Friday, September 20, 2024
Homeតារាខ្មែរភី សម័យ ពីអ្នកផាត់មុខក្លាយជាតារាសម្ដែង

ភី សម័យ ពីអ្នកផាត់មុខក្លាយជាតារាសម្ដែង

ស្ទើរមិនគួរឲ្យជឿកញ្ញាភី សម័យ ដែលមានឈ្មោះពិតថា វ៉ែន ផានិត បានវិវត្តិន៍ខ្លួនពីអាជីពអ្នកផាត់មុខក្លាយជាតារាភេទទី៣លេចធ្លោមួយរូបនាពេលចុងក្រោយនេះហើយអ្វីដែលធ្វើឲ្យគេលើកសរសើរមិនដាច់ពីមាត់ទៀតនោះនាងមានទេពកោសល្យផាត់មុខលើកសម្រស់ដូចប្រែក្រឡាខណៈដែលនាងធ្លាប់ផាត់មុខឲ្យតារាល្បីៗជាច្រើននាពេលកន្លងមក។

ភី សម័យ តែងតែផាត់មុខឲ្យតារាល្បីៗជាច្រើនទាំងតារាចម្រៀងនិងតារាសម្ដែង ដែលនាងមានសមត្ថភាពខ្ពស់មិនចាញ់អ្នកផាត់មុខល្បីឈ្មោះមួយចំនួន។ពោលគឺថ្វីដៃរបស់នាងអាចផាត់មុខឲ្យទម្រង់មុខមនុស្សម្នាក់ប្លែកតាមការចង់បានរហូតអ្នកនៅក្នុងសិល្បៈជាច្រើនចាត់ទុកនាងថាជាអ្នកជំនាញផាត់មុខដ៏ពូកែម្នាក់។ហេតុនេះហើយក្រោយពេលក្លាយជាតារាភេទទី៣ លេចធ្លោមួយរូបដែលទទួលបានឱកាសសម្ដែងយ៉ាងជោគជាំនោះក៏នាងមិនបោះអាជីពផាត់មុខចោលដែរ។ម្យ៉ាងអាជីពផាត់មុខនេះហើយដែលជួយឲ្យនាងក្លាយជាតារាសម្ដែងដូចពេលនេះ។

តារាភេទទី៣ភី សម័យ ត្រូវបានគេដឹងថានាងមានទេពកោសល្យសិល្បៈពេញខ្លួន ដែលអាចលេងចរិត អោយត្រូវនឹងការសម្ដែងណាមួយដែលតម្រូវអោយត្រាប់តាមដែលធ្វើឲ្យក្រុមផលិតករជាច្រើនពេញចិត្តចំពោះសមត្ថភាពទេពកោសល្យរបស់នាងហើយនាពេលចុងក្រោយនេះនាងក្ដាប់បានឱកាសសម្ដែងស្ទើរគ្មានពេលសម្រាក់បន្ទាប់ពីក្រៅពីអាជីពផាត់មុខ ។ជាក់ស្ដែងគេឃើញនាងបានលេចមុខជាតួអង្គរសំខាន់ភេទទី៣ ក្រមិចក្រមើមជាច្រើនរឿង ដូចជារឿង«ស្ទឹងស្នេហា» រឿង«ស្នេហ៍បញ្ច្រាសទិស» រឿង«ប្រពន្ធក្រៅបេះដូង» រឿង«លេខាថ្មី» រឿង«ផ្កាព្រៃស្រទាប់មាស» រឿង«ក្រមុំឆ្នាស់ប៉ះមេស្រុកឆ្នើម» និងរឿង«ប្ដីម៉ែទេកូន»ជាដើម។

តារាភេទទី៣កំពុងឡើងកូដរូបនេះនិយាយថា បើទោះបីនាងមិនធ្លាប់រំពឹងក្លាយជាតារាសម្ដែងប៉ុន្តែក្រោយពេលមានឱកាសនាងនឹងចាប់ឱជាប់ ជាពិសេសគឺការសម្ដែងជាតួភេទទី៣ក្រមិចក្រមើម និងចេកចូចនៅក្នុងផ្ទៃរឿង។ នាងថា នាងចូលចិត្ត សម្ដែងជាភេទទី៣លែងខ្លួនស្អាតៗច្រើនជាង ជាពិសេសគឺការសម្ដែងជាកូនស្រីអ្នកមាន ដែលមានឱកាសតែងខ្លួនបានប្លែកៗមិនចាញ់នារីពិតៗនោះខណៈដែលនៅខាងក្រៅឆាកនាងមានចរិតរុះរាយរាក់ទាក់ ក្រមិចក្រមើមចូលចិត្តកំប្លុកកំប្លែងសើចសប្បាយ។នាងថា ទាំងក្រុមផលិតករនិងតារាៗជាច្រើន មិនចង់ជឿភ្នែកនោះទេនៅក្រោយពេលនាងតុបតែងមុខហើយ ដោយសារតែត្រេមុខរបស់នាងឆាប់ប្ដូរតាមប្រភេទសក់ សំលៀកបំពាក់ និងការផាត់មុខ។ ហេតុនេះហើយទើបនាងរមែងអាចតែងមុខមាត់អោយមើលទៅឃើញប្លែក គ្រប់កម្មវិធីដែលនាងបង្ហាញខ្លួនរហូតដល់គេនិយាយបានថានាងជាភេទទី៣ ជំនាញប្រែក្រឡា។ នាងអះអាងថានឹងទទួលសម្ដែងអោយជាប់ តែក៏មិនភ្លេចជំនាញផាត់មុខនោះដែរ ខណៈដែលគ្រោងដណ្ដើមយកតំណែងក្រមើចក្រមើមខ្លាំងក្នុងការសម្ដែងភាពយន្ត អោយខ្លាំងដូចជំនាញតែងមុខដែរ៕

 

 

RELATED ARTICLES