊ូហ្សាណា, នី រតនា និងលោកឆន សុវណ្ណរាជ រួមទាំងក្រុមបង្ហាញម៉ូដជាស្រីស្អាតជាច្រើនដួងទៀត មានស្រីតូច ជាដើម បានចេញមុខឃោសនាការពារការអភិរក្សសត្វខ្លាធំ ផ្អើលផ្សារទំនើប AEON កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដែលជាការរៀបចំរបស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការ WWF រួមគ្នាប្រារព្ធទិវា Global Day។

តារាចម្រៀងឱក សុគន្ធកញ្ញា បានយកបទចម្រៀងដែលកំពុងតែល្បីរបស់នាង គឺបទ ”មួយម៉ាត់ក៏បែក ពីម៉ាត់ក៏បែក”, ”កង្កែបចង់រស់ក្បែរព្រះអង្គម្ចាស់” និងការបញ្ចេញក្បាច់រាំដ៏ជក់ចិត្តជាមួយបទល្បីៗរបស់នាងផ្សេងទៀត ដែលនាំឲ្យកក្រើកឆាកតន្រ្ដីដែលហ៊ុនព័ទ្ធដោយអ្នកគាំទ្រ (Fan) ជាច្រើននាក់ នាំគ្នាសម្រុកទៅឱបថើប និងថតរូបជាមួយតារាចម្រៀងល្បីនេះ។

ឱក សុគន្ធកញ្ញា ក៏មិនខុសពីរ៉េត ស៊ូហ្សាណា លោកនី រតនា និងឆន សុវណ្ណរាជ បាននិយាយថា នាងពិតជាពេញចិត្តក្នុងការចូលរួមក្នុងយុទ្ធនាការប្រឆាំងការសម្លាប់ខ្លាធំ និងនាំគ្នាអភិរក្សសត្វជាធនធានធម្មជាតិរបស់យើងទាំងអស់គ្នានេះតទៅទៀត ហើយនាងនឹងចូលរួមក្នុងយុទ្ធនាការនេះបន្ដទៅទៀត នៅពេលមានកម្មវិធីផ្សព្វផ្សាយនេះ នាពេលក្រោយៗទៀត។

ដោយឡែក ស្រីស្អាតរាងតូចច្រឡឹងសួង ស៊ីធឿន ហៅស្រីតូច ដែលជាអ្នកបង្ហាញម៉ូដម្នាក់ដែលបានចូលរួមយុទ្ធនាការនោដែរ បានឲ្យដឹងថា នេះគឺជាពេលវលាត្រូវការពារសត្វខ្លាធំទាំងអស់គ្នា ដើម្បីបញ្ឈប់ការបាញ់សម្លាប់ទៀត ហើយឥឡូវនៅសល់តែ៣៨៩០ក្បាលប៉ុណ្ណោះ ពិតជាគួរឲ្យសោកស្ដាយមែន ព្រោះពីមុនឮថា មានដល់ទៅ១០០.០០០ក្បាលឯណោះ។ ខ្ញុំនឹងគាំទ្រយុទ្ធនាការនេះតទៅទៀត ហើយប្រាកដណាស់ថា ខ្ញុំត្រូវតែចូលរួមយុទ្ធនាការការពារសត្វខ្លាធំ ដើម្បីកុំឲ្យវាផុតពូជ។

តាមមើលទៅតារាចម្រៀងល្បីៗ និងអ្នកបង្ហាញម៉ូដ សុទ្ធតែជាស្រីស្អាតនេះពិតជាមិនខ្លាចសត្វខ្លាទេ គឺពួកគេមានទស្សនៈ និងឆន្ទះដូចៗគ្នា ក្នុងការពារសត្វខ្លាធំនេះ ដែលធ្វើឲ្យក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការ WWF ដែលជាអ្នករៀបចំកម្មវិធីនោះ សប្បាយចិត្តជាខ្លាំងចំពោះសកម្មភាពនៃការចូលរួមរបស់ក្រុមសិល្បករ និងមហាជន នូវយុទ្ធនា៣៨៩០Tigers នាពេលនេះ។

 

យុទ្ធនាការ ៣៨៩០Tigers គឺជាផ្នែកមួយនៃកិច្ចសហការជាសាកល រយៈពេល៦ឆ្នាំ រវាងស្រាបៀរថៃហ្គ័រ និងអង្គការ WWF ក្នុងការគាំទ្រប្ដេជ្ញាចិត្តជាសាកល Tx2 ដែលធ្វើឡើងដោយបណ្ដារដ្ឋាភិបាលនៃប្រទេសចំនួន១៣ ដែលមានសត្វខ្លាធំ ក្នុងគោលបំណងបង្កើនចំនួនសត្វខ្លាធំរបស់ពិភពលោក ឲ្យបាន៦,០០០ក្បាល ត្រឹមឆ្នាំ២០២២។

កិច្ចសហការរយៈពេល៦ឆ្នាំនេះ បានចាប់ផ្ដើមនៅឆ្នាំ២០១៧ ដោយទទួលបានអំណោយបរិច្ចាគជាទឹកប្រាក់១លានដុល្លាអាមេរិក ពីស្រាបៀរថៃហ្គ័រ។

លោកហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានមានប្រសាន៍ថា ”យើងមិនអាចស្រមៃមើលពិភពលោកមួយ ដែលមិនមានវត្តមានសត្វខ្លាធំនោះទេ ដូច្នេះជាការអភិរក្សជាការចាំបាច់ ហើយវាជាកិត្តិយសម្រាប់យើងដែលបានចាប់ដៃគូជាមួយអង្គការ WWF គាំទ្រកិច្ចប្រឹងប្រែងអភិរក្សនេះ។ ក្នុងអំឡុងយុទ្ធនាការ3890Tigers រយៈពេល២ខែកន្លងមកនេះ យើងបានឃើញយុវជនជាច្រើនប្រកាសជំហររបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វខ្លាធំ។ នេះជាព្រឹត្តការណ៍សំខាន់មួយទៀត សម្រាប់កិច្ចសហការរបស់យើងក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រយុទ្ធប្រឆាំង និងការជួញដូរសត្វខ្លាធំ នឹងជំរុញឲ្យយុវជនកាន់តែច្រើនទៀតចូលរួម”។

ក្នុងព្រឹត្តិកាណ៍ការពារសត្វខ្លាធំនៅផ្សារទំនើបអ៊ីអនម៉លនោះក្រៅពីតារាចម្រៀងល្បីៗ គេឃើញមានការតាំងពិព័រណ៍រូបភាព និងគំនូរ 3D អំពីសត្វខ្លាធំផងដែរ ដែលមានយុវវ័យជាច្រើនបានចូលទស្សនា។

លោក Seng Teak នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ”សត្វខ្លាធំជាប្រភេទសត្វឆើតឆាយ និងមានអំណាច ដែលជាទីស្រលាញ់ចូលចិត្តនៃមនុស្សជាច្រើន ហើយចាត់ទុកវាជាសម្បត្តិជាតិ និងពិភពលោក។ យើងសូមឲ្យសាធារណៈជនទូទៅចូលរួមការពារសត្វខ្លាធំ តាមរយៈការអំពាវនាវឲ្យអ្នកបរិភោគ បញ្ឈប់ការទិញសាច់សត្វព្រៃ និងសូមឲ្យរដ្ឋាភិបាលកម្ពុជា បង្រ្កាបឲ្យមានប្រសិទ្ធភាពលើការដាក់អន្ទាក់នៅក្នុងតំបន់ព្រៃការពារ។ ការដាក់អន្ទាក់ គឺជាឃាតករលាក់មុខសម្លាប់ជីវិតសត្វព្រៃ រួមទាំងសត្វខ្លាធំផងដែរ ហើយវាកំពុងតែធ្វើឲ្យអន្ដរាយដល់ចំនួនសត្វព្រៃនៅប្រទេសកម្ពុជា និងទូទាំងពិភពលោក”៕

RELATED ARTICLES