Tuesday, November 26, 2024
Homeតារាខ្មែរមិននឹកស្មានថា រឿង ”ហ្លួងព្រះស្ដេចកន” ចំណាយលុយច្រើនសន្ធឹកសន្ធាប់ដល់ថ្នាក់ហ្នឹងសោះ

មិននឹកស្មានថា រឿង ”ហ្លួងព្រះស្ដេចកន” ចំណាយលុយច្រើនសន្ធឹកសន្ធាប់ដល់ថ្នាក់ហ្នឹងសោះ

រឿង ”ហ្លួងព្រះស្ដេចកន” ដែលជារឿងប្រវត្តិសាស្រ្ដខ្មែរនោះ ត្រូវបានផលិតកម្មរស្មីហង្សមាស ត្រៀមថតជាច្រើនឆ្នាំមកហើយ រហូតធ្លាប់លេចឮថា តួឯកប្រុសដែលសម្តែងជាតួស្ដេចកន ត្រូវបានអ្នកដឹកនាំរឿងលោកម៉ៅ អាយុទ្ធ សម្លឹងឃើញតារាហង្សមាស២ដួង តែយកម្នាក់ក្នុងចំណោមលោកព្រាប សុវត្ថិ និងលោកសាពូន មីដាដា ចំណែកតួឯកស្រី គឺជ្រើសយកសុគន្ធ និសា តែដំណឹងនេះបានស្ថាត់ឈឹងវិញ រហូតមកដល់ពេលនេះ ស្ថានីយទូរទស្សន៍ PNN ដែលមានលោកឧកញ៉ាលី ឆូកឆៃ ជាកូនលោកឧកញ៉ាលី យ៉ុងផាត់ ជាអគ្គនាយក PNN នោះបានផលិតរឿងនេះបញ្ចប់ដោយជោគជ័យ ហើយបានធ្វើសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។

ឯកឧត្តមម៉ៅ អាយុទ្ធ

 

តាមព័ត៌មានថា រឿង ”ហ្លួងព្រះស្ដេចកន” គ្រោងចំណាយទុនផលិត១លានដុល្លារ តែដោយសាររឿងនេះសម្រិតសម្រាំងយកគុណភាពជាចម្បងនោះ ទើបឈានដល់ការចាយទុនរហូតដល់ជិត២លានដុល្លារឯណោះ ហើយដោយសារតែការចាយលុយខ្ពស់បែបនេះហើយ ទើបបានជាផលិតកម្មរស្មីហង្សមាស ដកខ្លួនចេញវិញ ព្រោះគិតថាពិបាករកប្រាក់ចំណូល ហើយទម្លាក់មកឲ្យ PNN ធ្វើរឿងនេះវិញម្ដង។

លោកលី ឆូកឆៃ ជាមួយថ្នាក់ដឹងនាំទូរទស្សន៍ PNN

 

ឯកឧត្តមម៉ៅ អាយុទ្ធ ប្រធានសមាគមទូរទស្សន៍ដែលជាផលិតករ និងជាអ្នកដឹកនាំរឿង ”ហ្លួងព្រះស្ដេចកន” បានឲ្យដឹងថា ”ពីមុន ហង្សមាស ចង់ធ្វើរឿង ”ហ្លូងព្រះស្ដេចកន” ហ្នឹងមែន តែក្រោយមកគាត់មិនបានធ្វើវិញ ព្រោះហង្សមាស គាត់ជាប់រវល់ធ្វើស្ថានីយទូរទស្សន៍របស់គាត់ គាត់រវល់សង់ស្ថានីយ អីចឹងគ្មានពេល។ ឥឡូវ PNN ដែលមានក្រុមហ៊ុន LYP Group Co ,Ltd នោះ បានចំណាយលុយច្រើនណាស់ផលិតរឿងប្រវត្តិសាស្ដ្រនណឡើង ដែលយើងថតជិត២ឆ្នាំ ទើបចប់។ យើងជួបបញ្ហាលំបាកច្រើនណាស់ចំពោះការថតរឿងនេះ ទាំងទីតាំង និងការជ្រើសរើសតួសម្ដែង សម្លៀកបំពាក់ សម្ភារសឹក និងសេះ ជាដើម។ ខ្ញុំអាយុជិត៨០ឆ្នាំទៅហើយ តែខ្ញុំស្រលាញ់ការថតភាពយន្ដ អីចឹងខ្ញុំនិងក្រុមការងារសម្រេចគោលដៅឲ្យបានក្នុងការថតរឿងនេះ រហូតដល់ចប់ ដែលត្រូវដាក់បញ្ចាំងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ហើយអីចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់ទៅទស្សនាទាំងអស់គ្នាទើបដឹងពីគុណភាពរឿងប្រវត្តិសាស្រ្ដរបស់យើងនេះ ព្រោះនេះចាត់ទុកថាជាភាពយន្ដខ្មែរដ៏អស្ចារ្យរបស់យើង”។

រឿង ”ហ្លួងព្រះស្ដេចកន” មានតួឯកប្រុស លោករស់ សោភ័ណ និងតួឯកស្រី កញ្ញាឆុំ វត្តី និងតារាល្បីៗជាច្រើនទៀត ដូចជា លោកទេព រិនដារ៉ូ, លោកធា សំនៀង, លោកស្រីឌី សាវ៉េត និងតារាក្បាច់គុណ លោកសុខ ដែន ជាដើម ហើយរឿងដែលចាយលុយច្រើនជាងគេ ក្នុងភាពយន្ដខ្មែរនេះ នឹងដាក់បញ្ចាំងនៅថ្ងៃទី១៨ ខែសីហា នៅរោងភាពយន្ដ Legend, Major Cineplex, បារាយអណ្ដែតសៀមរាប និង Platinum Cineplex សៀមរាប។

លោកស្រីឌី​ សាវ៉េត

កញ្ញាឆុំ វត្តី ជាតួឯកស្រីក្នុងរឿង ”ហ្លួងព្រះស្ដេចកន” ឈ្មោះអ្នកម្នាងផាលែង បានឲ្យដឹងថា ”ខ្ញុំសប្បាយចិត្ត ហើយរំភើប និងមានមោទនភាពខ្លាំងណាស់ ដែលបានសម្ដែងរឿងប្រវត្តិសាស្រ្ដខ្មែរខ្នាតធំនេះ ហើយខ្ញុំសឹងតែមិនជឿថា មានឱកាសបានសម្ដែងរឿងដ៏អស្ចារ្យ ក្រោមការដឹកនាំរបស់ឯកឧត្តមម៉ៅ អាយុទ្ធ នោះឡើយ។ ខ្ញុំមានការពិបាកច្រើនណាស់ក្នុងការថតរឿងនេះ ដូចជា ការជិះសេះអីហ្នឹង ពេលខ្លះធ្លាក់ពីលើសេះ ក៏មាន។ តែខ្ញុំបានលោកគ្រូម៉ៅ អាយុទ្ធ គាត់ឲ្យទៅហ្វឹកហាត់សមមុនថតរឿងនេះ ៣ខែ ទើបអាចថតបាន”។

លោកទេព រិន្ទដារ៉ូ

ដោយឡែក លោករស់ សោភ័ណ ជាតួឯករឿង ”ហ្លួងព្រះស្ដេចកន” ឈ្មោះស្ដេចកន បានឲ្យដឹងថា ”មុននឹងថតរឿងនេះ ខ្ញុំយល់សន្តិឃើញតួអង្គស្ដេចកន ឃើញគាត់ខ្ពស់ មាឌធំ តែមិនសូវមានសាច់ដុំទេ ចំណែកមុខគាត់ខ្ញុំចាំមិនបានទេ។ ខ្ញុំមិនមែនជាតួសម្ដែងអាជីពទេ អីចឹងមានការលំបាកច្រើនក្នុងការថតរឿងនេះ តែការដែលខ្ញុំត្រូវបានលោកគ្រូម៉ៅ អាយុទ្ធ ជ្រើសរើសឲ្យសម្ដែងក្នុងរឿងនេះ គឺខ្ញុំមានមោទនភាពណាស់ និយាយទៅសប្បាយចិត្តគ្មានអ្វីប្រៀបបានទេ”។

កញ្ញាឆុំ វត្តី សម្តែងតួអង្គអ្នកម្នាងផាលែង

បើទោះជាតាមរយៈឈុត Trailer រឿង ”ហ្លួងព្រះស្ដេចកន” មើលទៅដូចជាមិនចាញ់ឆាកឈុតរបស់រឿងខ្នាតធំរបស់ហូលីលវូដមែន តែឯកឧត្តមម៉ៅ អាយុទ្ធ ក្រៅពីសំណូមពរឲ្យទស្សនិកជនខ្មែរ ទៅទស្សនាឲ្យបានច្រើនកុះករនោះ ផលិតកររូបនេះមិនទាន់បញ្ជាក់ថា រឿងនេះអាចឈានទៅដាក់បញ្ចាំងនៅក្រៅប្រទេសឡើយ។ ប៉ុន្ដែអ្នកដឹកនាំរឿងល្បីឈ្មោះរូបនេះ អះអាងថា ការថតរឿង ”ហ្លួងព្រះស្ដេចកន” នេះមិនមែនយកតាមប្រវត្តសាស្រ្ដខ្មែរទាំងស្រុងទៅថតឡើយគឺយើងធ្វើជាបែបភាពយន្ដ ព្រោះបើយកប្រវត្តិសាស្រ្ដ គឺប្រហែលជាមានអ្នកមើលប្រហែលជាត្រឹម១០% អីចឹងគឺយើងធ្វើជាបែបភាពយន្ដប្រវត្តិសាស្រ្ដខ្មែរ ហើយមុននឹងថត លោកបានពិភាក្សាជាមួយអ្នកជំនាញប្រវត្តិសាស្រ្ដខ្មែរជាច្រើននាក់ណាស់ ដើម្បីកុំឲ្យមានកំហុសឆ្គង៕

លោករស់ សោភ័ណ សម្តែងតួអង្គស្តេចកន

លោកសុខ ដែន
RELATED ARTICLES