Sunday, November 10, 2024
Homeតារាខ្មែរមហាហង្សសហការ៣ប្រទេស ផលិតភាពយន្តខ្នាតធំរឿង”អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ”

មហាហង្សសហការ៣ប្រទេស ផលិតភាពយន្តខ្នាតធំរឿង”អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ”

បន្ទាប់ពីជោគជ័យលើការផលិតភាពយន្តខ្នាតធំនិង ខ្សែភាពយន្តភាគដាក់បញ្ចាំងនៅតាមស្ថានីយ៍ទូរទស្សន៍ជាបន្តបន្ទាប់កាលពីថ្ងៃទី២៩ កក្កដា ផលិតកម្មមហាហង្សបានក្រុងពលីចេញថតភាពយន្តខ្នាតធំថ្មីមួយទៀតរឿង”អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ”ដែលបានសហការផលិតពីភាគី៣ប្រទេសជ្រើសរើសតារាសម្ដែងមកពី៤ប្រទេសសម្ដែងរួមគ្នាមានតារាខ្មែរ ថៃ ឡាវ និងតារាមកពីសិង្ហបុរី ជាដើមខណៈដែលមានការរំពឹងថារឿងនេះនិងផ្ទុះការគាំទ្រនៅពេលដាក់បញ្ចាំង។

ចាងហ្វាងផលិតកម្មមហាហង្សលោកអ៊ិន សុភិន បានថ្លែងនៅក្នុងពិធីក្រុងពលីរឿង”អនុស្សាវរីយ៍នៅថ្ងៃចូលឆ្នាំ”ថារឿងនេះជាប្រភេទរឿងបែបមនោសញ្ចេតនាកំប្លែងឌឺដង និង បង្ហាញទិដ្ឋភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសថៃ ស្របពេលដែលប្រទេសទាំង៣មាន ទំនៀមទំលាប់ប្រពៃណីស្ទើរប្រហាក់ប្រហែលគ្នា។សូម្បីតែថ្ងៃចូលឆ្នាំស្ទើរតែដូចគ្នាដោយខុសគ្នាតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ។លោកថា មហាហង្សមិនចង់ធ្វើអ្វីដែលដដែលទេទើបសម្រេចចិត្តសហការជាមួយផលិតករ៣ប្រទេសដើម្បីផលិតភាពយន្តខ្នាតធំនេះឡើង។លោកបន្តថា ផលិកកម្មមហាហង្សជាអ្នករ៉ាប់រងការផលិតនៅស្រុកខ្មែរដែលនិងត្រូវថតនៅទីតាំងមួយចំនួនដូចជានៅរាជធានីភ្នំពេញនិងនៅជាយក្រុង។ដោយឡែកនៅថៃ និងឡាវ គឺក្រុមផលិតករប្រទេសទាំងពីរជាអ្នករ៉ាប់ការផលិតនិងការចំណាយ។លោកអះអាងថា រឿងនេះគ្រោងចំណាយសរុបខ្ទង់៣០ម៉ឺនដុល្លារ គឺផ្ដោតលើគុណភាពជាចំបង។ជាក់ស្ដែងទាំងឧបករណ៍ថតនិងបច្ចេកទេសថតគឺយកមកពីថៃខណៈដែលរឿងនេះមានអ្នកនិពន្ធរហូតដល់៣នាក់ទាំងខ្មែរ ​ថៃ និងឡាវ។

លោកអ៊ិន សុភិន ក៏បានឲ្យដឹងថា ហេតុផលដែលសហការផលិតរឿងនេះឡើងគឺដើម្បីរឹតសម្ព័ន្ធភាពបណ្ដាប្រទេសនៅអាស៊ានហើយនិងត្រូវដាក់បញ្ចាំងនៅ៤ប្រទេសព្រមគ្នាដូចជានៅកម្ពុជា ថៃ ឡាវ និងវៀតណាម។ចំពោះភាសានៅពេលដាក់បញ្ចាំងនៅប្រទេសណានិងត្រូវបកប្រែជាភាសាប្រទេសនោះខណៈដែលលោករំពឹងថា និងទទួលបានការទ្រផងដែរនៅពេលដាក់បញ្ចាំង។ម្យ៉ាងផលិតកម្មមហាហង្សក៏គ្រោងសហការផលិតភាពយន្តជាមួយផលិតករថៃជាបន្តបន្ទាប់ទៀតផងដែរ៕

 

 

RELATED ARTICLES