Friday, September 20, 2024
Homeតារាខ្មែរចន ច័ន្ទលក្ខិណា បុរសហែករឿងអាស្រូវជម្រុញឲ្យប្ដឹង

ចន ច័ន្ទលក្ខិណា បុរសហែករឿងអាស្រូវជម្រុញឲ្យប្ដឹង

ក្រោយពេលទំព័រហ្វេសបុកបុរសម្នាក់ ដែលមានឈ្មោះ ថា «Seng Ratana» បង្ហោះសារហែកហួរឈ្មោះ អ្នកនាង ចន ច័ន្ទលក្ខិណា សាធារណៈ ជុំវិញការទាក់ទងរឿងរ៉ាវស្នេហា ជាមួយមន្ត្រីពាក់ផ្កាយ និងមន្រ្តីធំៗមួយចំនួន ធ្វើឲ្យមានការចាប់អារម្មណ៍ ពាសពេញហ្វេសប៊ុក និងត្រូវបានមហាជនចែកចាយ យ៉ាងគគ្រឹកគគ្រេង ដែលហេតុការណ៍នេះ បានផ្ទុះឡើង កាលពីយប់ថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៧។ប៉ុន្តែខណៈដែលអ្នកនាងចន ច័ន្ទលក្ខិណា ពុំមានប្រត្តិកម្មអ្វីធ្ងន់ធ្ងរនោះលោកសេង រតនា បានជម្រុញឲ្យអ្នកនាងប្ដឹងទៀតផង។

បញ្ហាបានផ្ទុះឡើងបន្ទាប់ពីឈ្មោះ Seng Ratana បានបង្ហោះថា «ប្រវត្តិពិតរបស់ស្រីផ្កាមាស ចន ចន្ទ័លក្ខិណា។ នាង ចន ចន្ទ័លក្ខិណា អតីតប្រពន្ធរបស់ យុត្ថារ៉ា ឆានី មានអាយុពិត៣៨ ឆ្នាំ មានប្រុស និងសាហាយរាប់ភ្លេចដោយសារតែ ចន ចន្ទ័លក្ខិណា ផ្អែមរលួយពីមុខ តែបោកឈ្ងុយពីក្រោយ។ ទីបំផុតចាញ់បោកផ្កាយបួន ជា តារា ទៅវិញ! ក្រោយមក ទៀត ចន ចន្ទ័លក្ខិណា ក៏ទៅទាក់ទងស្នេហាជាមួយ ឧកញ៉ា Heng Loong សំដៅបោកប្រាស់ ប៉ុន្តែទៅមិនរួច ជាមួយ Heng Loong ទេ។ មិនបង្អង់ឡើយ ហើយក៏មិនបញ្ឈប់ដែរ បច្ចុប្បន្ន ចន ច័ន្ទលក្ខិណា ក៏កំពុងទាក់ទងស្នេហាបោកប្រាស់ ឃ្លាំង ហួត ដែលជាអភិបាលខណ្ឌ ជ្រោយចង្វា»។ លោក សេង រតនា បានសង្កត់យ៉ាងធ្ងន់ៗថា «ចរិតលក្ខណៈ ចន ចន្ទ័លក្ខិណា ជាមនុស្សមុខលុយ ច្រណែនឈ្នានីសភូតភរ អួតអាងចាក់រុក និងបង្កបញ្ហា!»។

យ៉ាងណាក្រោយការបង្ហោះនេះ អ្នកនាង ចន ច័ន្ទលក្ខិណា មិនមានប្រតិកម្មអ្វីនោះទេ គ្រាន់តែសរសេរតបវិញថា «ទើបតែដល់ផ្ទះបានដាក់ខ្នងដល់កន្ទេល ហើយក៏ឃើញសារលោតចូលជាច្រើន តែខ្ញុំអត់ខ្វល់ទេ ព្រោះដឹងមុនហើយថា នឹងមានអ្វីកើតឡើង ដូច្នេះខ្ញុំគិតថា មនុស្សមួយចំនួននឹងយល់ពីភាពស្ងៀមស្ងាត់ របស់ខ្ញុំហើយ ខ្ញុំឈានមកដល់ដំណាក់កាលនេះ គឺខ្ញុំមិនអាចធ្វើអ្វីតាមការញុះញង់ ដោយភាពក្តៅក្រហាយមិនបានគិតវែងឆ្ងាយឡើយ ថ្វីត្បិតចំណេះវិជ្ជាខ្ញុំ មិនខ្លាំងដូចអ្នករៀនបានខ្ពស់ តែខ្ញុំមានអ្នកច្បាប់នៅជិតខ្លួន ព្រមទាំងការស្តាប់យោបល់ ពីក្រុមប្រឹក្សាភិបាលជាច្រើន មុនសំរេចធ្វើអ្វីមួយ ព្រោះអ្នកដែលខ្ញុំជួយ គឺមនុស្សទូទៅ តែអ្នកដែលត្រូវគេវាយប្រហារ គឺបុគ្គលខ្ញុំ ដូចពេលនេះជាដើម»។

អ្នកនាងចន ច័ន្ទលក្ខិណា បានបន្ថែមថា «ដូច្នេះ ពេលនេះគឺមុននិងធ្វើអ្វីខ្ញុំកាន់តែប្រយ័ត្ន តែខ្ញុំជាមនុស្សហ៊ានធ្វើគឺហ៊ានទទួល មិនខ្ចីដៃនរណាមកប្រយុទ្ធឡើយ ខ្ញុំសុខចិត្តឲ្យគេជេរខ្ញុំម្នាក់ឯងចុះ តែសូមឲ្យអ្នកសិល្បៈខ្មែរបានសុខ ខ្ញុំសុខចិត្តឲ្យគេចោទថា ជាមនុស្សអាក្រក់ចុះ តែអ្នកសិល្បៈខ្មែរត្រូវបានមហាជន មើលពួកគាត់ក្នងផ្លូវល្អ
ពេលនេះចង់អ្នកណាជេរប្រមាថកាតទៀន ក៏ខ្ញុំលែងខ្វល់ ព្រោះអ្នកជេរខ្ញុំ គឺមុខដដែលៗតែអ្នកដែលខ្ញុំជួយ គឺដូរមុខរហូត រឿងអីខ្ញុំត្រូវខ្វល់?ឈានមកដល់ដំណាក់កាលនេះ ចិត្តខ្ញុំស្ងប់ដូចទឹកក្នុងល្អាង ដោយសារខ្ញុំបានជួយមនុស្សកំពុង មានទុក្ខលំបាក»។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះក្រោយពេលផ្ទុះ រឿង យ៉ាងក្ដៅគគុកនេះ ធ្វើឲ្យមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែជំហរ មិនប្ដឹងផ្ដល់ដ៍កម្ររបស់ អ្នកនាងច័ន្ទ ច័ន្ទលក្ខិណា ព្រោះពីមុនមកទស្សនិកជន តែងតែសង្កេតឃើញថា នាងបានព្រមានប្ដឹងអ្នករិះគន់ជានិច្ច មិនថារឿងតូចឬធំទេ ឲ្យតែជាពាក្យរិះគន់និងបរិហារកេរ្ដិ៍។

ខណៈដែលអ្នកនាងចន ច័ន្ទលក្ខិណា ពុំមានប្រតិកម្មអ្វីធ្ងន់ធ្ងរនិងពុំបានគម្រាមប្ដឹងផងនោះលោកសេង រតនា បានបញ្ចេញសារបន្ថែមដោយជម្រុញឲ្យអ្នកនាងលក្ខិណា ប្ដឹងលោកទៀតផង ។មិនត្រឹមតែប៉ុណ្ណោះលោកអះអាងថា អ្វីដែលលោកបង្ហោះនោះជាការពិតថែមទាំងមានភស្តុតាងទៀតផង។គេនៅចាំមើលថាតើអ្នកនាងលក្ខិណា នឹងបណ្ដឹងបុរសដែលសម្អុយកេរ្តិ៍ឈ្មោះអ្នកនាងឬទេខណៈដែលមានការចែកចាយព័ត៌នោះយ៉ាងផុសផុលហើយបុរសនោះកាន់តែផ្គើនអ្នកនាងខ្លាំងឡើង៕

 

RELATED ARTICLES